ព័ត៌មានអន្ដរជាតិ
អាមេរិកសន្យាបង្កើនសកម្មភាពយោធានៅអូស្ត្រាលីនិងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
សហរដ្ឋអាមេរិកបានសន្យាជាមួយសម្ព័ន្ធមិត្តអូស្រ្តាលីក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសន្តិសុខប្រចាំឆ្នាំរបស់សពួកគេថា ខ្លួននឹងបង្កើនវត្តមានកងទ័ព យន្តហោះឈ្លបយកការណ៍ ក៏ដូចជា យន្តហោះទម្លាក់គ្រាប់បែកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈមានក្តីកង្វល់ខ្លះពីការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់នេះ។
សហរដ្ឋអាមេរិកនិងអូស្រ្តាលីដែលជាសម្ព័ន្ធមិត្តដ៏សំខាន់នៅតំបន់ប៉ាស៊ីហ្វិក បានចាប់ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាកាន់តែធំបន្ថែមទៀតតាមរយៈការផ្តួចផ្តើមផលិតអាវុធរួមគ្នានៅឆ្នាំ២០២៥ ដើម្បីបង្កើនការផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្តនៅឥណ្ឌូប៉ាស៊ីហ្វិកជាទីដែលចិនកំពុងពង្រីកទំនាក់ទំនងនិងឥទ្ធិពលយ៉ាងខ្លាំង។
ពីរដ្ឋម៉ារីឡែនស្រហរដ្ឋអាមេរិកជាទីដែលរដ្ឋរដ្ឋមន្ត្រីការពារជាតិ និង រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរជួបគ្នា សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា អូស្ត្រាលី និងសហរដ្ឋអាមេរិកកំពុងធ្វើការធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពអាកាសនៅភាគខាងជើង និងភាគខាងលិចប្រទេសអូស្ត្រាលី ដែលកាន់តែខិតជិតទៅនឹងចំណុចប្រឈមខ្លាំងជាមួយប្រទេសចិននៅសមុទ្រចិនខាងត្បូងជាងរដ្ឋធានីកង់បេរ៉ារបស់អូស្ត្រាលី។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា នឹងមានការបង្កើននៃវត្តមានកងកម្លាំងអាមេរិកវិលជុំនៅក្នុងប្រទេសអូស្ត្រាលី។ លោក និយាយថា៖«នេះនឹងមានន័យថា យន្តហោះល្បាតដែនសមុទ្រ និងយន្តហោះឈ្លបយកការណ៍កាន់តែច្រើន ដែលប្រតិបត្តិការពីមូលដ្ឋាននៅទូទាំងប្រទេសអូស្ត្រាលីភាគខាងជើង។ វាក៏នឹងមានន័យថា ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកប្តូរវេនញឹកញាប់ជាងនេះដែរ»។
សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេ បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ និងការទាមទារដែនសមុទ្រហួសហេតុរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ