Connect with us

ព័ត៌មានអន្ដរជាតិ

ទ្រាំមិនបាន ប៉ូលិសមីយ៉ាន់ម៉ា រត់ទៅជ្រកកោននៅឥណ្ឌា

បានផុស

នៅ

មន្រ្តីប៉ូលិសឥណ្ឌាបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ៤ ខែមីនានេះថា ប៉ូលិសរបស់ប្រទេសមីយ៉ាន់ម៉ាចំនួន ៣ នាក់បានធ្វើដំណើរទៅកាន់រដ្ឋ Mizoram ភាគឦសានរបស់ប្រទេសឥណ្ឌាដើម្បីស្វែងរកការជ្រកកោននៅទីនោះជាជាងស្ថិតក្រោមការបញ្ជាដោយយោធា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការប៉ូលិសប្រចាំនៅតំបន់ Serchhip នៃរដ្ឋ Mizoram បាននិយាយថា បុរសទាំងបីនាក់បានឆ្លងកាត់ព្រំដែនជិតក្រុង North Vanlaiphai កាលពីរសៀលថ្ងៃពុធ ហើយអាជ្ញាធរមូលដ្ឋានកំពុងធ្វើការវាយតម្លៃសុខភាពរបស់ពួកគេ និងរៀបចំកន្លែងឲ្យពួកគេ ។

A

លោក Stephen Lalrinawma ស្នងការប៉ូលិសបាននិយាយប្រាប់ Reuters ថា “អ្វីដែលពួកគេនិយាយគឺពួកគេទទួលបានការណែនាំពីមេដឹកនាំយោធា ប៉ុន្តែពួកគេមិនអាចធ្វើតាមបាននោះទេ ដូច្នេះពួកគេបានរត់គេចខ្លួន” ។

លោក Lalrinawma បានថ្លែងថា “ពួកគេកំពុងស្វែងរកការជ្រកកោនដោយសារតែច្បាប់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។

ប្រទេសឥណ្ឌាមានព្រំដែនគោកប្រវែង ១,៦៤៣ គីឡូម៉ែត្រជាមួយប្រទេសមីយ៉ាន់ម៉ាដែលមានមនុស្សជាង ៥០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាមួយកាលពីថ្ងៃទី ១ ខែកុម្ភៈ ។

យោធាបានផ្តួលរំលំរដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ ហើយបានឃុំខ្លួនមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីយោធាបានចោទប្រកាន់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីថាបានបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន ។

ប្រទេសឥណ្ឌាជាជម្រករបស់ជនភៀសខ្លួនរាប់ពាន់នាក់មកពីប្រទេសមីយ៉ាន់ម៉ាក្នុងនោះមានជនជាតិ Chin និងជនជាតិរ៉ូហ៊ីងយ៉ាជាដើមដែលបានភៀសខ្លួនចេញពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងអំឡុងពេលអំពើហិង្សាមុន ៗ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ សិង្ហបុរីប្រាប់ពលរដ្ឋខ្លួនចាកចេញពីប្រទេសមីយ៉ាន់ម៉ាឲ្យឆាប់តាមដែលអាចធ្វើទៅបាន

ចុចអាន ៖ រុស្ស៊ី ត្រៀមខ្លួនសហការជាមួយអាស៊ាន ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម