Connect with us

ព័ត៌មានអន្ដរជាតិ

ទោះបី​ព្រមាន​បំផ្ទុះ​គ្រាប់បែក អ្នកគាំទ្រ​តារាចម្រៀង Taylor Swift នៅតែជួបជុំ

បានផុស

នៅ

អ្នកគាំទ្រ​រាប់រយនាក់របស់​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយរបស់​សហរដ្ឋអាមេរិក Taylor Swift បានប្រមូលផ្តុំគ្នា និងច្រៀងបទចម្រៀងរបស់នាងនៅក្នុងរដ្ឋធានីប្រទេសអូទ្រីស​កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលសុបិនរបស់ពួកគេចង់មើលនាងសម្តែងផ្ទាល់បានបាត់បង់ភ្លាមៗ បន្ទាប់មានការលុបចោលការប្រគំតន្ត្រីដ៏ធំនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទីភ្នាក់ងារ​ព័ត៌មាន AP​ បានរាយការណ៍ថា យ៉ាង​ហោច​ណាស់ ការប្រគំតន្ត្រីចំនួន៣នៅទីក្រុង Vienna ប្រទេស​អូទ្រីស​​ ដែលជាផ្នែកមួយនៃកម្មវិធី Eras Tours របស់តារាចម្រៀងអាមេរិក Taylor Swift ត្រូវបានលុបចោល​ភ្លាមៗ ដោយអ្នករៀបចំ បន្ទាប់ពីមន្ត្រីបានប្រកាសពីការចាប់ខ្លួនជុំវិញផែនការគ្រោង​វាយប្រហារកម្មវិធីរបស់នាង ដែលទំនងជាត្រូវបានបំផុសគំនិតដោយក្រុមរដ្ឋអ៊ីស្លាម និង​អាល់​កៃដា។

ការប្រគំតន្រ្តីដែលគ្រោងធ្វើនៅកីឡដ្ឋាន Ernst Happel កាលពីថ្ងៃព្រហស្បតិ៍ ដែលអ្នកគាំទ្ររហូតដល់ ៦៥០០០ នាក់​ត្រូវបានគេរំពឹងថានឹងចូលរួម។ ប៉ុន្តែដោយសារតែការលុបចោល នៅថ្ងៃបន្ទាប់អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅ Corneliusgasse ដែលជាផ្លូវតូចមួយមានចម្ងាយត្រឹមតែ​៥គីឡូម៉ែត្រពីកីឡដ្ឋាន ដើម្បីដោះដូរខ្សែដៃមិត្តភាពនិងអបអរសាទរចំពោះការលុបចោល។ ខ្សែដៃអង្កាំ ដែលមានចំណងជើងបទចម្រៀង ឬឃ្លាពេញនិយមរបស់Taylor Swift ជាធម្មតាត្រូវបានផ្លាស់ប្តូរគ្នាជាមួយមនុស្សផ្សេងៗទៀតនៅក្នុងការប្រគំតន្ត្រី។

(រូបភាព៖ AP)
(រូបភាព៖ AP)

អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅលើផ្លូវ Corneliusgasse ដោយសារតែឈ្មោះផ្លូវនេះស្រដៀងឈ្មោះបទ«Cornelia Street» នៅក្នុងអាល់ប៊ុមនាឆ្នាំ ២០១៩ របស់Taylor Swift គឺ «Lover» ។ចំណងជើងនេះសំដៅលើផ្លូវមួយនៅក្នុងភូមិ Greenwich នៃទីក្រុងញូវយ៉ក ជាកន្លែងដែល Taylor Swiftបានជួលផ្ទះល្វែងដ៏ប្រណិតមួយនៅក្នុងឆ្នាំ ២០១៦ ។យ៉ាងណាក៏មានការតាមដានយ៉ាងយកចិត្តទុកដាក់ពីប៉ូលិសផងដែរ ជុំវិញជាជួបជុំគ្នានេះ។

អ្នក​គាំទ្រ​ទាំងនោះទះ​ដៃ រាំ និង​អបអរ ខណៈ​ពួក​គេ​បាន​លើក​ខ្សែដៃឡើងនិង​ថត​រូប​ Selfie ជាមួយ​គ្នា។ អ្នក​ខ្លះ​មាន​ចិត្ត​រំភើប អ្នក​ខ្លះ​បាន​ឱប និង​យំ ដោយ​និយាយ​ថា​ពួកគេខក​ចិត្តដែលកាប្រគំតន្ត្រីនេះត្រូវបានលុបចោល។អ្នកគាំទ្រខ្លះបានពាក់ខ្សែដៃនៅលើដើមឈើ សូម្បីតែឯកសណ្ឋានប៉ូលិសម្នាក់ក៏ត្រូបានតុបតែងដោយខ្សែដៃដូចអ្នកគាំទ្រផងដែរ។ដោយសារតែ​មានភ្លៀង​ចាប់​ផ្ដើមធ្លាក់​មាន​អ្នក​គាំទ្រ​ខ្លះ​បែក​ខ្ញែក​គ្នា តែយ៉ាងណា​ប្រហែល​ជា​មានការជួបជុំ​គ្នា​នៅ​ថ្ងៃ​បន្ទាប់ទៀត៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម