Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ NHK, នៅថ្ងៃព្រហស្បតិ៍ទី៨ខែសីហាឆ្នាំ២០២៤ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារតំបន់ឆ្នេរភាគខាងត្បូងប្រទេសជប៉ុន ឈានដល់ការព្រមានអំពីរលកយក្សស៊ូណាមិ។

(រូបថត៖ TO)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា គ្រោះរញ្ជួយដីនេះមានកម្រិត ៧.១រ៉ិចទ័រ ជាមួយជម្រៅប្រហែល៣០គីឡូម៉ែត្រ ដោយវាយប្រហារកោះ Kyushu។

តាមការព្យាកររបស់ទីភ្នាក់ងារខាងលើ រលកសមុទ្រអាចឈានដល់កម្ពស់១ម៉ែត្រ នៅតាមបណ្តោយឆ្នេរភាគខាងត្បូងកោះ Kyushu ក៏ដូចជាកោះ Shikoku នៅក្បែរនោះផងដែរ។

ស្របពេលជាមួយគ្នានោះ ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរនៅលើកោះទាំងពីរ ក៏កំពុងពិនិត្យមើលថាតើមានការខូចខាតដល់ម៉ាស៊ីនរ៉េអាក់ទ័រដែរឬទេ។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរបួស ហើយជប៉ុន ក៏មិនទាន់វាយតម្លៃអំពីការខូចខាតណាមួយដែរ។

សូមបញ្ជាក់ថា ជប៉ុន មានទីតាំងភូមិសាស្រ្តស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើង «Ring of Fire» ដែលព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ហើយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយនឹងជួបគ្រោះរញ្ជួយដីបំផុតនៅលើពិភពលោក។

រម្លឹកទៅការរញ្ជួយដីនៅថ្ងៃទី១ខែមករា ក្នុងតំបន់ Noto ភាគពាយព្យប្រទេសជប៉ុន, កាលនោះគ្រោះមហន្តរាយ បានបណ្តាលឲ្យមនុស្សជាង២៤០នាក់ បាត់បង់ជីវិត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម ព្រមានកើតរញ្ជួយដីបន្តទៀត នៅខេត្ត ជាប់ព្រំដែនកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម