ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងកំពុងទាញយកសារធាតុគីមីភ្លុយតូនីញ៉ូម ផលិតអាវុធនុយក្លេអ៊ែរបន្ថែម
កូរ៉េខាងជើងប្រហែលជាកំពុងព្យាយាមទាញយកសារធាតុគីមីភ្លុយតូនីញ៉ូម (Plutonium) ដើម្បីផលិតអាវុធនុយក្លេអ៊ែរបន្ថែមទៀតនៅឯទីតាំងបរមាណូដ៏សំខាន់របស់ខ្លួន ។ នេះបើយោងតាមរូបថតពីផ្កាយរណបថ្មីៗនេះនៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីមេដឹកនាំ គីម ជុងអ៊ុន ប្តេជ្ញាពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ ។
វេបសាយ 38 North ដែលមានឯកទេសក្នុងការសិក្សាលើកូរ៉េខាងជើងបានដកស្រង់រូបភាពដែលបង្ហាញថា រោងចក្រចំហេះដោយធ្យូងថ្មនៅឯទីតាំងនុយក្លេអ៊ែរ Yongbyon របស់កូរ៉េខាងជើងកំពុងដំណើរការ បន្ទាប់ពីផ្អាកអស់រយៈពេល ២ ឆ្នាំ ។ ផ្សែងត្រូវបានគេសង្កេតឃើញចេញពីបំពង់ផ្សែងរបស់រោងចក្រនៅពេលវេលាផ្សេងៗគ្នាចាប់ពីចុងខែកុម្ភៈ និងដើមខែមីនា ។
វេបសាយនេះបាននិយាយកាលពីថ្ងៃពុធថា “នេះបង្ហាញពីការត្រៀមរៀបចំសម្រាប់ការផលិតឡើងវិញនូវឥន្ធនៈ ហើយវាអាចនឹងដំណើរការដើម្បីទាញយកសារធាតុគីមីភ្លុយតូនីញ៉ូម (Plutonium) ដែលត្រូវការសម្រាប់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ វាក៏អាចមានន័យថា កន្លែងនេះត្រូវបានគេរៀបចំដើម្បីដោះស្រាយកាកសំណល់វិទ្យុសកម្មផងដែរ” ។
សារធាតុគីមីភ្លុយតូនីញ៉ូម (Plutonium) គឺជាធាតុផ្សំមួយក្នុងចំណោមធាតុផ្សំសំខាន់ពីរក្នុងការផលិតអាវុធនុយក្លេអ៊ែររួមជាមួយសារធាតុអ៊ុយរ៉ានីញ៉ូមដែលសំបូរទៅដោយថាមពលខ្ពស់ ។ មណ្ឌល Yongbyon ដែលមានទីតាំងនៅភាគខាងជើងនៃរដ្ឋធានីព្យុងយ៉ាងមានកន្លែងសម្រាប់ផលិតធាតុផ្សំទាំងពីរនេះ ។ វាមិនច្បាស់ទេថាតើភ្លុយតូនីញ៉ូម ឬអ៊ុយរ៉ានីញ៉ូមត្រូវបានផលិតនៅឯមណ្ឌល Yongbyon និងកន្លែងផ្សេងទៀតក្នុងប្រទេសកូរ៉េខាងជើងឬក៏យ៉ាងណានោះ ។
ទន្ទឹមនោះការប៉ាន់ស្មានខាងក្រៅរបស់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺខុសគ្នា ។ ក្នុងឆ្នាំ ២០១៨ មន្ត្រីកូរ៉េខាងត្បូងបានប្រាប់សភាថា កូរ៉េខាងជើងអាចមានគ្រាប់បែក ២០ គ្រាប់រហូតដល់ ៦០ គ្រាប់ ។
កាលពីខែមករាលោក គីម បានប្តេជ្ញាពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងបានបង្ហាញប្រព័ន្ធអាវុធបច្ចេកវិទ្យាខ្ពស់ជាច្រើនប្រភេទសំដៅទៅសហរដ្ឋអាមេរិកដោយនិយាយថាជោគវាសនានៃទំនាក់ទំនងទ្វេភាគីពឹងផ្អែកលើថាតើក្រុងវ៉ាស៊ីនតោនដកគោលនយោបាយអរិភាពរបស់ខ្លួនលើកូរ៉េខាងជើងឬក៏យ៉ាងណា ។
អ្នកជំនាញខ្លះនិយាយថា លោក គីម កំពុងព្យាយាមដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ឲ្យវិលត្រឡប់មករកការទូតវិញ និងបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CTV
ចុចអាន ៖ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ពិភពលោក
ចុចអាន ៖ អាមេរិកបញ្ជាឲ្យកូរ៉េខាងជើងបង់សំណង ២.៣ ពាន់លានដុល្លារលើការចាប់នាវាស៊ើបការណ៍នៅឆ្នាំ ១៩៦៨
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង