ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួន៤ ធ្វើសមយុទ្ធរួមគ្នាលើកដំបូងលើសមុទ្រចិនខាងត្បូង
ហ្វីលីពីន កាណាដា សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នានៅថ្ងៃទី៧ខែសីហាលើសមុទ្រចិនខាងត្បូង ដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការកងកម្លាំងចម្រុះ។

សមយុទ្ធរយៈពេល២ថ្ងៃ ដែលនឹងមានការចូលរួមពីអង្គភាពទ័ពជើងទឹក និងទ័ពអាកាស គឺជាសមយុទ្ធរួមគ្នាលើកដំបូងនៃសមាជិកប្រទេសទាំង៤ ហើយធ្វើឡើងបន្ទាប់ពីសមយុទ្ធមួយកាលពីពេលថ្មីៗកន្លងទៅរវាងហ្វីលីពីន និងជប៉ុន នៅដែនជម្លោះសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន។
ប្រទេសទាំង៤ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេរក្សាសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរពីលើសមុទ្រចិនខាងត្បូង ដោយបន្ថែមថា កងនាវាចរ និងកងទ័ពអាកាសនឹងធ្វើប្រតិបត្តិការរួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលមានចម្ងាយ ៣២០គីឡូម៉ែត្ររបស់ទីក្រុងម៉ានីល ដើម្បីកែលម្អកិច្ចសហប្រតិបត្តិការ និងអន្តរប្រតិបត្តិការ។ សេចក្តីថ្លែងការណ៍ដដែល បានបន្តទៀតថា៖ «យើងឈររួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដែនសមុទ្ររួម និងគូសបញ្ជាក់ការយកចិត្តទុកដាក់រួមគ្នារបស់យើងក្នុងការរក្សាច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់»។
សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ហ្វីលីពីន ធ្លាប់បានធ្វើសមយុទ្ធស្រដៀងគ្នានេះនៅលើសមុទ្រចិនខាងត្បូង កាលពីខែមិថុនា ដោយមានចូលរួមពីហ្វីលីពីន និងជប៉ុន។
ប្រទេសចិន បានទាមទារអធិបតេយ្យភាពរបស់ខ្លួនភាគច្រើនលើសមុទ្រចិនខាងត្បូង ដែលជាច្រកពាណិជ្ជកម្មផ្លូវទឹកមានតម្លៃប្រហែល ៣ទ្រីលានដុល្លារ បើទោះបីជាមានការច្រានចោលនឹងការអះអាងនេះដោយ ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមក៏ដោយ។
ហ្វីលីពីន និងមហាយក្សចិន បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតនៅសមុទ្រចិនខាងត្បូង ដោយចោទប្រកាន់គ្នាទៅវិញទៅមកពីទង្វើឈ្លានពាន ពាក់ព័ន្ធនឹងកប៉ាល់របស់ពួកគេ និងទង្វើដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានសមុទ្រ។
ក្នុងឆ្នាំ២០១៦ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (Permanent Court of Arbitration)នៅទីក្រុងឡាអេ បាននិយាយថា ការអះអាងរបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ។ យ៉ាងណា រដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលនូវសេចក្ដីសម្រេចមួយនេះ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១០ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២២ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន