ព័ត៌មានអន្ដរជាតិ
ក្រុមកុបកម្មហិង្សានៅអង់គ្លេសវាយប្រហារទីតាំងផ្តល់ជំរកដល់អ្នកសុំសិទ្ធិជ្រកកោន
ក្រុមកុប្បកម្មបានដុតបំផ្លាញនិងវាយលុកចូលសណ្ឋាគារដែលប្រើសម្រាប់ផ្តល់ជាទីស្នាក់អាស្រ័យដល់អ្នកស្វែងរកសិទ្ធិជ្រកកោននៅភាគខាងជើងប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងភាពចលាចលក្នុងសង្គមដ៏អាក្រក់បំផុត ក្នុងប៉ុន្មានឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៥ខែកក្កដានេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/0bd330a245d00d02430123558a9103cc.png)
អំពើហិង្សានេះត្រូវបានបង្កឡើងបន្ទាប់ពីមានការចាក់សម្លាប់ក្មេងស្រីបីនាក់នៅទីក្រុង Southport ភាគពាយព្យនៃប្រទេសអង់គ្លេសកាលពីដើមសប្តាហ៍។ ជាមួយគ្នានេះក៏មានការសន្និដ្ឋានជាច្រើនជុំវិញស្ថានភាពរបស់បុរសអាយុ១៧ឆ្នាំម្នាក់ជាឃាតករ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស ហើយមនុស្សមួយចំនួនកំពុងប្រើប្រាស់វាដើម្បីជាការតវ៉ាដោយហិង្សា និងគ្មានសណ្តាប់ធ្នាប់។
ក្រុមបាតុករជាអ្នកក្រុមស្តាំនិយមជ្រុលបានចាប់យក និងផ្សព្វផ្សាយរលកនៃព័ត៌មានមិនពិត រួមទាំងការអះអាងមិនពិតថាអ្នកឃាតករគឺជាជនអន្តោប្រវេសន៍ ដើម្បីប្រមូលផ្តុំការតវ៉ាប្រឆាំងជនមូស្លីម និងប្រឆាំងជនអន្តោប្រវេសន៍ ខណៈប៉ូលិសថា ជនសង្ស័យមានស្រុកកំណើតនៅប្រទេសអង់គ្លេសនោះទេ។
នៅទីក្រុង Tamworth ក្រុមបាតុករបានគប់គ្រាប់ផ្លោង វាយកម្ទេចបង្អួច និងបាញ់ប្រហារ បណ្តាលឲ្យប៉ូលិសម្នាក់រងរបួស ។ ប៉ូលិសបាននិយាយថា ក្នុងពេលជាមួយគ្នានោះនៅទីក្រុង Rotherham ក្រុមអ្នកតវ៉ាបានគប់បន្ទះឈើ ប្រើបំពង់ពន្លត់អគ្គីភ័យប្រឆាំងនឹងមន្រ្តី ដុតបំផ្លាញវត្ថុនៅជិតសណ្ឋាគារ និងវាយកម្ទេចបង្អួចដើម្បីចូលអគារដែលប្រើសម្រាប់ជនភៀសខ្លួន។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/im-987880.png)
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏បានថ្កោលទោសការតវ៉ាដ៏ហិង្សានេះដែរ ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច ១៤៧ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីយប់ថ្ងៃសៅរ៍។ លោកបានព្រមានថា «អ្នកពាក់ព័ន្ធនឹងអំពើហិង្សានឹងត្រូវប្រឈមមុខនឹងច្បាប់មិនអាចលើកលែង»។
គួរបញ្ជាក់ថាភាពចលាចលដោយហិង្សាគឺជាបញ្ហាប្រឈមដ៏អាក្រក់បំផុតចាប់តាំងពីកុប្បកម្មឆ្នាំ ២០១១ ហើយផ្តល់នូវបញ្ហាប្រឈមដ៏ធំដល់រដ្ឋាភិបាលរបស់លោក Keir Starmer ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកបានឡើងកាន់អំណាច៕
![](https://www.kampucheathmey.com/wp-content/uploads/2024/08/gettyimages-2164802225-copy-2-1.png)
អត្ថបទ៖ ប៊ុន សុភាព
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?