ព័ត៌មានអន្ដរជាតិ
ជម្លោះមជ្ឈិមបូព៌ាថយឥទ្ធិពល ក្រោយអាមេរិកចេញមុខចរចាផ្ទាល់ជាមួយអ៊ីរ៉ង់និងអ៊ីស្រាអែល
ជម្លោះពាក្យសម្តីស្ទើរផ្ទុះសង្គ្រាមនៅទូទាំងតំបន់មជ្ឈិមបូព៌ាបានបន្ថយកម្តៅបន្តិច បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានទាក់ទងដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែលដែលជាគូសត្រូវធំផុតក្នុងតំបន់។
ក្រោយឃាតកម្មលើមេដឹកនាំការិយាល័យនយោបាយក្រុមសកម្មប្រយុទ្ធហាម៉ាស លោក Ismail Haniyeh កាលថ្ងៃទី៣១ខែកក្កដា ស្ថានភាពសង្រ្គាមនៅមជ្ឈិមបូព៌ាស្ទើរតែផ្ទុះទៅហើយ រហូតដល់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានប្រាប់រដ្ឋមន្ត្រីក្រុមប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មហៅកាត់ G7 ថា អ៊ីរ៉ង់និងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នឹងវាយប្រហារអ៊ីស្រាអែលក្នុងរង្វង់២៤ម៉ោងទៅ៤៨ម៉ោង។

ប៉ុន្តែផុតរយៈពេលដែលប្រមុខការទូតសហរដ្ឋអាមេរិកបានព្រមាន ស្ថានភាពនៅមជ្ឈិមបូព៌ាហាក់ប្រែក្លាយទៅជាស្ងប់ស្ងាត់បន្តិចវិញ ហើយប្រមុខក្រសួងការបរទេសសហរដ្ឋអាមេរិកដដែលបានព្រលយថា ខ្លួនបានប្រឹងប្រែងទំនាក់ទំនងផ្ទាល់ទៅកាន់ភាគីជម្លោះដើម្បីកុំឱ្យបង្កើនភាពតានតឹងនាំទៅរកសង្គ្រាម។
ក្នុងសន្និសីទមួយនៅរដ្ឋម៉ារីឡែនដ៍ (Maryland) ក្រោយជំនួបទ្វេភាគីជាមួយសមភាគីអូស្រ្តាលីលើបញ្ហាសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា៖«គ្មាននរណាម្នាក់គួរបង្កើន» ជម្លោះនៅមជ្ឈិមបូព៌ា ហើយទីក្រុងវ៉ាស៊ីនតោនបានទំនាក់ទំនងសារនោះដោយផ្ទាល់ទៅកាន់អ៊ីរ៉ង់ និងអ៊ីស្រាអែល។
ដោយទើបអះអាងពីការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ដែលអាម៉ាស់មុខដោយសារការស្លាប់របស់មេដឹកនាំហាម៉ាសក្នុងប្រទេសអ៊ីរ៉ង់នោះ លោក Blinken បានលើកឡើងថា៖«គ្មាននរណាម្នាក់គួរតែបង្កើនជម្លោះនេះទេ។ យើងបានចូលរួមក្នុងការទូតដ៏ខ្លាំងក្លាជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដោយបានទំនាក់ទំនងសារនោះដោយផ្ទាល់ទៅកាន់អ៊ីរ៉ង់។ យើងក៏បានទាក់ទងសារនោះដោយផ្ទាល់ទៅកាន់អ៊ីស្រាអែល»។
ទីភ្នាក់ងារព័ត៌មាន Anadolu របស់តួកគី បានផ្សាយថា លោក Blinken បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត «រឹងដូចដែក (ironclad) របស់សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល ដោយបន្ថែមថា ខ្លួននឹងបន្តការពារអ៊ីស្រាអែល និងកងទ័ពរបស់ខ្លួនប្រឆាំងនឹងការវាយប្រហារ។
តាមការចុះផ្សាយដដែល លោក Blinken ត្រូវបានស្រង់សម្តីដូចនិយាយថា៖«ប៉ុន្តែអ្នកគ្រប់គ្នានៅក្នុងតំបន់គួរតែយល់ថា ការវាយប្រហារបន្ថែមទៀតគ្រាន់តែបន្តកើតមានជម្លោះប៉ុណ្ណោះ» ដោយបន្ថែមថា នេះអាចនាំឱ្យមាន «លទ្ធផលដ៏គ្រោះថ្នាក់ដែលគ្មាននរណាម្នាក់អាចទស្សន៍ទាយបាន ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងបានពេញលេញនោះទេ»។
ខណៈសង្គ្រាមកំពុងបន្តនៅតំបន់ហ្គាហ្សាប៉ាឡេស្ទីនជាទីដែលជានស៊ីវិលជិត៤ម៉ឺននាក់ត្រូវបានសម្លាប់ និងអ្នករងរបស់រាប់ម៉ឺននាក់ ហើយប្រជាជនប៉ាឡេស្ទីនជាង១លាននាក់ ត្រូវផ្លាស់ទីលំនៅដើម្បីរកកន្លែងសុវត្ថិភាព ជម្លោះអាវុធរវាងអ៊ីស្រាអែល បានរីករាលដល់ប្រទេសជិតខាងលីបង់បន្ទាប់ពីអ៊ីស្រាអែលសម្លាប់មេបញ្ជាការក្រុមសកម្មប្រយុទ្ធហេសបូឡា Fuad Shukr កាលថ្ងៃទី៣០កក្កដា។ មួយថ្ងៃក្រោយមក អ៊ីស្រាអែលរងការចោទថា បានធ្វើឃាតមេដឹកនាំហាម៉ាសដ៏មានឥទ្ធិពលបំផុតលោក Ismail Haniyeh។
មេដឹកនាំទាំងពីររបស់ក្រុមសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែលសុទ្ធតែគាំទ្រដោយអ៊ីរ៉ង់ដែលប្រៀបដូចជាបងធំនៅតំបន់មជ្ឈិមបូព៌ា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ