ព័ត៌មានអន្ដរជាតិ
Samsung ចែកស្មាតហ្វូនឲ្យអត្តពលិកគ្រប់គ្នានៅអូឡាំពិក លើកលែងតែកូរ៉េខាងជើង
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បាននិយាយកាលពីថ្ងៃទី៨ខែសីហាថា ក្រុមអត្តពលិកកូរ៉េខាងជើងមិនបានទទួលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នោះទេ ដែលត្រូវបានផ្តល់ឲ្យដោយឥតគិតថ្លៃដល់អត្តពលិកទាំងអស់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស នៃប្រទេសបារាំង។

ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង ដែលជាអ្នកឧបត្ថម្ភធំអូឡាំពិកឆ្នាំ២០២៤ បានចែកស្មាតហ្វូន Samsung ចំនួន ១០ ៥០០គ្រឿងដល់អត្តពលិកមកពីបណ្ដាប្រទេសទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក។ យ៉ាងណាមិញ អត្តពលិកនៃគណៈកម្មាធិការជាតិអូឡាំពិកកូរ៉េខាងជើងបែរជាមិនបានទទួលទូរស័ព្ទ Samsung ដូចអ្នកដទៃឯទៀតនោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ការដែលមិនឲ្យស្មាតហ្វូនទៅអត្តពលិកកូរ៉េខាងជើង មានជាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិសម្រាប់កម្មវិធីមីស៊ីលប៉ាលេស្ទិក និងនុយក្លេអ៊ែរ ដែលចាប់អនុវត្តតាំងពីឆ្នាំ២០០៦ មកទល់នឹងបច្ចុប្បន្ន។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបទេសកូរ៉េខាងត្បូង បានរៀបរាប់ថា៖ «ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុលោមតាមកថាខណ្ឌទី៧នៃមាត្រាលេខ២៣៩៧ (ឆ្នាំ២០១៧) ហាមឃាត់ការផ្គត់ផ្គង់ ការលក់ និងផ្ទេរគ្រឿងម៉ាស៊ីនឧស្សាហកម្មទាំងអស់ដោយផ្ទាល់ ឬដោយប្រយោលទៅឲ្យប្រទេសកូរ៉េខាងជើង ហើយស្មាតហ្វូនត្រូវបានចាត់ទុកជាវត្ថុហាមឃាត់នៅក្នុងមាត្រានេះ។ រដ្ឋាភិបាលរបស់យើង កំពុងបន្តខិតខំប្រឹងប្រែងការទូតក្នុងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាបាននូវការអនុវត្តយ៉ាងហ្មត់ចត់នៃមាត្រារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
សូមបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនអត្តពលិកចំនួន១៤នាក់ចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក លើការប្រកួតកីឡាចំនួន៧វិញ្ញាសា៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?