ព័ត៌មានអន្ដរជាតិ
អាមេរិកចាប់ខ្លួនបុរសប៉ាគីស្ថានម្នាក់មកពីអ៊ីរ៉ង់ ដែលរៀបគម្រោងធ្វើឃាតលោក ដូណាល់ ត្រាំ
បុរសប៉ាគីស្ថានម្នាក់ឈ្មោះ Asif Merchant ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ត្រូវបានចោទប្រកាន់ពីបទគ្រោងធ្វើឃាតលោក ដូណាល់ ត្រាំ និងអ្នកនយោបាយអាមេរិកមួយចំនួនទៀត។

នាយកទីភ្នាក់ងារចារកម្ម FBI លោក Christopher Wray បានហៅគម្រោងធ្វើឃាតនេះថាជា «ផែនការឃាតកម្មដ៏គ្រោះថ្នាក់» មានប្រភពចេញពីអ៊ីរ៉ង់។ លោក Wray បាននិយាយកាលពីថ្ងៃអង្គារថា៖ «ផែនការដឹកនាំដោយបរទេសដើម្បីសម្លាប់មន្ត្រីសាធារណៈ ឬពលរដ្ឋអាមេរិកណាមួយ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់យើង ហើយវានឹងត្រូវបានចាត់ការដោយកម្លាំង និងធនធានពេញលេញរបស់ FBI»។
Asif Merchant អាយុ ៤៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងជួលខ្មាន់កាំភ្លើងនៅទីក្រុងញូវយ៉ក ដើម្បីសម្លាប់មន្ត្រីល្បីៗរបស់អាមេរិក។ សារព័ត៌មាន CBS បានចុះផ្សាយថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ស្ថិតក្នុងចំណោមគោលដៅធ្វើឃាតរបស់ Merchant ផងដែរ។ សេវាសន្តិសុខសម្រាប់លោក ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ ត្រូវបានពង្រឹងបន្ថែមទៀតកាលពីខែមិថុនា បន្ទាប់ពីអាមេរិកបានស៊ើបដឹងពីផែនការរបស់អ៊ីរ៉ង់ដែលមានបំណងធ្វើឃាតលោក ត្រាំ។
លោក Merchant ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ហើយកំពុងត្រូវបានឃុំខ្លួនក្នុងទីក្រុងញូវយ៉ក។
យោងតាមការចោទប្រកាន់របស់ក្រសួងយុត្តិធម៌ លោក Merchant បានទៅដល់សហរដ្ឋអាមេរិកពីប្រទេសប៉ាគីស្ថានក្នុងខែមេសា បន្ទាប់ពីបានចំណាយពេលមួយរយៈនៅក្នុងប្រទេសអ៊ីរ៉ង់។ ក្រោយពេលទៅដល់ គាត់បានទាក់ទងទៅមនុស្សម្នាក់ដែលគាត់ជឿថាអាចជួយក្នុងគម្រោងធ្វើឃាតរបស់គាត់បាន។ ប៉ុន្តែជនមិនបញ្ចេញឈ្មោះម្នាក់នោះបានរាយការណ៍ទៅសមត្ថកិច្ចប្រាប់ពីបំណងរបស់ Merchant។
លោក Merchant ត្រូវបានគេរាយការណ៍ថា គាត់គ្រោងចាកចេញពីអាមេរិក មុនពេលគោលដៅត្រូវបានសម្លាប់ ហើយគាត់នឹងបន្តទំនាក់ទំនងដោយប្រើកូដសម្ងាត់ជាមួយឃាតករ។ យ៉ាងណា ចុងក្រោយគាត់ត្រូវបានចាប់ខ្លួនដោយជនបង្កប់ FBI ដែលក្លែងបន្លំធ្វើជាខ្មាន់កាំភ្លើង។
សូមបញ្ជាក់ថា ផែនការធ្វើឃាតនេះមិនជាប់ទាក់ទងនឹងការប៉ុនប៉ងធ្វើឃាតលើលោក ត្រាំ នៅឯសមាជបក្សសាធារណរដ្ឋនៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ខែកក្កដា ដែលធ្វើឡើងដោយលោក Thomas Matthew Crooks វ័យ២០ឆ្នាំ ហើយត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារចារកម្មនៅនឹងកន្លែង។

លោក ត្រាំ និងអតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo រួមទាំងក្រុមមន្ត្រីអាមេរិកមួយចំនួន បានប្រឈមមុខនឹងការគំរាមកំហែងពីទីក្រុងតេហេរ៉ង់ ចាប់តាំងពីការបញ្ជាឲ្យវាយប្រហារដោយដ្រូនសម្លាប់លោក Qassim Soleimani មេបញ្ជាការកងកម្លាំង Quds របស់អ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០២០៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?