Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ព្រមានថា មហាគ្រោះរញ្ជួយដី នឹងកើតឡើងក្នុងពេលមិនយូរទៀតទេ

បានផុស

នៅ

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ ជាមួយជម្រៅប្រហែល ៣០គីឡូម៉ែត្រ ដែលវាយប្រហារភាគនិរតីប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ទី៨ខែសីហាឆ្នាំ២០២៤ មិនបណ្តាលឲ្យមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ បុន្តែព្រមានថា មហាគ្រោះរញ្ជួយដីមួយទៀត ប្រហែលជាកើតឡើងមិនយូរទៀតទេ។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Reuters, លោក Yoshimasa Hayashi នាយកខុទ្ទកាល័យ បានប្រាប់អ្នកកាសែតថា មិនមានរបាយការណ៍អំពីភាពមិនប្រក្រតីនៃរោងចក្រថាមពលនុយក្លេអ៊ែរទេបន្ទាប់ពីការរញ្ជួយដីថ្ងៃព្រហស្បតិ៍ ហើយរដ្ឋាភិបាលក៏មិនបានទទួលព័ត៌មានអំពីការខូចខាត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាការផ្គត់ផ្គង់ថាមពល និងទឹកស្អាតដែរ។

រញ្ជួយ​ដី​នេះ ​កើត​ឡើង​នា​វេលា​ម៉ោង​៤​និង​៤៣​នាទី​រសៀល (ម៉ោងក្នុងស្រុក)នៅខេត្ត Miyazaki នៃកោះ Kyushu ខណៈដំបូងឡើយក៏មានការព្រមានអំពីរលកយក្សស៊ូណាមិដែរនៅកោះ Kyushu និង Shikoku ប៉ុន្តែក្រោយមក ត្រូវដកចេញវិញ លើកលែងតែខេត្ត Miyazaki ប៉ុណ្ណោះ។

(រូបថត៖ Chosun Design)

ទោះបីជាយ៉ាងណាក៏ដោយ លោក Hayashi អះអាងថា មន្ត្រី JMA បានកោះប្រជុំគ្នា បន្ទាប់ពីការរញ្ជួយដីនេះ ដើម្បីពិភាក្សាគ្នាព្រោះជឿជាក់ថា ការរញ្ជួយដីដ៏ធំមួយទៀត ទំនងជានឹងកើតឡើងនៅជិតឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចប្រទេសជប៉ុន ដូច្នេះត្រូវមានការប្រុងប្រយ័ត្ន។

សូមបញ្ជាក់ថា ជប៉ុន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​នឹង​រញ្ជួយ​ដី​ខ្លាំង​បំផុតលើ​ពិភពលោក។ មនុស្សជាង ១៥ ០០០នាក់ ត្រូវបានសម្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៩រ៉ិចទ័រនៅតំបន់ Tōhoku ឆ្នាំ២០១១ ដែលកាលនោះ ក៏បង្កឲ្យមានរលកយក្សស៊ូណាមិ និងការសាយភាយជាតិវិទ្យុសកម្មចេញពីម៉ាស៊ីនរ៉េអាក់ទ័រ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរផងដែរ៕

អត្ថបទ៖​ សុខ សុវណ្ណ

ចុចអាន៖ ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ប្រមុខ UN ច្រានចោលសំណើអភិបាលកិច្ច«បណ្តោះអាសន្ន» របស់ពូទីន នៅអ៊ុយក្រែន

ព័ត៌មានជាតិ៥ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមកោតសរសើរការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

កីឡា១៦ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម