Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​យល់​ព្រម​បន្ត​កិច្ច​ចរចា​បទ​ឈប់​បាញ់​​ឡើង​វិញ​នៅ​សប្ដាហ៍​ក្រោយ

បានផុស

នៅ

ការិយាល័យរបស់នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ប្រកាស​កាលពីថ្ងៃទី​៨​ខែសីហាថា អ៊ីស្រាអែលបានយល់ព្រមបន្តកិច្ចចរចាបទឈប់បាញ់​នៅ​​តំបន់​ហ្គាហ្សា​​​ជា​ថ្មី​ម្ដង​ទៀត​នៅថ្ងៃទី​១៥​ខែសីហា​សប្ដាហ៍​ក្រោយ តាមការទាមទាររបស់​​​ក្រុម​អ្នក​សម្របសម្រួល​​រួម​មាន សហរដ្ឋ​អាមេរិក កាតា និង​អេហ្ស៊ីប។

លោក Benjamin Netanyahu (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការផ្អាក​អស់​រយៈពេល​ជា​យូរ​តាំង​ពី​​ខែវិច្ឆិកា អាមេរិក កាតា និងអេហ្ស៊ីប បាន​​​ខិតខំប្រឹងប្រែង ដើម្បីទទួលបានបទឈប់បាញ់​ជា​លើក​​ទី​២​នៅក្នុងសង្រ្គាម​​​រយៈពេល​១០​ខែ​ ដែលបង្កឡើងដោយ​ការវាយប្រហារ​មិនធ្លាប់មានពីមុនមករបស់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​​កាល​ពី​ថ្ងៃទី​៧​​ខែតុលា។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី៨​ខែសីហា មេដឹកនាំប្រទេស​អាមេរិក កាតា និង​អេហ្ស៊ីប បានអញ្ជើញភាគីជម្លោះឲ្យ​ចាប់ផ្តើមការចរចាឡើងវិញនៅថ្ងៃទី១៥​ខែសីហានៅ​រដ្ឋធានី Doha ឬ​រដ្ឋធានី​ Cairo «ដើម្បីបិទចន្លោះប្រហោងដែលនៅសល់ទាំងអស់ ហើយចាប់ផ្តើមការអនុវត្តកិច្ចព្រមព្រៀងដោយគ្មានការពន្យារពេលបន្ថែមទៀត»។

ប្រទេស​ទាំង​៣​ បាន​និយាយថា កិច្ចព្រមព្រៀងក្របខ័ណ្ឌ​ «ឥឡូវនេះនៅលើតុ ដោយនៅសល់តែព័ត៌មានលម្អិតនៃការអនុវត្ត» ប៉ុណ្ណោះដែលត្រូវបញ្ចប់ ហើយអ្នកសម្របសម្រួល «បានរៀបចំដើម្បីបង្ហាញសំណើ​ផ្សះផ្សា​​ចុងក្រោយ» ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។

ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់​ថា អ៊ីស្រាអែលនឹងបញ្ជូនក្រុម​អ្នក​ចរចា​​នៅថ្ងៃទី១៥​ខែសីហា «ទៅកាន់កន្លែងដែលបានព្រមព្រៀងគ្នាដើម្បីបញ្ចប់​ព័ត៌មានលម្អិតនៃការអនុវត្តកិច្ចព្រមព្រៀង»។

ការបញ្ឈប់អរិភាពនាពេលខាងមុខ មាន​ពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា និងការចែកចាយជំនួយ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​រៀបចំ​ឡើង​ដោយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន តាម​សំណើ​របស់​អ៊ីស្រាអែល កាលពី​ចុង​ខែ​ឧសភា​កន្លង​ទៅ។

មន្ត្រី​​​ជាន់​ខ្ពស់​អាមេរិក​របស់​លោក បៃដិន បាន​និយាយ​ក្រោយ​ពី​​​ការ​សន្ទនា​តាម​ទូរសព្ទ​រវាង​លោក បៃដិន, ​មេ​ដឹក​នាំ​អេហ្ស៊ីប ​និង​មេ​ដឹក​នាំ​កាតា ក្នុង​សប្ដាហ៍​​នេះ​ថា៖ «កិច្ច​ព្រមព្រៀង​នេះ​ទំនង​ជា​មិន​អាច​រួចរាល់​ ដើម្បី​ចុះ​ហត្ថលេខា​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ទេ។ វា​​នៅ​មាន​កិច្ចការ​ចាំបាច់​ជា​ច្រើន​ទៀត​ត្រូវ​ធ្វើ»។

មន្ត្រីអ៊ីស្រាអែល​មួយ​រូប បានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ​ថា ការលើកឡើងដែលថា លោក Netanyahu កំពុងជាប់គាំងលើកិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ។ ការ​បញ្ជាក់​បែប​នេះ​របស់​មន្ត្រី​អ៊ីស្រាអែល ធ្វើ​ឡើងបន្ទាប់ពីក្រុមហាម៉ាសចាត់​តាំង​​លោក Yahya Sinwar ដែលជាមេខ្លោងនៃការវាយប្រហារថ្ងៃទី៧​ខែតុលា ឲ្យ​ធ្វើ​ជាមេដឹកនាំថ្មីរបស់ខ្លួន ដែល​ជា​ហេតុ​បង្ក​​ការភ័យខ្លាចថា កិច្ច​ចរចា​នឹង​កាន់តែលំបាក​ជាង​មុន​​​មិន​ខាន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម