ព័ត៌មានអន្ដរជាតិ
ផ្តើមចេញពីបាតុកម្មទ្រង់ទ្រាយតូច ចុងក្រោយ បង់ក្លាដែស ត្រូវវឹកវរ គ្រប់គ្រងលែងបាន
នាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina បានលាលែងពីដំណែង ហើយចាកចេញពីទីក្រុងដាកា បន្ទាប់ពីមានចលាចល ដោយសារតែអំពើហិង្សារយៈពេលជិតពីរខែ ដែលគិតត្រឹមពេលនេះ បានផ្តាច់ជីវិតមនុស្សជាង៣០០នាក់ហើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប៉ូលិសរាប់សិបនាក់ក៏ត្រូវសម្លាប់ផងដែរក្នុងបាតុកម្មហិង្សានេះ ខណៈប្រជាជនរាប់ពាន់នាក់រងរបួស ក្នុងនោះមានប៉ូលិសជាង ១ ១០០នាក់ដែរ។
ដូច្នេះ តើហេតុអ្វីទើបប្រទេសបង់ក្លាដែស ឈានដល់ដំណាក់កាលនេះ?

តាមពិតទៅ ដំបូងឡើយក្រុមនិស្សិត បាននាំគ្នាចេញតវ៉ាទ្រង់ទ្រាយតូចប្រឆាំងនឹងកូតាបម្រុងទុកការងាររបស់រដ្ឋាភិបាលសម្រាប់កូនមន្ត្រីចាស់ៗ ដែលធ្លាប់តស៊ូដើម្បីឯករាជ្យជាតិ។ ក្នុងបាតុកម្មនោះ កងកម្លាំងបានធ្វើការបង្ក្រាបដោយសម្លាប់បាតុករចំនួន១៥០នាក់ និងរងរបួសរាប់ពាន់នាក់។
ក្រោយតុលការកំពូលសម្រេចដកកូតាភាគច្រើន បាតុកម្មហាក់ស្ងាត់បានមួយភ្លែតប៉ុណ្ណោះ ស្រាប់តែក្រុម «Students Against Discrimination» ដែលដឹកនាំបាតុកម្មលើកដំបូង ចេញមកសាជាថ្មី ទាមទារឲ្យលោកស្រី Hasina ធ្វើការសុំទោសជាសាធារណៈចំពោះអំពើហិង្សា ហើយត្រូវបើកឲ្យប្រើអ៊ីនធឺណិតឡើងវិញ បើកសាកលវិទ្យាល័យ និងដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន។

លុះមកដល់ចុងសប្តាហ៍មុន បាតុកម្មបានប្រែក្លាយទៅជាទ្រង់ទ្រាយធំជំរុញឲ្យបណ្តេញលោកស្រី Hasina ចេញពីតំណែង ខណៈបាតុករ នៅតែទាមទាររកយុត្តិធម៌ឲ្យអ្នកដែលស្លាប់កាលពីខែមុន។ បន្ទាប់មកទៀត ក្រុមនិស្សិត ក៏ប្រមែប្រមូលចលនាជាច្រើនទៀតមកចូលរួមជាមួយខ្លួន ជាមួយគោលដៅតែមួយគត់ គឺត្រូវធ្វើយ៉ាងណា បង្ខំឲ្យលោកស្រី Hasina ចុះចេញពីតំណែង ឲ្យខាងតែបាន។
ក្រុមអ្នកតវ៉ាបានបន្ទោសរដ្ឋាភិបាលរបស់លោកស្រី Hasina ចំពោះអំពើហិង្សា ក្នុងអំឡុងការតវ៉ាខែកក្កដា ដែលក្រុមអ្នករិះគន់និងសិទ្ធិមនុស្សចោទប្រកាន់រដ្ឋាភិបាលរបស់លោកស្រីថា បានប្រើកម្លាំងហួសហេតុប្រឆាំងនឹងក្រុមអ្នកតវ៉ា។

លោកស្រី Hasina អាយុ៧៦ឆ្នាំ និងរដ្ឋាភិបាលរបស់ខ្លួនបាននិយាយតាំងពីដំបូងថា សិស្សនិស្សិតមិនជាប់ពាក់ព័ន្ធក្នុងអំពើហិង្សាអំឡុងការតវ៉ាចំពោះកូតាបម្រុងទុកការងារទេ ដោយស្តីបន្ទោសចំៗទៅលើគណបក្សប្រឆាំងគឺគណបក្ស Jamaat-e-Islami និងគណបក្សជាតិនិយមបង់ក្លាដែស (BNP) ទៅវិញចំពោះការប៉ះទង្គិចគ្នាដ៏កាចសាហាវនេះ។
ក្រោយពេលលោកស្រី Hasina លាលែងតំណែងនិងរត់ចេញពីប្រទេសព្រោះតែស្ថានការណ៍គ្រប់គ្រងលែងបាន, មេទ័ពរបស់ប្រទេសនេះក៏ប្រកាសថា រដ្ឋាភិបាលបណ្តោះអាសន្ន និងការបោះឆ្នោតថ្មីនឹងត្រូវបានប្រកាស បើទោះបីជាមិនមានព័ត៌មានលម្អិតច្រើនក៏ដោយ។

យ៉ាងណា មេដឹកនាំនិស្សិតអះអាងថា ពួកគេនឹងមិនទទួលយករដ្ឋាភិបាលដឹកនាំដោយយោធាទេហើយជំរុញឲ្យម្ចាស់ជយលាភីពានរង្វាន់ណូបែលសន្តិភាព Muhammad Yunus ធ្វើជាប្រធានទីប្រឹក្សាគណៈរដ្ឋមន្ត្រីថ្មីជំនួសវិញ ហើយមកដល់ថ្ងៃអង្គារទី៦ខែសីហា ប្រទេសបង់ក្លាដែស ក៏ប្រកាសរំលាយសភាតែម្តង។
ពាក់ព័ន្ធរឿងនៅបង់ក្លាដែសនេះ ពិភពលោក កំពុងតាមដានមើលថាតើ ស្ថានការណ៍នឹងវិវឌ្ឍទៅជាយ៉ាងណាទៀត ខណៈប្រទេសជិតខាងដែលមានឥទ្ធិពលខ្លាំងគឺឥណ្ឌា កំពុងអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាតុករបង់ក្លាដែស ឈានដល់ដុតសណ្ឋាគារសម្លាប់មនុស្សស្នាក់នៅក្នុងនោះ ១៨នាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ