ព័ត៌មានអន្ដរជាតិ
ទ័ពអ៊ុយក្រែន ១ពាន់នាក់ សម្រុកឆ្លងដែន ចូលបាញ់ក្នុងដីរុស្ស៊ី មិនធ្លាប់មានសោះ
ក្នុងសន្និសីទវីដេអូជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងមន្ត្រីការពារជាតិ, មេទ័ពរុស្ស៊ី លោក Valery Gerasimov ប្រាប់ថា នៅព្រឹកថ្ងៃទី៦ខែសីហា កងទ័ពអ៊ុយក្រែន រហូតដល់ទៅ ១ ០០០ នាក់បានបើកការវាយលុកឆ្លងដែន ដើម្បីកាន់កាប់ស្រុក Sudzhansky នៃខេត្ត Kursk ខណៈបើយោងតាមសារព័ត៌មាន RT, ប្រតិបត្តិការនោះបណ្តាលឲ្យទាហានទីក្រុងកៀវ ៣០០នាក់បាត់បង់ជីវិត ប៉ុន្តែសេចក្តីរាយការណ៍នេះ មិនទាន់បញ្ជាក់ដោយភាគីអ៊ុយក្រែននោះទេ។

ការប្រយុទ្ធគ្នានោះ បានអូសបន្លាយតាំងពីយប់ថ្ងៃទី៦ ឈានដល់ព្រឹកថ្ងៃទី៧ ខែសីហា ប៉ុន្តែលោក Gerasimov និយាយថា យោធារុស្ស៊ី តបតដោយវាយបណ្តេញទ័ពអ៊ុយក្រែនឲ្យដកថយទៅដីរបស់ខ្លួនវិញ។
លោក Gerasimov អះអាងថា មានទាហានអ៊ុយក្រែន៣១៥នាក់ត្រូវបានសម្លាប់ និង២១៥នាក់រងរបួស។ ក្នុងនោះ អ៊ុយក្រែនក៏ខ្ទេចរថពាសដែកអស់៥៤គ្រឿងនិងរថក្រោះ៧គ្រឿងផងដែរ។
ស្របពេលជាមួយគ្នានោះ លោក Alexei Smirnov អភិបាលស្តីទីនៃតំបន់ Kursk លើកឡើងថា ក៏មានអ្នកស្លាប់នៅខាងទឹកដីរុស្ស៊ីដែរ ប៉ុន្តែមិនបញ្ចេញតួលេខច្បាស់ទេ ហើយអំពាវនាវឲ្យប្រជាជនបរិច្ចាគឈាមទៀតផង។

ជុំវិញរឿងនេះ លោក ពូទីន និយាយថា របបទីក្រុងកៀវ នៅតែបង្ករឿងទ្រង់ទ្រាយធំឥតឈប់ ដោយកំណត់គោលដៅលើជនស៊ីវិលដោយមិនរើសមុខ។ កងកម្លាំងអ៊ុយក្រែន កំពុងប្រើអាវុធជាច្រើនប្រភេទ រួមទាំងរ៉ុកកែតផងដែរ ដោយបាញ់មិនរើសមុខ ទៅលើអគារស៊ីវិល ផ្ទះ និងសូម្បីឡានពេទ្យ។
សូមបញ្ជាក់ថា តំបន់ Kursk គ្របដណ្តប់លើផ្ទៃដីជិត ៣០ ០០០ គីឡូម៉ែត្រការ៉េនិងមានប្រជាជនជាងមួយលាននាក់ ដែលមានទីតាំងស្ថិតនៅភាគខាងលិចប្រទេសរុស្ស៊ី ជាប់នឹងតំបន់ Sumy Oblast របស់អ៊ុយក្រែន ហើយនេះគឺជាការវាយលុកឆ្លងដែនទ្រង់ទ្រាយធំបំផុត ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន ចាប់ផ្ដើមដាក់ពង្រាយយន្តហោះចម្បាំង F-16 ប្រើប្រាស់

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប