ព័ត៌មានអន្ដរជាតិ
លោកស្រី Hasina៖ មានប្រវត្តិខ្លោចផ្សា មួយយប់ត្រូវគេសម្លាប់មួយគ្រួសារ ចុងក្រោយរត់ចោលប្រទេស
ជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសបង់ក្លាដែស ទីបំផុតលោកស្រី Sheikh Hasina ត្រូវចុះចេញពីតំណែង ហើយរត់ភៀសខ្លួនទៅឥណ្ឌា ខណៈស្ថានការណ៍ក្នុងប្រទេសកំពុងវឹកវរខ្លាំង ដោយសារបាតុកម្មពុះកញ្ជ្រោលទាមទារឲ្យផ្តួលរំលំរដ្ឋាភិបាល។
ដូចនេះយើងមកស្គាល់លោកស្រី Sheikh Hasina ទាំងអស់គ្នា
កើតនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ១៩៤៧ នៅទីក្រុង Tungipara នៃតំបន់ East Bengal (បច្ចុប្បន្នជាប្រទេសបង់ក្លាដែស), លោកស្រី Sheikh Hasina គឺជាកូនស្រីច្បងរបស់លោក Sheikh Mujibur Rahman ដែលជាស្ថាបនិក និងជាប្រធានាធិបតីទីមួយនៃប្រទេសបង់ក្លាដែស។
អាជីពនយោបាយរបស់លោកស្រី ចាប់ផ្តើមក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោយពេលប្រទេសកើតចលាចលរាប់ឆ្នាំ បន្ទាប់ពីលោកឪពុកត្រូវគេធ្វើឃាតក្នុងឆ្នាំ១៩៧៥។
ក្នុងយប់ដ៏ខ្លោចផ្សានោះ ខណៈពេលលោកស្រី Hasina (កាលនោះមានអាយុ២៨ឆ្នាំ) កំពុងស្ថិតនៅប្រទេសអាល្លឺម៉ង់ជាមួយប្អូនស្រី, យោធាមួយក្រុម បានសម្រុកចូលផ្ទះគ្រួសារក្នុងទីក្រុង ដាកា ហើយសម្លាប់ឪពុកម្តាយនិងបងប្អូនបីនាក់ផ្សេងទៀត ព្រមទាំងបុគ្គលិកក្នុងផ្ទះ សរុប១៨នាក់។
បន្ទាប់ពីការធ្វើឃាត, លោកស្រីបានរស់នៅនិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ក្នុងប្រទេសឥណ្ឌា រួចក៏វិលត្រឡប់ចូលមាតុភូមិវិញដើម្បីដឹកនាំគណបក្ស Awami League ប៉ុន្តែមេដឹកនាំយោធាបានឃុំខ្លួនលោកស្រីទាំងក្នុងនិងក្រៅផ្ទះពេញមួយទសវត្សរ៍ឆ្នាំ១៩៨០។
នៅឆ្នាំ១៩៨២ អ្នកស្នងតំណែង Rahman គឺលោក Abdus Sattar ត្រូវបានទម្លាក់ចេញពីរដ្ឋប្រហារយោធាមិនបង្ហូរឈាម ដឹកនាំដោយលោក Hussein Muhammad Ershad ដែលក៏ចូលកាន់តំណែងជាប្រធានគ្រប់គ្រងច្បាប់អាជ្ញាសឹក រួចក៏ឡើងកាន់តំណែងជាប្រធានាធិបតីតែម្តង។
លោកស្រី Hasina បានក្លាយជានាយករដ្ឋមន្ត្រីលើកដំបូងក្នុងឆ្នាំ១៩៩៦ ក្រោយការបោះឆ្នោតសកល ហើយបន្ទាប់មក ក៏កាន់តំណែងនេះម្តងទៀតនៅឆ្នាំ២០០៨ រហូតមកដល់ថ្ងៃចន្ទទី៥ខែសីហាឆ្នាំ២០២៤។
អាណត្តិរបស់លោកស្រី Sheikh Hasina ជានាយករដ្ឋមន្ត្រី, ត្រូវបានគេសាទរចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស ពោលគឺរដ្ឋាភិបាលរបស់លោកស្រី បានផ្តោតសំខាន់លើគម្រោងអភិវឌ្ឍផ្សេងៗ រួមទាំងការកែលម្អវិស័យអប់រំ ការថែទាំសុខភាព និងសុខុមាលភាពសង្គមជាដើម។ លោកស្រីក៏បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិនារី និងលើកកម្ពស់គំនិតផ្តួចផ្តើមក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោកស្រី ក៏ប្រឈមការចោទប្រកាន់ថាជារបបផ្តាច់ការ និងរំលោភសិទ្ធិមនុស្សផងដែរ រួមទាំងក្តីបារម្ភអំពីសេរីភាពសារព័ត៌មាន និងការគាបសង្កត់ផ្នែកនយោបាយទៀតផង។ លើសពីនេះ ការកាន់តំណែងរបស់លោកស្រីត្រូវបានកត់សម្គាល់ដោយបរិយាកាសនយោបាយដែលមានភាពលម្អៀង បក្សពួក ខ្សែ រហូតឈានដល់ការផ្ទុះបាតុកម្មរបស់គណបក្សប្រឆាំង និងការអះអាងពីភាពមិនប្រក្រតីនៃការបោះឆ្នោត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជាង៩០នាក់ស្លាប់ក្នុង១ថ្ងៃក្នុងការតវ៉ាដ៏ហិង្សានៅទូទាំងប្រទេសបង់ក្លាដែស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍១៧ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី