ព័ត៌មានអន្ដរជាតិ
ថៃ បើកការស៊ើបអង្កេតសមាជិកសភា នៃអតីតបក្សចលនាឆ្ពោះទៅមុខ ៤៤រូប
តាមការចុះផ្សាយរបស់ Bangkok Post, គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) នៃប្រទេសថៃ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៨ខែសីហាថា អ្នកនយោបាយចំនួន៤៤រូបនៃអតីតបក្សចលនាឆ្ពោះទៅមុខ (MFP) កំពុងស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការប្រព្រឹត្តិក្រមសីលធម៌ ដែលពួកគេគាំទ្រដល់ការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។

អគ្គលេខាធិការ NACC លោក Niwatchai Kasemongkol និយាយថា គណៈកម្មាធិការ បានរកឃើញហេតុផលសមរម្យ ដើម្បីចេញបញ្ជាឲ្យបើកការស៊ើបអង្កេត ប្រឆាំងសមាជិកសភា MFP ចំនួន៤៤រូប ដែលគាំទ្រច្បាប់នេះ។
ការស៊ើបអង្កេតធ្វើឡើង បន្ទាប់ពីមេធាវីឈ្មោះ Theerayut Suwankesorn ដាក់ញត្តិកាលពីខែកុម្ភៈឆ្នាំ២០២៤ ស្នើដល់តុលាការធម្មនុញ្ញ ចេញបញ្ជាឲ្យ MFP បញ្ឈប់សកម្មភាពយុទ្ធនាការទាំងអស់ទាក់ទិននឹងការប៉ុនប៉ងកែប្រែមាត្រា ១១២នៃក្រមព្រហ្មទណ្ឌ។

ញត្តិនេះទៀតសោត គឺផ្អែកលើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញកាលពីថ្ងៃទី៣១ខែមករា ដែលបញ្ជាក់ច្បាស់ថា កិច្ចខិតខំរបស់ MFP ក្នុងការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ បានក្លាយជាការប៉ុនប៉ងដែលធ្វើឲ្យខូចដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
លោក Niwatchai សង្កត់ធ្ងន់ថា បច្ចុប្បន្នក្រុមអ្នកស៊ើបអង្កេតរបស់ NACC កំពុងប្រមូលសេចក្តីថ្លែងការណ៍ និងព័ស្តុតាងនានាសម្រាប់ការស៊ើបអង្កេតនេះ ហើយនៅពេលបញ្ចប់សព្វគ្រប់ សមាជិកសភាទាំង៤៤រូប នឹងត្រូវកោះហៅឲ្យមកបំភ្លឺជុំវិញការចោទប្រកាន់នេះ ប៉ុន្តែមិនប្រញាប់ប្រញាល់ពេកទេ ដូច្នេះពួកគេ អាចទទួលបានឱកាសដើម្បីការពារខ្លួនបាន។

ប្រសិនបើអ្នកទាំង៤៤ ត្រូវបានរកឃើញថាមានកំហុសមែន ពួកគេអាចនឹងត្រូវហាមឃាត់មិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោត។
សូមបញ្ជាក់ជាថ្មី គណបក្សចលនាឆ្ពោះទៅមុខ ដែលជាបក្សឈ្នះឆ្នោត ត្រូវបានតុលាការធម្មនុញ្ញរបស់ប្រទេសថៃ ចេញសាលក្រមឲ្យរំលាយចោលកាលពីថ្ងៃពុធទី៧ខែសីហា ជុំវិញការប៉ុនប៉ងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ ក្រោពីការរំលាយ តុលាការក៏ហាមឃាត់សមាជិកប្រតិបត្តិរបស់គណបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល១០ឆ្នាំផងដែរ។
យ៉ាងណា ភ្លាមៗក្រោយតុលាការសម្រេច អតីតសមាជិកសំខាន់ៗរបស់ខ្លួនបានប្រកាសថា ពួកគេនឹងបង្កើតគណបក្សថ្មី ហើយនៅតែបញ្ចេញសំឡេងតស៊ូផ្នែកនយោបាយបន្តទៅទៀត ជាពិសេសតស៊ូមតិឲ្យកែច្បាប់ប្រមាថព្រះមហាក្សត្រតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អតីតសមាជិកបក្សចលនាឆ្ពោះទៅមុខ ប្រកាសបង្កើតគណបក្សថ្មី បន្តតស៊ូកែច្បាប់ប្រមាថព្រះមហាក្សត្រ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?