ព័ត៌មានអន្ដរជាតិ
កូវីដ១៩ក្លាយជាការរើសអើងជាតិសាសន៍កាន់តែខ្លាំង សាស្រ្តាចារ្យចិនម្នាក់រងការវាយប្រហារយ៉ាងចាស់ដៃនៅអង់គ្លេស
សាស្រ្តាចារ្យសញ្ជាតិចិនម្នាក់នៅចក្រភពអង់គ្លេស ត្រូវបានគេវាយប្រហារយ៉ាងសាហាវកាលពីសប្តាហ៍មុន ដែលរឿងនេះបានបន្តឲ្យមានការភ័យខ្លាចជាថ្មីអំពីការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិអាស៊ីនៅក្នុងប្រទេសនេះ ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។

លោក Peng Wang ដែលបង្រៀនផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅសកលវិទ្យាល័យ Southampton ត្រូវបានវាយប្រហារទាំងកណ្តាលថ្ងៃត្រង់ ដោយបុរសស្បែកសបួននាក់ អាយុចន្លោះពី២០ទៅ ២៥ឆ្នាំ ខណៈពេលដែលគាត់កំពុងរត់បានតែប៉ុន្មាននាទីប៉ុណ្ណោះ ចេញពីផ្ទះរបស់គាត់កាលពីថ្ងៃអង្គារសប្តាហ៍មុន។
សាស្ដ្រាចារ្យអាយុ៣៧ឆ្នាំរូបនេះ បាននិយាយថា “បុរសឆ្កួតទាំងនោះ បានស្រែកដាក់ខ្ញុំចេញពីឡានរបស់ពួកគេនៅផ្លូវម្ខាងទៀត។ ពួកគេនិយាយថា វីរុសចិនចេញពីប្រទេសនេះទៅ”។
លោក Wang បន្តថា គាត់បានស្រែកដាក់បុរសទាំងនោះវិញ។ ពួកគេបានបើកឡានចេញប៉ុន្តែបន្ទាប់មក បានបកក្រោយហើយវាយគាត់តែម្តង។ ការវាយប្រហារនេះ បានធ្វើឲ្យគាត់មានឈាមច្រមុះនិងស្នាមជាំនៅលើមុខនិងដៃរបស់គាត់។

អ្នកឈរមើលបានទូរស័ព្ទហៅឡានពេទ្យ ហើយបានទាក់ទងទៅប៉ូលិស។ ជនសង្ស័យអាយុ២១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន ហើយក្រោយមកបានដោះលែងវិញ ខណៈការស៊ើបអង្កេតកំពុងបន្ត។
ឧប្បត្តិហេតុនេះបានបង្កឲ្យមានការភ័យខ្លាចជាថ្មីនៅក្នុងសហគមន៍ចិន។ ពួកគេភ័យខ្លាចថា ឧក្រិដ្ឋកម្មស្អប់ពូជសាសន៍ពាក់ព័ន្ធជំងឺកូវីដ១៩ ប្រឆាំងនឹងប្រជាជនចិន កំពុងតែកើនឡើងខ្លាំងនៅក្នុងចក្រភពអង់គ្លេស។

កាលពីខែមីនាឆ្នាំមុនភ្លាមៗបន្ទាប់ពីជំងឺកូវីដ១៩ចូលដល់ចក្រភពអង់គ្លេស និស្សិតជនជាតិសិង្ហបុរីម្នាក់ឈ្មោះ Jonathan Mok ត្រូវបានគេវាយប្រហារនៅតាមផ្លូវ Oxford ក្នុងទីក្រុងឡុងដ៍។
របាយការណ៍អំពីឧក្រិដ្ឋកម្មពូជសាសន៍ប្រឆាំងនឹងប្រជាជនអាស៊ីបូព៌ានៅក្នុងប្រទេសអង់គ្លេស បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំកន្លងមក។ នៅចន្លោះខែមករាដល់ខែមិថុនាឆ្នាំ២០២០ មានរបាយការណ៍របស់ប៉ូលិសចំនួន៤៥៧ អំពីបទឧក្រិដ្ឋជាតិសាសន៍ប្រឆាំងនឹងមនុស្សដែលគេស្គាល់អត្តសញ្ញាណថាជាជនជាតិចិន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ រកឃើញកុមារីម្នាក់អាយុ ១២ ឆ្លងកូវីដ១៩ ពីម្តាយនៅខណ្ឌឫស្សីកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ