Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​​ច្រើន​នៅ​អឺរ៉ុប អាស៊ី​ និង​អាមេរិក​ ប្រាប់​ពល​រដ្ឋ​ខ្លួន​ចាកចេញ​ពីលីបង់ ខណៈសង្គ្រាម​អាចផ្ទុះ

បានផុស

នៅ

មហាអំណាចបច្ចឹមប្រទេស​ប្រាប់​ប្រជាជនខ្លួន​ឱ្យ​ចាក់​ចេញ​ពី​​​ប្រទេស​លីបង់ អ៊ីស្រាអែល អ៊ីរ៉ង់ ជា​បន្ទាន់ ខណៈ​មាន​ការ​ព្រមាន​ពី​ការ​វាយ​បក​សង​សឹក​របស់​អ៊ីរ៉ង់​​និង​ក្រុមហេសបូឡា​លើ​ប្រទេស​អ៊ីស្រាអែល ​​ក្នុងយៈពេលដ៏ខ្លី​ខាងមុខ​នេះ​ សូម្បី​​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​ប្រាប់​រដ្ឋមន្ត្រី​ក្រុមប្រទេស​ G7 ថា​អ៊ីរ៉ុង​អាចបើកការវាយប្រហារ​​ក្នុងរង្វង់​មិនដល់​២ថ្ងៃ​ទៀត​។

ការ​ធ្វើឃាត​លោក Haniyeh​ បង្ក​ការ​ខឹងសម្បា​ពីអ៊ីរ៉ង់​​និង​ក្រុមសកម្ម​ប្រយុទ្ធ​ជាច្រើន​ ដែល​នឹង​សងសឹក​​លើ​​អ៊ីស្រាអែល​។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ​បារាំង ​​និង​អ៊ីតាលី បាន​ជំរុញ​​ប្រជាជន​របស់ខ្លួន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​លីបង់​ឱ្យបានឆាប់កាន់តែឆាប់​កាន់តែល្អ ហើយ​ប្រទេស​ឥណ្ឌូណេស៊ី​​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ក៏បាន​​ព្រមាន​ថា ​ឱ្យ​ពល​រដ្ឋ​ខ្លួន​ចាក​ចេញ​ឱ្យ​បាន​ឆាប់។​

​​សហរដ្ឋ​អាមេរិក បាន​បញ្ជូន​នាវាចម្បាំង​​បន្ថែម​ទៅកាន់​​មជ្ឈិមបូព៌ា ហើយ​ស្ថានទូត​អាមេរិក​ប្រាប់​ប្រជា​ពលរដ្ឋខ្លួន​ឱ្យ​ចាក​ចេញ​​​ ខណៈអង់​គ្លេស​​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ខ្លួន​ថា «ចាកចេញ​ឥឡូវនេះ​( Leave now)។ នេះ​យោ​ង​តាម​​ CNN។

​​សារព័ត៌មាន​តួកគី Anadolu របស់​ប្រទេសតួកគី​​ បាន​ផ្សាយ​ថា ប្រទេសអ៊ីតាលី ឥណ្ឌូណេស៊ី ​បាន​ចេញ​នូវ​ការ​ណែនាំ​​​​ព្រមាន​លើ​ការ​ធ្វើដំណើរ​ ដោយ​ជំរុញ​ឱ្យ​ប្រជាជន​ខ្លួន​ត្រឡប់​ទៅ​ប្រទេសវិញ ឬ​ក៏​​ជៀសវាង​ការ​ធ្វើដំណើរ​ទៅ​​មជ្ឈិមបូព៌ា​។

ឥណ្ឌូនេស៊ី​បាន​ចេញ​សេចក្តី​ព្រមាន​ចំ​ៗ​​ដល់​ប្រជាជន​ខ្លួន​ដោយ​មិន​​ទៅ​កាន់​ប្រទេស​​​ លីបង់ អ៊ីរ៉ង់ និង អ៊ីស្រាអែល​ និងផ្តល់​អនុសាសន៍​ឲ្យ​ចាក​ចេញ​​​ពី​លីបង់​ជាបន្ទាន់​។

ប្រទេស​ស៊ុយអ៊ែតនៅ​តំបន់​អឺរ៉ុប​​និង​ប្រទេស​តំបន់​អារ៉ាប់​ជាច្រើន​ទៀត​​​​ បាន​បិទស្ថានទូត​ក្នុង​ប្រទេស​លីបង់​។​

​ការ​កើន​ឡើង​ភាព​តានតឹង​​​រវាង​​ក្រុមហេសបូឡា​នៅ​លីបង់​និង​អ៊ីស្រាអែល​​ ក្រោយ​អ៊ីស្រាអែល​បាញ់​សម្លាប់​​​មេបញ្ជាការ​​យោង​ធា​​ក្រុមហេសបូឡា​ លោក ​Fauad Shukr​ កាល​ពីថ្ងៃអង្គារ​សប្តាហ៍​មុន​ ហើយ នៅ​១ថ្ងៃក្រោយ​មក អ៊ីស្រាអែល​ក៏បាន​សម្លាប់​​​មេដឹកនាំ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​​​ លោក Ismail Haniyeh ក្នុងទឹកដី​អ៊ីរ៉ង់​ដែល​បង្ក​ការ​ខឹង​សម្បា​​ទូទាំង​​​តំបន់​មជ្ឈិមបូព៌ា​។​

ព្រលានយន្តហោះ​​​របស់​ប្រទេស​លីបង់។​

ដោយសារ​ស្ថាន​ការណ៍​កាន់តែ​តាន​តឹង​ខ្លាំង​ នៅ​ថ្ងៃ​ចន្ទនេះ​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ​នឹង​ដឹកនាំប្រជុំ​​ក្រុម​​សន្តិសុខជាតិ ព្រម​ទាំង​​និយាយ​តាមទូរស័ព្ទ​ជាមួយ​​មហាក្សត្រ​របស់​ប្រទេស​ហ្ស៊ក​ដានី​ Abdullah II ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​នៅតំបន់​មជ្ឈិមបូព៌ា​​ជា​ប់​នឹង​ប្រទេស​អ៊ីស្រាអែល។

​សង្គ្រាម​នៅ​​តំបន់ហ្គាហ្សា​​រយៈពេល​ជិត​​១០ខែ បាន​សម្លាប់​ជនជាតិប៉ាឡេស្ទីនប្រហែល ៣៩៦០០ ចាប់​តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារយ៉ាង​ចាស់​ដៃ​បំផុត​​ប្រឆាំងនឹង​ក្រុមហាម៉ាស​​ដែល​រស់​នៅ​តំបន់ហ្គាហ្សា​ចាប់​តាំង​ពីថ្ងៃទី​៧ខែ​​តុលា​ដែល​ជា​ការសង​សឹក​លើ​ក្រុមហាម៉ាស​​​ដែល​​វាយឆ្មក់​ចូលសម្លាប់​ប្រជាជន​អ៊ីស្រាអែល​ជិត​១២០០​នាក់ ព្រម​ទាំំងចាប់​ចំណាប់​ខ្មាំង​ជិត​២៤០​នាក់​ផ្សេង​ទៀត​។

ភាព​តានតឹង​​បំផុត​ឆ្ពោះ​ទៅរកសង្គ្រាម​តំបន់​នេះ​ កើត​ឡើង​​ក្រោយ​ការវាយប្រហារចុងក្រោយបំផុតបានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍មុន នៅពេលដែលប្រធាននយោបាយក្រុមហាម៉ាស់ Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីតេហេរ៉ង់​របស់អ៊ីរ៉ង់មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ជាយក្រុង Beirut បានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់មកពីក្រុម​ហេសបូឡា​មានមូលដ្ឋាននៅ​ប្រទេសលីបង់។ .

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei តាមសេចក្តីរាយការណ៍បានបញ្ជាឱ្យធ្វើការវាយប្រហារលើអ៊ីស្រាអែល ដើម្បីជាការសងសឹកចំពោះការសម្លាប់របស់លោក Haniyeh ។

មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយ​យោធា​និងយុទ្ធោបករណ៍​បន្ថែមទៅកាន់មជ្ឈិមបូព៌ា​ក្នុង​ពេល​មាន​ភាពតានតឹងកើនឡើងនៅក្នុងតំបន់៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៧ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៩ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម