Connect with us

ព័ត៌មានអន្ដរជាតិ

WHO ត្រៀម​បញ្ជូន​វ៉ាក់សាំង​ជាង​១​លាន​ដូស​ទៅ​ហ្គាហ្សា ក្រោយ​រក​ឃើញ​វីរុស​គ្រុន​ស្វិត​ដៃជើង

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានប្រកាស​កាល​ពី​ថ្ងៃទី៧​ខែសីហា​ថា ខ្លួននឹងបញ្ជូនវ៉ាក់សាំងជំងឺគ្រុន​ស្វិតដៃជើង​​ជាងមួយលាន​ដូស​ទៅកាន់តំបន់ហ្គាហ្សា ដែល​កំពុង​រងគ្រោះ​ដោយសារ​ភ្លើង​សង្គ្រាម។ ការ​ប្រកាស​របស់ WHO ធ្វើ​ឡើង​ បន្ទាប់ពី​ការ​ប្រទះ​ឃើញ​មាន​វីរុស​គ្រុន​ស្វិត​ដៃជើង​ក្នុងទឹកសំណល់​​​នៅ​លើ​ទឹកដីប៉ាឡេស្ទីន។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ដើម្បី​​ផ្ដល់​វ៉ាក់សាំង​​ឲ្យ​កុមារ​ក្នុង​ហ្គាហ្សា​ បុគ្គលិក​សុខាភិបាល​ត្រូវការ​​ឲ្យ​ភាគី​ទាំង​សងខាង​នៃ​ជម្លោះ​​​ប​ញ្ឈប់​សកម្មភាព​បាញ់​សម្លាប់​គ្នា​មួយ​រយៈ ដោយ​ក្នុង​នោះ​មាន​ដូចជា បទ​ឈប់​បាញ់ ឬ​យ៉ាង​ហោច​ណាស់ «ភាព​ស្ងប់ស្ងាត់​២​ទៅ​៣​ថ្ងៃ»។ លោក Tedros បាន​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​របស់ WHO នឹង​ទៅ​ដល់​ទឹក​ដី​ហ្គាហ្សា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត។

ប្រធាន WHO រូប​នេះ បាន​បន្ត​ថា៖ «ការរកឃើញជំងឺ​គ្រុន​ស្វិតដៃជើងនៅក្នុងទឹកសំណល់នៅតំបន់ហ្គាហ្សា គឺជាសញ្ញាប្រាប់​ឲ្យ​ដឹងថា មេរោគបានកំពុង​សាយភាយ​នៅក្នុងសហគមន៍ ដោយធ្វើ​ឲ្យ​កុមារដែលមិនបានចាក់វ៉ាក់សាំងប្រឈមនឹងហានិភ័យ»។

កាលពីថ្ងៃទី៣០​​ខែកក្កដា ក្រសួងសុខាភិបាលនៅហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រកាស​ថា ​ទឹកដីប៉ាឡេស្ទីន​បាន​ក្លាយ​ជា «តំបន់រីករាលដាលនៃជំងឺ​គ្រុន​ស្វិតដៃជើង» ដោយបន្ទោស​ទៅ​លើ​ការវាយ​លុក​របស់​យោធា​អ៊ីស្រាអែល គិត​ចាប់តាំងពី​ថ្ងៃ​ទី​​៧​ខែ​តុលា ដែល​​បាន​បំផ្លិចបំផ្លាញ​មណ្ឌល​សុខភាព​អស់​ជា​ច្រើន​កន្លែង។

ក្រសួង​សុខាភិបាល​ហ្គាហ្សា បាន​ប្រាប់​​ថា វីរុស​ត្រូវបានរកឃើញនៅក្នុងសំណាកទឹកសំណល់ដែលបានយកនៅក្នុងតំបន់ Khan Younis នៅភាគខាងត្បូងនៃ​​ហ្គាហ្សា និង​កន្លែង​ជា​ច្រើន​ទៀត​នៅ​​ចំ​កណ្ដាល​តំបន់​ហ្គាហ្សា។ ភាគច្រើន​វីរុស​ទាំង​នោះ​ជាញឹកញាប់ឆ្លងតាមរយៈទឹក​សម្អុយ ហើយ​វា​​ងាយ​ឆ្លង​ខ្លាំង​ណាស់ ជា​ពិសេស​ក្មេងៗ​ក្រោម​អាយុ​៥​ឆ្នាំ​។ វីរុស​​​ប្រភេទ​នេះ​​អាចបណ្តាល​រាងកាយ​ខ្វិន និង​ស្វិត ហើយ​​ខ្លះ​ឈាន​ដល់​ស្លាប់។

សង្រ្គាមនៅតំបន់ហ្គាហ្សា ផ្ដើម​ចេញ​ពី​​ការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី​៧​ខែតុលាឆ្នាំ​២០២៣ ទៅលើប្រទេសអ៊ីស្រាអែល ដែលបណ្តាលឲ្យ​​មនុស្សស្លាប់ចំនួន ១១៩៨​នាក់ ភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមតួលេខរបស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​ផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។ ទន្ទឹម​នោះ ហាម៉ាស​ក៏បានចាប់ចំណាប់ខ្មាំងចំនួន ២៥១​នាក់ផងដែរ ដែលក្នុងនោះ ១១១​នាក់នៅតែ​កំពុង​ត្រូវ​បានឃុំខ្លួននៅក្នុងហ្គាហ្សា រួមទាំង​មនុស្ស​៣៩​នាក់ដែលយោធាអ៊ីស្រាអែលនិយាយថា​ពួក​គេ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ។

​ការ​សងសឹក​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៩ ៦៧៧​នាក់ មាន​ទាំង​ជន​ស៊ីវិល​និង​ក្រុម​សកម្ម​ប្រយុទ្ធ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​ហ្គាហ្សា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣៤ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៥ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម