Connect with us

ព័ត៌មានអន្ដរជាតិ

មក​ដឹង​សារសំខាន់​របស់​កូវ៉ាក់ និង​របៀប​ផ្ដល់​វ៉ាក់សាំង​ទៅ​ប្រទេស​មាន​ចំណូល​ទាប

បានផុស

នៅ

តើ​កូវ៉ាក់​ជា​អ្វី?

កូវ៉ាក់ ​(COVAX Facility) គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​របស់​ពិភពលោក ​ក្នុង​ការ​ផ្ដល់វ៉ាក់សាំង​កូវីដដល់​ប្រទេស​ក្រីក្រនិង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប។ កូវ៉ាក់​ចាប់ផ្ដើម​បង្កើត​ឡើង​កាលពីឆ្នាំមុន​ ​ដឹកនាំ​ដោយអង្គការ​​ GAVI, CEPI, និង WHO ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​នឹង​ UNICEF ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកណា​ខ្លះ​ដែល​ចូលរួម​នៅ​ក្នុង​កម្មវិធី​របស់​អង្គការ​សុខភាព​ពិភពលោក?

កូវ៉ាក់​មាន​គោលបំណង​ផ្ដល់​វ៉ាក់សាំង​កូវីដ​ដោយ​ឥតគិតថ្លៃ​ ដល់​ប្រជាជន​យ៉ាង​តិច ២០% នៃ​ប្រទេស​ក្រីក្រ​ចំនួន ៩២ នៅ​លើ​ពិភពលោក​នៅ​ចុង​ឆ្នាំ ២០២១ ។ មាន​ប្រទេស​ជាង ៥០ ផ្សេង​ទៀត​ដែល​រួម​មាន​ កាណាដា​និង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​ ដូចជាអាហ្វ្រិក​ខាងត្បូង​និង​ម៉ិកស៊ិក​ ក៏​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​តាម​រយៈ​កូវ៉ាក់ ប៉ុន្តែ​ត្រូវ​ចំណាយ​សម្រាប់​ដូស​ដោយ​ខ្លួនឯង។

តើ​វ៉ាក់សាំង​ណា​ខ្លះ​ត្រូវ​បាន​ធានា?

កូវ៉ាក់​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ធំៗ ភាគច្រើន​រួម​មាន Pfizer , Johnson & Johnson និង Novavax ។ប៉ុន្តែ​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២១ ផែនការ​ចែកចាយ​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​កូវ៉ាក់​គឺ​សម្រាប់​តែ​វ៉ាក់សាំង​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន AstraZeneca PLC និង​សាកលវិទ្យាល័យ Oxford ប៉ុណ្ណោះ ។

ពេញ​មួយ​ឆ្នាំ​វ៉ាក់សាំង AstraZeneca ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​ទទួល​បាន​ប្រហែល​មួយ​ភាគ​បី​នៃ​ការ​ផ្គត់ផ្គង់​ដោយ​កូវ៉ាក់ ចំណែក J&J និង Novavax និង​ក្រុមហ៊ុន​ផលិត​ផ្សេង​ទៀត​អាច​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ដូចការ​រំពឹង​ទុក​ដែរ។

តើ​វ៉ាក់សាំង​កូវីដ​នឹង​ត្រូវ​បរិច្ចាគ​ប៉ុន្មាន?

កូវ៉ាក់​និយាយ​ថា​ខ្លួន​បាន​ចរចា​កិច្ច​ព្រមព្រៀង​សម្រាប់​ការ​ចាក់​វ៉ាក់​សាំង​ប្រហែល ២.២៧ ពាន់​លាន​ដូស​ក្នុង​ឆ្នាំនេះ​ ទោះបី​ភាគច្រើន​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឬ​កំពុង​ស្ថិត​ក្នុង​ការ​សាកល្បង​ព្យាបាល​ក៏ដោយ។ វ៉ាក់សាំង​ទាំងអស់​នោះ​លើកលែងតែ J&J មួយ​ដែល​ត្រូវ​ការ​ដូស​ពីរ​ដង​ ហើយ​វ៉ាក់សាំង​ខ្លះ​នឹង​ទៅ​ប្រទេស​ផ្ដល់​ហិរញ្ញប្បទាន​ដោយ​ខ្លួនឯង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖wsj

ចុចអាន៖ប្រភេទក្រុមឈាមដែលប្រឈមហានិភ័យឆ្លងកូវីដខ្ពស់

ចុចអាន៖ក្រុម​មនុស្ស​ឈាម​ប្រភេទ A ប្រឈម​ឆ្លង​កូវីដ​ខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម