ព័ត៌មានអន្ដរជាតិ
បក្សប្រជាធិបតេយ្យអាមេរិករកឃើញបេក្ខភាពអនុប្រធានាធិបតីដែលទំនងជួយទប់ពួកស្បែកសទៅគាំទ្រ លោក ដូណាល់ ត្រាំ
នៅទីបំផុត លោក Tim Walz អភិបាលរដ្ឋ Minnesota ត្រូវបានជ្រើសរើសជាបេក្ខភាពអនុប្រធានាធិបតីសម្រាប់ជួយកិច្ចការងាររបស់ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងបង្កើនប្រជាប្រិយភាពក្នុងគណបក្សប្រជាធិបតេយ្យសម្រាប់ការប្រកួតប្រជែងកៅអីនៅសេតវិមាននៅខែវិច្ឆិកាខាងមុខនេះ។

យោងការចុះផ្សាយរបស់ BBC មូលហេតុចម្បងមួយដែល លោក Tim Walz វ័យ៦០ឆ្នាំ ត្រូវបានជ្រើសរើសជាបេក្ខភាពអនុប្រធានាធិបតី ដោយសារការអំពាវនាវដ៏មានសក្តានុពលរបស់គាត់ចំពោះជនជាតិអាមេរិកស្បែកស ដែលជាក្រុមប្រជាសាស្រ្តដ៏សំខាន់ដែលបានជួយជំរុញ និងរក្សានយោបាយរបស់លោក Donald Trump នៅសហរដ្ឋអាមេរិក។
បាវចនារបស់គោលនយោបាយរបស់លោក ដូ ណាល់ត្រាំ គឺ«ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត (Make America Great Once Again) ដែលអន្ទងចិត្តអ្នកបោះឆ្នោតជាពិសេសជនជាតិដើមស្បែកស ដូចនេះការជ្រើសរើស លោក Tim Walz ដែលមានដើមកំណើតអាមេរិកស្បែកសដែរនោះ នឹងជួយរក្សាលំនឹងប្រជាប្រិយភាពរបស់គណបក្សប្រជាធិបតេយ្យ ខណៈលោកស្រី កាម៉ាឡា ហារីស ជាជនជាតិស្បែកខ្មៅចេញពីតំបន់អាស៊ី។
នៅក្នុងពិធីជួបជុំច្រើនលើកច្រើនសារ លោក ដូណាល់ ត្រាំ បានវាយប្រហារម្តងហើយម្តងទៀតចំពោះលោកស្រី កាម៉ាឡា ហារីស ដែលមានទំនោររើសអើងជាតិសាសន៍។
តាមការផ្សាយរបស់បណ្តាញសារព័ត៌មានជាច្រើន លោក Tim Walz អតីតគ្រូបង្រៀន គ្រូបង្វឹកបាល់ទាត់ និងធ្លាប់ចូលបម្រើក្នុងកងឆ្មាំជាតិរបស់កងទ័ព។
លោក ត្រូវបានជាប់ឆ្នោតជាថ្មីប្រាំដងមុនពេលគាត់ចាកចេញពីវិមាន Capitol Hill ទៅធ្វើជាអភិបាលរដ្ឋ Minnesota។
គណបក្សសាធារណរដ្ឋនៅព្រឹកនេះកំពុងវាយប្រហារលោក Tim ថា«សេរីជ្រុល» ដោយសារតែគោលនយោបាយមួយចំនួនដែលគាត់បានអនុវត្តក្នុងនាមជាអភិបាលរដ្ឋ Minnesota បានបង្ហាញនូវប្រជាប្រិយភាពយ៉ាងទូលំទូលាយក្នុងចំណោមគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋរបស់រដ្ឋ។
យ៉ាងណាក៏ដោយ គណបក្សទាំងពីរគឺគណបក្សសាធារណរដ្ឋ តំណាងដោយលោក ដូណាល់ ត្រាំ ជាបេក្ខភាពប្រធានាធិបតី និង លោក JD Vance ជាបេក្ខភាពអនុប្រធានាធិបតី និង គណបក្សប្រជាធិបតេយ្យ តំណាងដោយ លោកស្រី កាម៉ាឡា ហារីស ជាបេក្ខភាពប្រធានាធិបតី និង បេក្ខភាពអនុប្រធានាធិបតីទើបជ្រើសរើស លោក Tim Walz នឹងត្រូវប្រកួតគ្នាតាមរយៈសន្លឹកឆ្នោតនៅខែវិច្ឆិកា ហើយអ្នកឈ្នះនឹងត្រូវដឹកនាំសេតវិមានដ៏មានអំណាចបំផុតរយៈពេល៤ឆ្នាំចាប់ពីខែមករា២០២៥តទៅ។

លោកស្រី កាម៉ាឡា ហារីស និង លោកដូណាល់ ត្រាំ នឹងឡើងជជែកគ្នាតាមទូរទស្សន៍ Fox News នៅដើមខែកញ្ញា៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា