ព័ត៌មានអន្ដរជាតិ
លោកស្រី Hasina នឹងត្រឡប់ទៅបង់ក្លាដែស ឈរឈ្មោះក្នុងការបោះឆ្នោតថ្មី
អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheika Hasina នឹងត្រឡប់ចូលក្នុងប្រទេសវិញ បន្ទាប់ពីរដ្ឋាភិបាលបណ្ដោះអាសន្នរៀបចំការបោះឆ្នោតសាជាថ្មីរួចរាល់នាពេលខាងមុខ។ នេះបើយោងតាមការលើកឡើងរបស់លោក Sajeeb Wazed Joy កូនប្រុសរបស់លោកស្រី Hasina។

លោកស្រី Hasina បានរត់ភៀសខ្លួនទៅប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ ក្រោយពីផ្ទុះកុបកម្មអស់រយៈពេលជាច្រើនសប្ដាហ៍ប្រឆាំងឲ្យលោកស្រីលាលែងពីតំណែង។ រដ្ឋាភិបាលបណ្ដោះអាសន្ននៅបង់ក្លាដែស ត្រូវបានដឹកនាំដោយលោក Muhammad Yunus ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព។ រដ្ឋាភិបាលថ្មីនេះ នឹងមានតួនាទីរៀបចំការបោះឆ្នោតជាតិឡើងវិញម្ដងទៀត ក្រោយការលាលែងតំណែងរបស់លោកស្រី Hasina។
លោក Joy កូនប្រុសលោកស្រី Hasina បានប្រាប់ទៅសារព័ត៌មាន Times of India ថា៖ «ក្នុងពេលបណ្ដោះអាសន្ននេះ គាត់នៅក្នុងប្រទេសឥណ្ឌា។ គាត់នឹងត្រឡប់ទៅបង់ក្លាដែសនៅពេលរដ្ឋាភិបាលបណ្ដោះអាសន្នសម្រេចរៀបចំការបោះឆ្នោត»។ លោក Joy បានបន្ថែមថា បើសិនជាចាំបាច់ លោកនឹងចូលរួមក្នុងឆាកនយោបាយផងដែរ ដោយនិយាយថា៖ «ខ្ញុំប្រាកដថា គណបក្ស Awami League នឹងចូលរួមក្នុងការបោះឆ្នោត ហើយយើងប្រហែលជាយកឈ្នះ»។
គណបក្ស Awami League របស់លោកស្រី Hasina មិនមានវត្តមាននៅក្នុងរដ្ឋាភិបាលបណ្ដោះអាសន្ននោះទេ ព្រោះតែកុបកម្មរបស់ក្រុមនិស្សិតកាន់តែរីកធំឡើងប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីដែលកាន់អំណាចតាំងពីឆ្នាំ១៩៩៦។ ក្នុងកុបកម្មនេះ ក៏មានមនុស្សបាត់បង់ជីវិតប្រមាណ ៣០០នាក់ និងរងរបួសរាប់ពាន់នាក់ឯណោះ។
លោកស្រី Hasina កំពុងគេចខ្លួនទៅស្នាក់អាស្រ័យនៅក្នុងផ្ទះសុវត្ថិភាពនៃរដ្ឋធានី New Delhi ប្រទេសឥណ្ឌា។ បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា លោកស្រីមានគម្រោងស្វែងរកសិទ្ធិជ្រកកោននៅក្នុងចក្រភពអង់គ្លេស។ យ៉ាងណា រដ្ឋាភិបាលអង់គ្លេសបានបដិសេធសុំមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ៕
ដោយ៖ ឈាង
ចុចអាន៖ បង់ក្លាដែស ជ្រើសតាំងម្ចាស់ជ័យលាភីពានរង្វាន់ណូបែលម្នាក់ជាប្រមុខរដ្ឋបណ្ដោះអាសន្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង