Connect with us

ព័ត៌មានអន្ដរជាតិ

​​ធ្លាក់​ឧទ្ធម្ភាគចក្រ​​នៅនេប៉ាល់​​សម្លាប់​​ទេសចរ​​ចិន​៤នាក់​និង​ពីឡុត​​ម្នាក់​

បានផុស

នៅ

មនុស្ស​ប្រាំនាក់​​រួម​ទាំង​ពីឡុតផង​ដែល​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់​បង់​ជីវិត​ទាំងអស់នៅពេលដែលឧទ្ធម្ភាគចក្រនេះបានធ្លាក់កាលពីថ្ងៃពុធនៅលើភ្នំនៅភាគពាយព្យរដ្ឋធានីនៃប្រទេសនេប៉ាល់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី៨ខែសីហានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Krishna Prasad Humagai អ្នកគ្រប់គ្រងស្រុក Nuwakot បាននិយាយថា​៖​«សាកសពបុរស៤នាក់ និងស្ត្រីម្នាក់ត្រូវបានទាញចេញពីបំណែកយន្តហោះ»។ ក្រុមអ្នកជួយសង្គ្រោះ ប៉ូលិសនិងកងទ័ពបានទៅដល់តំបន់នោះ ហើយ ឧទ្ធម្ភាគចក្រជួយសង្គ្រោះពីរគ្រឿងក៏ត្រូវបានបញ្ជូនមកជួយក្នុងប្រតិបត្តិការនេះដែរ។ កន្លែង​ធ្លាក់​យន្តហោះ​ស្ថិត​នៅ​តំបន់ Suryachaur នៅ​ភាគ​ពាយ័ព្យ​នៃរដ្ឋធានី Kathmandu ហើយ​ស្ថិត​នៅ​លើ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ។ ​ក្នុង​ចំណោម​អ្នកស្លាប់​ទាំង​៥​នេះ មាន​អ្នក​ដំណើរ​ទាំង៤នាក់​ជា​ជនជាតិ​ចិន ហើយ​អ្នក​បើក​យន្តហោះ​ជា​បុរស​ជនជាតិនេប៉ាល់។

(រូបភាព៖ AP)
(រូបភាព៖ AP)

ឧទ្ធម្ភាគចក្រនេះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Kathmandu ធ្វើដំណើរឆ្ពោះទៅទីក្រុង Syaprubeshi។ បើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសនេប៉ាល់ឧទ្ធម្ភាគចក្រប្រភេទ​ Eurocopter AS350 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Air Dynasty ដែលមានមូលដ្ឋាននៅប្រទេសនេប៉ាល់ វាបានបាត់ការទាក់ទងត្រឹមតែបីនាទីបន្ទាប់ពីការហោះឡើង។

គួរបញ្ជាក់ថា ការធ្លាក់នេះបានកើតឡើងពីរសប្តាហ៍ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Kathmandu ​ដោយ​បណ្តាល​ឱ្យ​មនុស្ស១៨នាក់​ស្លាប់​និង​ពីឡុតម្នាក់​រង​របួស​​​ និង​ក៏មាន​តែ​ម្នាក់​គត់​ដែល​នៅរស់​រាន​មានជីវិត​៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម