Connect with us

ព័ត៌មានអន្ដរជាតិ

ចិនរកឃើញអណ្ដូងរ៉ែ​មាន​​បរិមាណ​ឧស្ម័ន​​​ច្រើន​បំផុត​

បានផុស

នៅ

សាជីវកម្មប្រេងឈូងសមុទ្រជាតិចិន (CNOOC) បានបញ្ជាក់ពីការរកឃើញតំបន់អណ្ដូងរ៉ែ​​​ដែល​មាន​​​ឧស្ម័ន​​​​​(OGIP)ដ៏​ច្រើន​បំផុតដំបូងគេរបស់ពិភពលោកនៅក្នុង​ជម្រៅ​ទឹកជ្រៅបំផុតនៅសមុទ្រចិនខាងត្បូង។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាកងារព័ត៌មានរដ្ឋចិន Xinhua បាន​ផ្សាយ​​នៅថ្ងៃទី០៨ខែសីហា ឲ្យ​ដឹង​ថា អណ្ដូង​រ៉ែ​​ឧស្ម័ន Lingshui 36-1 ដែលបានរកឃើញស្ថិតនៅ​ក្នុង​ដែនទឹក​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Hainan ​ភាគ​ខាងត្បូង​បំផុត​របស់​ចិន។ អណ្តូង​​នេះ​មាន​ឧស្ម័ន​​(OGIP) លើស​ពី ១០០ពាន់​លាន​ម៉ែត្រ​គូប។ លក្ខណៈពិសេសរបស់ដណ្ដូងនេះរួមមានជម្រៅទឹកជាមធ្យមប្រហែល១៥០០ ម៉ែត្រ និងជម្រៅកប់ស្រទាប់ឧស្ម័នជាមធ្យម២១០ម៉ែត្រ។

ការរកឃើញ Lingshui 36-1 នឹងផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការរុករកនៅសមុទ្រស្រដៀងគ្នាទូទាំងពិភពលោក។ ជាមួយគ្នានេះនាយករងវិស្វកររុករកនៅ CNOOC បានឲ្យដឹងថា វាក៏នឹងជួយពង្រឹងបច្ចេកវិទ្យារុករកក្នុងទឹកជ្រៅរបស់ប្រទេសចិន និងបញ្ចប់ផ្នែកចុងក្រោយនៃផែនការបង្កើតតំបន់ឧស្ម័ន ១ពាន់ពាន់លានម៉ែត្រគូបនៅក្នុងសមុទ្រចិនខាងត្បូងនៅឆ្នាំ២០២៥។

នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ការផលិតឧស្ម័នធម្មជាតិរបស់ប្រទេសចិនបានកើនឡើង ៤,៤ ភាគរយដល់ ១២៣,៥ ពាន់លានម៉ែត្រគូប ខណៈដែលការនាំចូលកើនឡើង ១៤,៨ ភាគរយដល់ ៩០,២ ពាន់លានម៉ែត្រគូប។ សម្រាប់ឆ្នាំ ២០២៤ ការប្រើប្រាស់ត្រូវបានព្យាករណ៍ពី ៤២០-៤២៥ ពាន់លានម៉ែត្រគូប កើនឡើង ៦,៥-៧,៧ភាគរយ។ ផលិតកម្មត្រូវបានគេរំពឹងថានឹងឈានដល់២៤៦ ពាន់លានម៉ែត្រគូប ជាមួយនឹងការកើនឡើងជាលំដាប់ជាង 10 ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ៕

(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម