Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រកាសវាយបកទៅវិញ បើអ៊ីរ៉ង់ សងសឹក

បានផុស

នៅ

តាមការចុះផ្សាយរបស់ NHK នៅថ្ងៃចន្ទទី៥ខែសីហាឆ្នាំ២០២៤ លោក Benjamin Netanyahu បានប្រកាសត្រៀមខ្លួនរួចជាស្រេចអស់ហើយ ដើម្បីឆ្លើយតបវិញ ប្រសិនភាគីអ៊ីរ៉ង់ ពិតជាសងសឹកចំពោះការធ្វើឃាត មេដឹកនាំកំពូលក្រុមហាម៉ាស កាលពីសប្តាហ៍មុនមែន។

លោក Benjamin Netanyahu (រូបថតពីវីដេអូ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Netanyahu បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល ត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូទាំងឡាយ ហើយនឹងឆ្លើយតបពេញទំហឹងចំពោះទង្វើហួសហេតុពីសំណាក់ចលនាប្រដាប់អាវុធទាំងអស់។

ពាក់ព័ន្ធបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានជូនដំណឹងដល់ក្រុមប្រទេស G7 ថា អ៊ីរ៉ង់និងក្រុមហេសបូឡា អាចបើកការវាយប្រហារលើអ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងទៀត។

លោក Anthony Blinken (រូបថត៖ AP)

ទន្ទឹមនោះ លោក Blinken បានកោះប្រជុំតាមទូរស័ព្ទជាមួយបណ្តាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ហើយព្យាយាមដាក់សម្ពាធផ្នែកការទូតទៅលើប្រទេសអ៊ីរ៉ង់ និងក្រុមហេសបូឡា កុំឲ្យបើកការសងសឹកខ្លាំងដៃពេក ខ្លាចតំបន់មជ្ឈិមបូព៌ា ផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ។

សូមបញ្ជាក់ជាថ្មី មេក្រុមហាម៉ាសលោក Ismail Haniyeh ត្រូវបានសម្លាប់កាលពីថ្ងៃទី៣១ខែកក្កដា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើគេហដ្ឋានរបស់គាត់ក្នុងទីក្រុង តេហេរ៉ង់ ពេលគាត់ចូលរួមពិធីសម្ពោធឡើងកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ចក្រ​ភព​អង់គ្លេស ឲ្យ​ប្រជាជន​ខ្លួន​ចាក​ចេញ​ពី​លីបង់ ខ្លាច​ផ្ទុះ​សង្គ្រាម​ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៨ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៩ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣០ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

Sokha Hotels

ព័ត៌មានពេញនិយម