ព័ត៌មានអន្ដរជាតិ
Taylor Swift លុបចោលការប្រគំតន្ត្រីជាបន្ទាន់ ដោយសារក្រុម ISIS គ្រោងវាយប្រហារភេរវកម្ម
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី៨ខែសីហាឆ្នាំ២០២៤, កំពូលតារាចម្រៀងអាមេរិក Taylor Swift បានលុបចោលការប្រគំតន្ត្រីចំនួន៣ នៅទីក្រុងវីយែន នៃប្រទេសអូទ្រីស ជាបន្ទាន់ បន្ទាប់ពីអាជ្ញាធរចាប់បានជនសង្ស័យពីរនាក់ ពាក់ព័ន្ធការរៀបចំផែនការវាយប្រហារភេរវកម្មអំឡុងព្រឹត្តិការណ៍នេះ។

តាមគម្រោង, Taylor Swift នឹងត្រូវសម្តែងនៅកីឡដ្ឋាន Ernst Happel ក្នុងទីក្រុងវីយែននៅថ្ងៃទី៨, ៩ និង១០ខែសីហា សម្រាប់ព្រឹត្តិការណ៍តន្ត្រីទេសចរណ៍ Eras Tour។
ការប្រគំតន្ត្រីនេះ នឹងមានអ្នកចូលរួមក្នុងកីឡដ្ឋាន ៦៥ ០០០នាក់សម្រាប់កម្មវិធីនីមួយៗ បូករួមអ្នកគាំទ្របន្ថែមចន្លោះពី ១០ ០០០ទៅ ១៥ ០០០នាក់នៅខាងក្រៅ។ ហេតុនេះហើយទើប មេប៉ូលិសក្រុងវីយែនលោក Gerhard Purst អះអាងថា ហានិភ័យនេះសមហេតុផលណាស់ ដើម្បីបង្កើនការប្រុងប្រយ័ត្នផ្នែកសន្តិសុខ។

Barracuda Music ដែលជា Promoter ការប្រគំតន្ត្រីនេះ បានបង្ហោះ Instagram ថា «ដោយសារតែការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាល អំពីផែនការវាយប្រហារភេរវកម្ម នៅកីឡដ្ឋាន Ernst Happel, យើងគ្មានជម្រើសអ្វីក្រៅតែពីការលុបចោលកម្មវិធីចំនួនបីនេះ ដើម្បីសុវត្ថិភាពរបស់អ្នកគ្រប់គ្នា។ សំបុត្រទាំងអស់ នឹងត្រូវសងវិញដោយស្វ័យប្រវត្តិក្នុងរយៈពេល១០ថ្ងៃ»។
ពាក់ព័ន្ធរឿងនេះ ប៉ូលិសអូទ្រីសបានចាប់ខ្លួនបុរសអាយុ១៩ឆ្នាំម្នាក់ ដែលប្តេជ្ញាចុះចូលជាមួយក្រុមរដ្ឋឥស្លាម (ISIS) នៅតំបន់ Ternitz ភាគខាងត្បូងទីក្រុងវីយែន ហើយក្រោយមក ជនសង្ស័យម្នាក់ទៀត ក៏ត្រូវបានចាប់ខ្លួននៅរដ្ឋធានីដែរ។

ស្របពេលជាមួយគ្នានោះដែរ លោក Franz Ruf អគ្គនាយកទទួលបន្ទុកសុវត្ថិភាពសាធារណៈនៅក្រសួងមហាផ្ទៃអូទ្រីស បានប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យជាជនជ្រុលនិយមមានមនោគមន៍តាមអ៊ីនធឺណិត ហើយគ្រោងវាយប្រហារទីក្រុងវីយែន ជាពិសេសចំពោះការប្រគំតន្ត្រីរបស់ Taylor Swift តែម្តង។
តាមការបញ្ជាក់ពីប៉ូលិស សារធាតុគីមីត្រូវបានរកឃើញនៅក្នុងផ្ទះជនសង្ស័យអាយុ១៩ឆ្នាំ ដោយគេគិតថា ប្រហែលជារូបគេកំពុងផលិតឧបករណ៍ផ្ទុះ ខណៈរឿងនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត។

គួរបញ្ជាក់ថា Taylor Swift បានចាប់ផ្តើមការប្រគំតន្ត្រី Eras Tour ក្នុងខែមីនា ឆ្នាំ ២០២៣ ជាមួយគោលបំណងប្រគំតន្ត្រី១៥២លើក នៅទូទាំងទ្វីបចំនួន៥។ តារាចម្រៀងវ័យ៣៤ឆ្នាំរូបនេះត្រូវគេរំពឹងថានឹងរកប្រាក់បាន២ពាន់លានដុល្លារពីការប្រគំតន្ត្រី ដែលនឹងបញ្ចប់ក្នុងខែធ្នូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Taylor Swift ជាប់ជាបុគ្គលឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Time

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី