Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បញ្ជូន​យុវជន​​៣០​ម៉ឺន​នាក់​ទៅជួយ​ក្នុង​តំបន់​ទឹក​ជំនន់

បានផុស

នៅ

យុវជនកូរ៉េខាងជើងរាប់​សិប​ម៉ឺន​នាក់​ នឹងត្រូវបញ្ជូនទៅរស់នៅ និង​ស្ដារឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុងតំបន់គ្រោះមហន្តរាយទឹកជំនន់ដ៏​​អាក្រក់​នៅតាមព្រំដែន​ជាប់​ជាមួយ​ប្រទេសចិន ដែល​នេះ​គឺ​ជាផ្នែក​មួយ​នៃយុទ្ធនាការ​របស់​លោក គីម ជុងអ៊ុន ដើម្បីបណ្តុះ​ការ​​​ស្ដាប់​ឱវាទ​​របស់​យុវជន​ចំពោះ​ខ្លួន​​តាមរយៈ​ការ​ប្រឹង​ប្រែង​​បញ្ចេញ​កម្លាំង​ពលកម្ម​​ជួយ​ជាតិ។

(រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​​ជើង KCNA បាន​រាយការណ៍​​នៅ​ថ្ងៃ​​​​ពុធ​នេះ​ថា កង​កម្លាំង​​ដែល​ត្រៀម​បញ្ជូន​ទៅ​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា «Paektusan Hero Youth Shock Brigade» ហើយ​ត្រូវ​​​ធ្វើ​ដំណើរ​ទៅ​​​​កាន់​​តំបន់ Sinuiju និង​​តំបន់ Uiju នៃ​ខេត្ត North Phyongan។ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បាន​និយាយ​ថា គម្រោង​ស្ដារ​ឡើង​វិញ​​​​នេះ នឹង​​ក្លាយ​ជា «យុទ្ធនាការសាងសង់បដិវត្តន៍ដ៏ធំសម្បើមមួយសម្រាប់ផ្តល់នូវ​ការ​លើក​មុខមាត់​​យ៉ាង​​ពេញលេញ» ដល់តំបន់ដែលរងគ្រោះ​ព្រោះ​គ្រោះមហន្តរាយនៅក្នុង​តំបន់​អាង​ស្តុក​ទឹក​ទន្លេ Amnok។

ពេល​ចុះ​ទៅ​តំបន់​រងគ្រោះ​កាល​ពី​សប្ដាហ៍​មុន លោក គីម បាន​បញ្ជា​ឲ្យ​​យុវជន​កង​ពល​តូច​ ទាហាន និង​សមាជិក​បក្ស សាងសង់​ផ្ទះ​សម្បែង​ថ្មី​ចំនួន ៤៤០០​ខ្នង ក្រោយ​​ទឹក​ជំនន់​បាន​បំផ្លិចបំផ្លាញ​ផ្ទះ​​ប្រជាជន​អស់​ចំនួន​ ៤១០០​ខ្នង និង​ដី​កសិកម្ម​​ទំហំ ៣០០០​ហិកតា កាល​ពី​ចុង​ខែ​កក្កដា។

(រូបភាព៖ KCNA)

លោក គីម បានអះអាង​ថា យុវជនជិត​៣០​ម៉ឺន​នាក់​​បាន «ស្ម័គ្រចិត្ត» សម្រាប់គម្រោងនេះតាមបញ្ជារបស់លោក ដោយនិយាយថាពួកគេត្រូវបានលើកទឹកចិត្តដោយ​សេចក្ដី​ស្នេហាជាតិ ការ​លះបង់​ក្នុងការលើកកម្ពស់សង្គមនិយម និងការ​​​យល់​ដឹង​ពី «ការតស៊ូដើម្បីទប់ទល់ឧបសគ្គដែលរារាំងការឈានទៅមុខរបស់ពួកគេ»។ លោក គីម បាន​បន្ថែម​ថា៖ «​ការ​សាទរ​ក្នុង​ការ​ស្ម័គ្រ​ចិត្ត​បែប​នេះ​មិន​អាច​ប្រទះ​ឃើញនៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ទេ​» ដោយ​បន្ថែម​ថា​លោក​​ចង់​និយាយ​ទៅ​កាន់​ពិភពលោក​ដោយ​មោទកភាព​ដែល​ប្រទេស​​លោក​មាន​យុវជន​ដ៏​អស្ចារ្យ​បែប​នេះ។

កាល​ពី​ដើម​​ឆ្នាំ​២០២៣ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ធ្លាប់​​ប្រើប្រាស់​យុវជន​ជាង ១០​ម៉ឺន​នាក់ «គ្មាន​បទ​ពិសោធន៍» ​ឲ្យ​ទៅ​សាងសង់​អគារ​​កម្ពស់​៨០​ជាន់ និង​អគារ​មួយ​ចំនួន​ទៀត​នៅ​រដ្ឋធានី​ព្យុងយ៉ាង។ កាល​ណោះ លោក គីម បាន​បញ្ជាក់​ថា ការ​ធ្វើ​ឲ្យ​យុវជន​ទាំង​នោះ​ឆ្លង​កាត់ «ការ​លំបាក» នឹង​​ជួយ​ពួក​គេ​ «ត្រៀម​ខ្លួន​កាន់​តែ​រឹងមាំ​ក្នុង​នាម​​ជា​អ្នក​​ស្នង​បដិវត្តន៍»។ បើ​តាម​សេចក្ដី​រាយការណ៍ យុវជន​កូរ៉េ​ខាង​ជើង​​ទាំង​នោះ បាន​បញ្ចប់​គម្រោង​ដ៏​ធំ​នេះ នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០២៤ បន្ទាប់​​ពី​បាន​រស់នៅ​​ក្នុង​ការដ្ឋាន​សំណង់ ហើយ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រយៈពេល​១៥​ខែ។

សូម​បញ្ជាក់​ថា ក្រៅ​តែ​​ពី​​ខេត្ត North Phyongan ក៏​​ធ្លាប់​មាន​​សេចក្ដី​រាយការណ៍​ថា ខេត្ត​២​ផ្សេង​ទៀត​នៅ​កូរ៉េ​ខាង​ជើង​ក៏​រង​ការ​ខូចខាត​ព្រោះ​ទឹក​ជំនន់​ផង​ដែរ។ ខេត្ត​ទាំង​២ មាន​ដូចជា ខេត្ត Jagang និង​ខេត្ត Ryanggang ហើយ​លោក គីម កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កក្កដា​បាន​បញ្ជូន​ក្រុម​យោធា​ទៅ​ជួយ​​ តែ​មិន​មែន​ជា​ក្រុម​យុវជន​វ័យ​ក្មេង​នោះ​ទេ​ ដោយ​ហេតុ​ថា នៅ​ក្នុង​ខេត្ត Jagang សម្បូរ​ទៅ​ដោយ​​រោងចក្រ​ផលិត​សព្វាវុធ​​សំខាន់ៗ​របស់​កូរ៉េ​ខាង​ជើង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម