Connect with us

ព័ត៌មានអន្ដរជាតិ

ចូ បៃដិន ទាយទុករឿងម្យ៉ាងនឹងកើតឡើង បើ ត្រាំ​ ចាញ់ឆ្នោត

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទាយទុកជាមុនថា បើសិនជាលោក ដូណាល់ ត្រាំ ចាញ់ឆ្នោតនាខែវិច្ឆិកាមែននោះ បេក្ខជនខាងគណបក្សសាធារណរដ្ឋរូបនេះ នឹងមិនព្រមឲ្យការផ្ទេរអំណាចនៅខែមករាឆ្នាំ២០២៥ ប្រព្រឹត្តទៅប្រកបដោយសន្តិវិធីនោះទេ។

លោក ចូ បៃដិន (រូបថត៖ CBS News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសជាមួយពិធីករ Robert Costa របស់ទូរទស្សន៍ CBS និងជាបទសម្ភាសលើកដំបូងរបស់លោក បៃដិន ចាប់តាំងពីការដកខ្លួនមិនឈរឈ្មោះបោះឆ្នោត, ប្រធានាធិបតីអាមេរិកវ័យ៨១ឆ្នាំរូបនេះនិយាយថា «ប្រសិនបើ ត្រាំ ចាញ់! ខ្ញុំមិនជឿទាល់តែសោះថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធី»។

លោក បៃដិន អះអាងបែបនេះ ដោយសំដៅទៅការព្រមានរបស់លោក ត្រាំ កាលពីខែមីនាដែលថា បើគាត់ចាញ់ការបោះឆ្នោតឆ្នាំ២០២៤មែន ច្បាស់ជាមានការបង្ហូរឈាមជាក់ជាមិនខានឡើយ ហើយលោក បៃដិន ចាត់ទុកថានេះជាការញុះញង់ឲ្យមានអំពើហិង្សាផ្នែកនយោបាយ។  

(រូបថត៖ AP)

ការលើកឡើងរបស់លោក បៃដិន នេះផងដែរ គឺកើតឡើងចំពេលបេក្ខជនគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ កំពុងបញ្ឆេះសង្គ្រាមពាក្យសម្តីជាមួយគ្នាយ៉ាងក្តៅគគុក។ កាលពីខែមុន លោក បៃដិន បានចេញអំពាវនាវឲ្យបន្ធូរបន្ថយសីតុណ្ហភាពនៅក្នុងនយោបាយអាមេរិក ក្រោយពេលលោក ត្រាំ ត្រូវគេប៉ុនប៉ងធ្វើឃាត។

អតីតប្រធានាធិបតីអាមេរិក ប៊ិះនឹងត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅឯការជួបជុំជាមួយអ្នកគាំទ្រក្នុងរដ្ឋ Pennsylvania ប៉ុន្តែជាសំណាងមួយក្នុង១លានគ្រោះថ្នាក់ គ្រាប់កាំភ្លើងបែរជាហោះចំស្លឹកត្រចៀករបស់គាត់ទៅវិញ ដោយបណ្តាលឲ្យគាត់ ត្រូវរបួសស្រាលប៉ុណ្ណោះ។

(រូបថត៖ AP)

រម្លឹកទៅកាលពីអាណត្តិមុន នៅពេលលោក ត្រាំ ចាញ់ការបោះឆ្នោតឆ្នាំ២០២០ ក្រោមដៃលោក​ បៃដិន, គាត់បានជំរុញអ្នកគាំទ្រឲ្យចេញក្បួនបាតុកម្មនៅវិមានកាពីតូល ដែលជាទី គណបក្សប្រជាធិបតេយ្យត្រូវបានប្រកាសជាអ្នកឈ្នះឆ្នោតផ្លូវការនៅថ្ងៃទី៦ខែមករាឆ្នាំ២០២១។

គេចាំមិនភ្លេចឡើយ កាលនោះ អ្នកគាំទ្រលោកត្រាំ បាននាំគ្នាបើកការវាយប្រហារដ៏ឃោរឃៅ ជាលទ្ធផល បណ្តាលឲ្យមនុស្សចំនួន៥នាក់បាត់បង់ជីវិត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Pelosi ជាមនុស្ស​សំខាន់​ម្នាក់​ធ្វើឲ្យលោក Biden ដកបេក្ខភាព​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

កីឡា១៨ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

Sokha Hotels

ព័ត៌មានពេញនិយម