ព័ត៌មានអន្ដរជាតិ
ទឹកជំនន់អាចប៉ះពាល់មនុស្សរាប់លាននាក់ ខណៈអ្នកស្លាប់កើនដល់១៥៦នាក់នៅប៉ាគីស្ថាន
ភ្លៀងធ្លាប់ជាប់គ្នារយៈពេលជិត៦សប្តាហ៍នៅប្រទេសប៉ាគីស្ថាន បណ្តាលឱ្យមានទឹកជំនន់យ៉ាងគំហុកនៅតំបន់ជាច្រើនស្ទើរពេញផ្ទៃប្រទេស និងបណ្តាលឱ្យអ្នកស្លាប់កើនឡើងដល់១៥៦នាក់មកដល់ពេលនេះ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ឥតស្រាកបង្កជាក្តីបារម្ភកើតមានវិបត្តិធ្ងន់ធ្ងរ។

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានបានឲ្យដឹងថា ផ្ទះជាង ១៨០០ខ្នងត្រូវបានខូចខាតចាប់តាំងពីថ្ងៃទី១ខែកក្កដា ហើយភ្លៀងបានជន់លិចផ្លូវជាច្រើនក្នុងទីក្រុង Lahore ភាគខាងកើត ខណៈមនុស្សភាគច្រើនក្នុងចំណោមអ្នកស្លាប់ទាំង១៥៦នាក់គឺនៅក្នុងខេត្ត Punjab ភាគខាងកើត និងភាគពាយ័ព្យនៃខេត្ត Khyber Pakhtunkhwa។ លើសពីនេះ មនុស្សជិត៣០០នាក់បានរងគ្រោះថ្នាក់លើរាងកាយនៅក្នុងឧប្បត្តិហេតុទឹកជំនន់នេះ ហើយអាជ្ញាធរកំពុងផ្តល់អាហារដោយឥតគិតថ្លៃ និងការថែទាំសុខភាពដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
បច្ចុប្បន្នមនុស្សជាង២០០០នាក់ កំពុងស្ថិតនៅក្នុងជំរុំសង្គ្រោះបណ្តោះអាសន្ននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកភ្លៀងខ្លាំងនៅក្នុងខេត្ត Sindh ភាគខាងត្បូង។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមជំនួយគណៈកម្មាធិការសង្គ្រោះអន្តរជាតិក៏បានរៀបចំពង្រីកការឆ្លើយតបរបស់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន ជាមួយនឹងភ្លៀងធ្លាក់ដែលកំពុងគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់។

ប្រទេសប៉ាគីស្ថានកំពុងស្ថិតក្នុងពាក់កណ្តាលរដូវខ្យល់មូសុងប្រចាំឆ្នាំ ដែលចាប់ផ្តើមពីខែកក្កដាដល់ខែកញ្ញាស្របពេលអ្នកវិទ្យាសាស្ត្រ និងអ្នកព្យាករណ៍អាកាសធាតុបានព្រមានពីការប្រែប្រួលអាកាសធាតុចំពោះភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលពីឆ្នាំ ២០២២នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទឹកទន្លេកើនឡើង និងជន់លិចមួយភាគបីនៃប្រទេសនេះ បានសម្លាប់មនុស្សចំនួន ១,៧៣៩ នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ចំនួន ៣០ ពាន់លានដុល្លារ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ