Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សប្រជាជន នៃប្រទេសថៃ គឺជាគណបក្សថ្មី ក្រោយ ចលនាឆ្ពោះទៅមុខ ត្រូវរំលាយ 

បានផុស

នៅ

ក្រោយគណបក្សចលនាឆ្ពោះទៅមុខ ត្រូវបានតុលាការធម្មនុញ្ញថៃ ចេញសាលក្រមរំលាយចោល, ពេលនេះគណបក្សថ្មីបាន​ចាប់បដិសន្ធិ​ជាផ្លូវការហើយ ដោយមានឈ្មោះថា គណបក្សប្រជាជន។

(រូបថត៖ Pattaya News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Thai PBS, អតីតសមាជិកសំខាន់ៗនៃគណបក្សចលនាឆ្ពោះទៅមុខ និងតំណាងរាស្រ្តដែលនៅសេសសល់ បានបើកកិច្ចប្រជុំបន្ទាន់កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៨ខែសីហាឆ្នាំ២០២៤ ដើម្បីពិភាក្សាជ្រើសរើសមេដឹកនាំថ្មី ជំនួសតំណែងលោក Chaithawat Tulaton ដែលត្រូវបានតុលាការធម្មនុញ្ញ ហាមឃាត់ពីការធ្វើនយោបាយរយៈពេល១០ឆ្នាំ រួមជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សចលនាឆ្ពោះទៅមុខ ចំនួន១០នាក់ផ្សេងទៀត។

យ៉ាងណា បើយោងតាមប្រភពផ្ទៃក្នុង, តំណាងរាស្រ្តនិងសមាជិកស្នូលភាគច្រើននៃគណបក្សនេះ បានសម្រេចជ្រើសរើសលោក Natthaphong Ruengpanyawut អតីតអគ្គលេខាធិការរងបក្ស ដោយសារតែគាត់មានសមត្ថភាព និងទំនាក់ទំនងល្អជាមួយសមាជិកសភាដទៃទៀត ហើយសំខាន់ជាងនេះទៅទៀតនោះ គឺគាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Thanathorn Juangroongruangkit ដែលជាអតីតមេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខ។

លោក Natthaphong Ruengpanyawut (រូបថត៖ Bloomberg)

ប្រភពខាងលើអះអាងថា ការដែលគណបក្សនេះត្រូវបានបង្កើតឡើងលឿនដូច្នេះ គឺដោយសារតែ បើសិនជាវាចំណាយពេលគិតយូរពេកនោះ ច្បាស់ជាមានសមាជិកខ្លះ រត់ទៅជ្រកកោនជាមួយគណបក្សផ្សេងៗជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា គណបក្ស​ប្រជាជន គឺ​មិន​មែន​ជា​គណបក្ស​ថ្មី​ទេ ពោលគឺវាត្រូវបានចុះបញ្ជីដំបូងនៅឆ្នាំ១៩៨៣ ក្រោមឈ្មោះ «រ៉ាក់ថៃ» មុនពេលប្តូរឈ្មោះទៅជា «ប្រជាជន» នៅ៤ឆ្នាំក្រោយ។

ក្នុងឆ្នាំ១៩៨៨ ក្រុមអ្នកប្រជាធិបតេយ្យដឹកនាំដោយអតីតអគ្គលេខាធិការលោក Chalermbhand Srivikorn និងភរិយារបស់គាត់ឈ្មោះ Khunying Sasima បានចុះចូលគណបក្ស ប្រជាជន ហើយលោក Chalermbhand ក៏បានក្លាយជាប្រធានគណបក្ស ដោយមានលោក Veera Musikapong ជាអគ្គលេខាធិការ។

គណបក្សប្រជាជន បានទទួលអាសនៈចំនួន១៩ ក្នុងការបោះឆ្នោតសកលឆ្នាំ១៩៨៨ ដែលភាគច្រើននៅមណ្ឌលបោះឆ្នោតនៃតំបន់ភាគខាងត្បូង។ ក្រោយមក គណបក្ស​នេះក៏​បាន​សម្រេច​រំសាយក្នុង​ឆ្នាំ១៩៨៩ ដើម្បីច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស «រួមថៃ»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ បើកការស៊ើបអង្កេតសមាជិកសភា នៃអតីតបក្សចលនាឆ្ពោះទៅមុខ ៤៤រូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទីutes មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៦ នាទីutes មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ

ព័ត៌មានជាតិ៥៦ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ណែនាំសិក្ខាកាមវគ្គសុក្រឹតការ ចងចាំពីតួនាទីភារកិច្ច ដើម្បីការពារប្រយោជន៍កម្មករនិយោជិត និងនិយោជក

Sokha Hotels

ព័ត៌មានពេញនិយម