Connect with us

ព័ត៌មានអន្ដរជាតិ

សាលារៀន​​មួយ​នៅ​អាមេរិក​​ហាមសិស្សប្រើសម្លៀកបំពាក់ពណ៌ខ្មៅ​

បានផុស

នៅ

សាលាបឋមសិក្សា Charles ដែល​ជាសមាជិក​មួយ​នៃ​បណ្តាញ​​​សាលារៀន​ El Paso​ ក្នុង​រដ្ឋ​តិចសាស់​​​ របស់​សហរដ្ឋ​អាមេរិក​​ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដោយ​​អនុវត្តគោលការណ៍សំលៀកបំពាក់ថ្មី ដោយ​​ហាមសិស្សស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ​ដែល​​ថ្នាក់​ដឹកនាំ​សាលា​យល់ថា បង្ហាញ​ពីការ​បាក់​ទឹកចិត្ត​និង​ស្ត្រេស​​។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​ការ​ផ្សាយ​របស់​ BBC ​លោក Nick DeSantis នាយកសាលា Charles បានជូនដំណឹងដល់ឪពុកម្តាយ​និង​អាណា​ព្យាបាល​របស់​សិស្ស​ ថា និន្នាការនៃការពាក់សម្លៀកបំពាក់ខ្មៅបានជាប់ទាក់ទងនឹងជំងឺបាក់ទឹកចិត្ត បញ្ហាសុខភាពផ្លូវចិត្ត និងឧក្រិដ្ឋកម្ម ជា​ជាង​ការលើកកម្ពស់ដល់បរិយាកាសសិក្សាវិជ្ជមានរបស់សិស្ស។ ដូច្នេះសាលាបានសម្រេចបង្កើត​​​​បទបញ្ជា​​ថ្មី​ដោយ​ហាម​​សិស្សពាក់សម្លៀកបំពាក់ពណ៌ខ្មៅពេញមួយដងខ្លួន​។

​​សេចក្តី​ណែនាំ​ថ្មីនេះអនុញ្ញាតឱ្យសិស្សស្លៀកសម្លៀកបំពាក់ខ្មៅខ្លះ ឬសម្លៀកបំពាក់ពណ៌ខ្មៅពេញលេញតែនៅថ្ងៃជាក់លាក់ណាមួយប៉ុណ្ណោះ។ លោក Norma De La Rosa ប្រធានសមាគមគ្រូបង្រៀន El Paso បាន​លើកឡើងថា គ្រូបង្រៀន​បានសង្កេតឃើញពីការ​ប្តូរសម្លៀកបំពាក់របស់សិស្ស នៅពេលដែលពួកគេស្ត្រេស ឬបាក់ទឹកចិត្ត។ ​កត្តា​នេះ​​​បាន​ជំរុញឱ្យមានការ​​កែ​ប្រែ​​​របៀប​​​ស្លៀក​ពាក់​នេះ។

(រូបភាព៖ Daily Jang)

យ៉ាង​ណា​ក៏​ដោយ គោល​នយោបាយ​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​ក្នុង​ចំណោម​មាតា​បិតា និង​សមាជិក​សហគមន៍ ដោយ​​អ្នក​ខ្លះ​ប្រកែក​ថា​ ការហាមឃាត់ការ​ស្លៀក​សម្លៀកបំពាក់ពណ៌ខ្មៅនេះ​មិន​អាច​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ជា​មូលដ្ឋានបានឡើយ ហើយសិស្សអាច​ប្រឈម​មុខនឹងភាពអយុត្តិធម៌ចំពោះការសម្រេចលើការស្លៀកពាក់របស់ពួកគេ។

ចំណែកអ្នករិះគន់ណែនាំថា ការផ្តោតលើការណែនាំនិងការផ្តល់ការប្រឹក្សាដល់សិស្សអាចមានប្រសិទ្ធភាពជាងការរឹតបន្តឹងលើការស្លៀកពាក់​​​​​បែបនេះ​៕

(រូបភាព៖ CNN)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៥ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ១៧ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ២៣ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម