ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍ក្តៅ! កងទ័ពចិន ធ្វើតេស្តសមត្ថភាពប្រយុទ្ធ នៅសមុទ្រចិនខាងត្បូង
ស្របពេលស្ថានការណ៍កាន់តែក្តៅ ស្រាប់តែប្រទេសចិន បានធ្វើសមយុទ្ធតេស្តសមត្ថភាពវាយប្រហារនិងការល្បាត នៅក្បែរដែនទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។

តាមសេចក្តីរាយការរបស់ South China Morning Post កាលពីថ្ងៃពុធទី៧ខែសីហា, បញ្ជាការដ្ឋានភូមិភាគខាងត្បូង របស់យោធាចិន ប្រកាសថា កងទ័ពខ្លួនបានធ្វើសមយុទ្ធសាកល្បងសមត្ថភាពវាយប្រហារនេះ នៅដែនទឹក Scarborough Shoal ឬចិនហៅថា កោះ ហ័ងយាន។
ដែនទឹកមួយនេះ ត្រូវបានទាមទារយកមកគ្រប់គ្រងទាំងពីសំណាក់ភាគីចិននិងហ្វីលីពីន ខណៈវាមានចម្ងាយប្រហែល ២២០គីឡូម៉ែត្រ នៅភាគខាងលិចកោះ Luzon របស់ហ្វីលីពីន។

ទីក្រុងប៉េកាំង អះអាងថា «រាល់សកម្មភាពយោធាដែលរំខានដល់សមុទ្រចិនខាងត្បូង បង្កើតជាចំណុចក្តៅ និងបំផ្លាញដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ត្រូវតែគ្រប់គ្រងឲ្យបាន”។
សមយុទ្ធសាកល្បងសមត្ថភាពវាយប្រហារនេះ ធ្វើឡើងនៅថ្ងៃតែមួយ ដែលសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងហ្វីលីពីន ក៏ធ្វើសមយុទ្ធយោធារួមគ្នាផងដែរ ក្នុងសមុទ្រចិនខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រមុខយោធានៃប្រទេសទាំងបួន បានប្តេជ្ញារក្សាសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍និងហោះហើរ ហើយប្រើប្រាស់សមុទ្រនិងដែនអាកាសតាមការអនុញ្ញាតក្រោមច្បាប់អន្តរជាតិ។

ជាយូរមកហើយ សមុទ្រចិនខាងត្បូង គឺជាកម្មវត្ថុនៃការទាមទារត្រួតស៊ីគ្នា ដោយប្រទេសក្នុងតំបន់យ៉ាងច្រើន ខណៈក្រៅពីចិននិងហ្វីលីពីន, វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងព្រុយណេ ក៏ទាមទារផ្នែកខ្លះផងដែរ។
ភាពតានតឹងក្នុងតំបន់ កាន់តែធ្ងន់ធ្ងរឡើងៗដោយសារសកម្មភាពរបស់អាមេរិកនិងសម្ព័ន្ធមិត្តដែលតែងតែបំពេញបេសកកម្មនូវអ្វីហៅខ្លួនហៅថា ជាសេរីភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់តំបន់ដែលទីក្រុងប៉េកាំង ទាមទារជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ។
ជុំវិញបញ្ហានេះដែរ ប្រទេសចិនបានព្រមានហ្វីលីពីនម្តងហើយម្តងទៀតកុំឲ្យ ពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិកឲ្យសោះ ដោយនិយាយថា ទីក្រុងម៉ានីល នឹងត្រូវទីក្រុងវ៉ាស៊ីនតោន យកទៅប្រើដើម្បីបម្រើរបៀបវារៈភូមិសាស្ត្រនយោបាយ ហើយចុងក្រោយនឹងធ្វើឲ្យខូចដល់សន្តិសុខផ្ទាល់របស់ខ្លួនជាក់ជាមិនខានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសចំនួន៤ ធ្វើសមយុទ្ធរួមគ្នាលើកដំបូងលើសមុទ្រចិនខាងត្បូង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ