ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី និងនូវែលសេឡង់ ឲ្យប្រាក់២៨លានដុល្លារធ្វើឃ្លាំងជំនួយក្នុងប្រទេសប្រជុំកោះប៉ាស៊ីហ្វិក
អូស្ត្រាលី និងនូវែលសេឡង់ នឹងផ្តល់ប្រាក់ចំនួន ២៨,០៥លានដុល្លារសម្រាប់បណ្តាប្រទេសប្រជុំកោះប៉ាស៊ីហ្វិក ដែលលាតសន្ធឹងរាប់លានគីឡូម៉ែត្រនៃមហាសមុទ្រ ក្នុងគោលបំណងបង្កើតជាឃ្លាំងផ្ទុកជំនួយមនុស្សធម៌នៅក្នុងតំបន់ ដើម្បីជាការត្រៀមខ្លួនសម្រាប់ការកើនឡើងនៃគ្រោះមហន្តរាយអាកាសធាតុ។

តំបន់កោះប៉ាស៊ីហ្វិក កំពុងជួបប្រទះព្យុះស៊ីក្លូនកាន់តែអាក្រក់ទៅៗ ខណៈតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ឬហៅថា «Pacific Ring of Fire» មានការរញ្ជួយដីយ៉ាងសកម្មជាងមុន ដែលអាចបង្កឲ្យមានរលកយក្សស៊ូណាមិ និងបន្ទុះភ្នំភ្លើងក្រោមសមុទ្រ Hunga Tonga–Hunga Haʻapai។
បណ្ដាប្រទេសកោះប៉ាស៊ីហ្វិកជាច្រើន ស្ថិតនៅតំបន់ដាច់ស្រយាល ពិបាកក្នុងការដឹកជញ្ជូន ហើយក្រោយពេលគ្រោះមហន្តរាយម្ដងៗ ត្រូវពឹងផ្អែកលើជំនួយពីក្រៅប្រទេសដូចជា អូស្ត្រាលី នូវែលសេឡង់ សហរដ្ឋអាមេរិក និងចិន។
អូស្ត្រាលី និងនូវែលសេឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបង្កើតឃ្លាំងជំនួយមនុស្សធម៌ នឹងអនុញ្ញាតឲ្យប្រទេសប្រជុំកោះប៉ាស៊ីហ្វិកចំនួន១៤អាចចាត់វិធានការសង្គ្រោះជីវិតទាន់ពេលវេលាក្នុងរយៈពេល៤៨ម៉ោងដំបូងបន្ទាប់ពីគ្រោះមហន្តរាយ។
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយថា វានឹង «ធានាឲ្យមានការគាំទ្រ និងការផ្គត់ផ្គង់ដែលអាចចូលទៅដល់បានយ៉ាងងាយស្រួលសម្រាប់សហគមន៍នៅពេលមានគ្រោះមហន្តរាយកើតឡើង»៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច