Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ត្រៀមខ្លួនសហការជាមួយអាស៊ាន ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

បានផុស

នៅ

ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងមូស្គូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយអាស៊ាន លើការដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ាន បានបើកកិច្ចប្រជុំក្រៅផ្លូវការតាមអនឡាញដោយអំពាវនាវឲ្យគ្រប់ភាគីនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពអត់ធ្មត់និងផ្តល់ជំនួយក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិក្រោយរដ្ឋប្រហារ។

ក្រសួងបានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា “យើងសង្ឃឹមថា ជំហររបស់ប្រទេសជិតខាងមីយ៉ាន់ម៉ា នឹងជំរុញការដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសនេះ។ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននៅក្នុងបញ្ហានេះ ទាំងនៅលើឆាកអន្តរជាតិនិងនៅក្នុងយន្តការផ្តោតលើអាស៊ាន”។

ក្រសួងបានបន្ថែមទៀតថា ខ្លួនគាំទ្រដល់ការអំពាវនាវរបស់បណ្តាប្រទេសអាស៊ាន ដែលឲ្យភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា ចៀសសវាងអំពើហិង្សានិងចាប់ផ្តើមការសន្ទនាប្រកបដោយលក្ខណៈស្ថាបនា។

កាលពីថ្ងៃទី១ខែកុម្ភៈ យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាល និងប្រកាសអំពីរយៈពេលគ្រាអាសន្នមួយឆ្នាំ។

ទីប្រឹក្សារដ្ឋ លោកស្រី អ៊ួងសានស៊ូជី និងលោកប្រធានាធិបតី Win Myint រួមជាមួយមន្រ្តីជាន់ខ្ពស់ដទៃទៀតត្រូវបានឃុំខ្លួន។

រដ្ឋប្រហារបានបង្កឲ្យមានការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងយោធា។ ភាពតានតឹងរវាងក្រុមបាតុករនិងប៉ូលិស កំពុងឡើងកម្តៅស្របពេលមន្រ្តីអនុវត្តច្បាប់ងាកទៅប្រើយុទ្ធសាស្រ្តឃោរឃៅដើម្បីបង្ក្រាបបាតុករ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun Daily

ចុចអាន៖ ក្រោយបាតុករស្លាប់ ៣៨ នាក់បន្ថែម អាមេរិកតក់ស្លុតចំពោះការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា

ចុចអាន៖ កាន់​តែ​ធ្ងន់​​ធ្ងរ! មនុស្ស​​ស្លាប់​​៣៨​​នាក់​​នៅ​​​មីយ៉ាន់ម៉ា​​ម្សិល​មិញ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម