ព័ត៌មានអន្ដរជាតិ
ទឹកជំនន់បង្ខំឲ្យជម្លៀសប្រជាជនជាង ២៨០០០នាក់ក្នុងខេត្តLiaoningប្រទេសចិន
អ្នកស្រុកជាង ២៨០០០នាក់ក្នុងខេត្ត Liaoning ភាគឦសាននៃប្រទេសចិន ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងម្តងទៀត ជាមួយនឹងកម្រិតទឹកទន្លេឡើងលើសពីកម្រិតប្រកាសអាសន្ន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី៥ខែសីហានេះ។

ភ្លៀងធ្លាក់បានវាយលុកផ្នែកជាច្រើននៃខេត្តនេះចាប់ពីម៉ោង៧ព្រឹកថ្ងៃអាទិត្យ ដល់ម៉ោង ៧ព្រឹកថ្ងៃចន្ទ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងមួយម៉ោងឈានដល់៨១,៩មីលីម៉ែត្រនៅក្នុងស្រុក Xinglongtai ក្នុងទីក្រុង Panjin ខណៈទឹកភ្លៀងមធ្យមរបស់ខេត្តបានឡើងដល់២៥មីលីម៉ែត្រក្នុងរយៈពេល២៤ម៉ោង។
ដើម្បីទប់ទល់នឹងព្យុះភ្លៀងចុងក្រោយនេះ ទីក្រុងចំនួន៨ក្នុងចំណោមទីក្រុងចំនួន១៤ របស់ខេត្តបានឆ្លើយតបយ៉ាងសកម្មជាបន្ទាន់ ដល់កម្រិត III ឬកម្រិត IV សម្រាប់ការគ្រប់គ្រងទឹកជំនន់។ប្រទេសចិនមានប្រព័ន្ធឆ្លើយតបបន្ទាន់ចំនួនបួនសម្រាប់ការគ្រប់គ្រងទឹកជំនន់ ដោយកម្រិត I គឺជាការឆ្លើយតបបន្ទាន់បំផុត។មន្ត្រីឧតុនិយមខេត្តនេះក៏ប្រកាសដែរថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃអង្គារ និងថ្ងៃពុធ។

ទឹកភ្លៀងដ៏ខ្លាំងបានជន់លិចផ្នែកខ្លះនៃខេត្ត Hunan អស់ជាច្រើនថ្ងៃ ហើយអាជ្ញាធរនៅក្នុងទីក្រុង Zixing ក្បែរនោះបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស៣០នាក់បានស្លាប់នៅក្នុងទឹកជំនន់និង៣៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
ក្រសួងធនធានទឹកបាននិយាយនៅសប្តាហ៍នេះថា ប្រទេសចិនបានកត់ត្រាទឹកជំនន់ធំៗចំនួន២៥នៅឆ្នាំនេះ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីវាបានចាប់ផ្តើមរក្សាស្ថិតិក្នុងឆ្នាំ១៩៩៨។ ជាមួយគ្នានេះទិន្នន័យប្រវត្តិសាស្ត្របង្ហាញថា ប្រទេសចិនកំពុងមានថ្ងៃក្តៅខ្លាំង និងមានភ្លៀងធ្លាក់ញឹកញាប់ជាងមុន ហើយបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយរដ្ឋបាលឧតុនិយមចិនបានព្យាករណ៍ថានឹងមានការកើនឡើងបន្ថែមទៀត ក្នុងរយៈពេល៣០ឆ្នាំខាងមុខ៕

អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ