Connect with us

ព័ត៌មានអន្ដរជាតិ

Breaking news!​​ ព្រះសង្ឃ Shaolin​ ចិន ដែលនិមន្តមកកម្ពុជាលើកមុន ជួបគ្រោះថ្នាក់សុគតក្នុងព្រះជន្ម ២១ វស្សា

បានផុស

នៅ

Shi Yanheng​​ ដែលគេស្គាល់ថាជាព្រះសង្ឃ Shaolin សង្ហាបំផុតនៅក្នុងប្រទេសចិន និងបាននិមន្តមកប្រទេសកម្ពុជាទស្សនាប្រាសាទអង្គវត្តកាលពីប៉ុន្មានខែមុន ពេលនេះបានជួបគ្រោះថ្នាក់ចរាចរណ៍សុគតក្នុងព្រះជន្ម២១វស្សា។ នេះបើយោងតាមសារព័ត៌មានក្នុង​ប្រទេសចិន បានចុះផ្សាយយ៉ាងព្រោងព្រាតនាមុននេះបន្តិចប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ យោងតាមការរាយការណ៍នៅថ្ងៃទី០៩ខែសីហា ដោយដកស្រង់ប្រភពក្នុងរង្វង់មិត្តភាពព្រះសង្ឃ Shaolin បានបញ្ចាក់ថា Qiu Feng បានបើកឡាននៅព្រឹកព្រលឹមថ្ងៃទី ០៧ ហើយជាអកុសលបានបុកពីក្រោយឡានដឹកទំនិញធុនធំមួយនៅលើផ្លូវ Zhuyong Expressway ក្នុងទិសដៅទៅ Wenzhou ខេត្ត Zhejiang ។ បន្ទាប់ពីការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ នៅទីបំផុតព្រះតេជគុណសុគតនាវេលាម៉ោងប្រហែល ០:៥៣ នាទីព្រឹក ឈានចូលថ្ងៃទី ០៨ ខែសីហា ក្នុងព្រះជន្ម ២១ វស្សា។

ព្រះសង្ឃមួយអង្គនេះ ត្រូវបានគេស្គាល់ថាជាសង្ឃដ៏សង្ហា និងមានភាពល្បីល្បាញក្នុងរឿងភាគទូរទស្សន៍ “Go to Mountains and Seas” ក្នុងឆ្នាំ ២០២៤ ព្រមទាំងដើរតួក្នុងរឿង “Autumn Wind” ថែមទៀតផង។​ ឈ្មោះរបស់របស់ Qiu Feng គឺ Yanheng ជាព្រះសង្ឃជំនាន់ទី ៣៤ នៃប្រាសាទ Shaolin ដោយមានភាពល្បីល្បាញដោយសាររូបរាងដ៏សង្ហា និងសកម្មភាពរហ័សរហួននៃក្បាច់គុណសាវលីញលើគណនីផ្ទាល់ខ្លួន​​ដែលមានអ្នកគាំទ្ររាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម