Connect with us

ព័ត៌មានអន្ដរជាតិ

បំណាក់ដី និង​​ទឹក​ជំនន់​នៅ​ចិន សម្លាប់​​មនុស្ស​​អស់​ជាង​១៥០​នាក់​ក្នុង​រយៈពេល​២ខែ

បានផុស

នៅ

បំណាក់​ដី និង​​​គ្រោះ​ទឹកជំនន់ បាន​ឆក់​យក​ជីវិត​មនុស្សជាង​១៥០​នាក់ បន្ទាប់​ពី​ព្យុះភ្លៀងបានវាយប្រហារ​​នៅ​ទូទាំងភាគខាងត្បូងប្រទេសចិន ក្នុងរយៈពេល​២​ខែចុងក្រោយនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ចិន Xinhua បាន​ប្រកាស​ថា គ្រោះមហន្តរាយ​​​​ចុង​ក្រោយ​​ បាន​កើត​ឡើងនៅតំបន់ភ្នំទីបេ ក្នុងខេត្តស៊ីឈួន កាល​ពី​ព្រឹកថ្ងៃសៅរ៍ ដោយ​​​​​ទឹកជំនន់ និង​បំណាក់​ដី​ បានបណ្តាលឲ្យមនុស្ស ៨​នាក់ស្លាប់ និង ១៩​​នាក់​ផ្សេង​ទៀត​​​បាត់​ខ្លួន ព្រម​ទាំង​មាន​ការ​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង និង​បាក់​ស្ពានមួយ​​កន្លែង​នៅភូមិ Ridi។

ប្រមាណ​ជា​១០​ថ្ងៃ​កន្លង​​មក​នេះ ព្យុះ​ទីហ្វុង Gaemi បាន​វាយ​ប្រហារ​លើ​ប្រទេស​ចិន ហើយ​​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ហោច​​​ណាស់​៤៨​នាក់ និង​បាត់​ខ្លួន​៣៥​នាក់​​នៅ​ខេត្ត Hunan។

ចិន​កំពុង​ស្ថិត​នៅ​ក្នុង​រដូវ​​កាល​គ្រោះ​ទឹក​ជំនន់​​ខ្លាំង​បំផុត​ ដែល​​ជាទូទៅ​ចាប់​ផ្ដើម​ចន្លោះ​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ដល់​ពាក់​កណ្ដាល​ខែ​សីហា ហើយ​​ទាមទារ​ឲ្យ​រដ្ឋាភិបាលចាំបាច់ត្រូវបង្កើនការត្រៀម​ខ្លួន​ ខណៈ​​គ្រោះមហន្តរាយ​ធម្មជាតិ​​​​រួម​មាន រលក​កម្ដៅ​ខ្លាំង និង​ព្យុះ​ភ្លៀង កាន់​តែ​កើត​ឡើង​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

សូម​បញ្ជាក់​ថា ក្រៅ​តែ​ពី​ចិន បំណាក់​​ដី និង​គ្រោះ​ទឹកជំនន់ក៏បានឆក់យកជីវិតមនុស្ស​អស់​រាប់រយនាក់​​​​ផង​ដែរ​នៅកន្លែងផ្សេងទៀតក្នុងទ្វីបអាស៊ីនា​រដូវក្តៅនេះ។ កាល​ពី​សប្ដាហ៍​មុន ​​ព្យុះ​ភ្លៀង​នៅ​​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​​ជាង​​២០០​នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១២ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៥ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម