Connect with us

ព័ត៌មានអន្ដរជាតិ

ការសម្រេចចិត្តខុស បានធ្វើឲ្យមហាសេដ្ឋី​ ចិន ម្នាក់ ធ្លាក់ខ្លួនដេក​តាម​ផ្លូវ ​ដើររើសអេតចាយចិញ្ចឹមជីវិត

បានផុស

នៅ

យោងតាមសារព័ត៌មានពី Toutiao បានបញ្ចាក់ថា កាល​ពី​ខែ​មុន បុរស​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ដើរ​រើស​សំរាម​ក្នុង​សួន​ឧទ្យាន​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ នោះ​គឺ​លោក Chen អាយុ​ជាង ៧០​ឆ្នាំ ជា​ជន​អនាថា ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​រើស​សំរាម និង​លក់​អេតចាយ។ វាពិបាកនឹងជឿថា ពីមុនគាត់ធ្លាប់ជាចៅហ្វាយដ៏ល្បីម្នាក់ទទួលបានប្រាក់ចំណេញរហូតដល់ ៤០០,០០០ Yuan (៥៥ម៉ឺន៨ពាន់ដុល្លារ) ក្នុងរយៈពេល ២៥ ថ្ងៃ។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរបន្ទាប់ពីការសម្រេចចិត្តមួយ។ តើបណ្ដាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដ?

លោក Chen អាយុ​ជាង ៧០​ឆ្នាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសារអ្នកមាន

នៅដើមឆ្នាំ ២០០២ លោក Chen បានធ្វើឲ្យអ្នកជិតខាងរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគាត់ចង់លក់ផ្ទះពីរនៅទីក្រុងសៀងហៃ ដើម្បីនាំក្រុមគ្រួសារធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ដោយសង្ឃឹមថាកូនប្រុសនឹងទទួលបានការអប់រំខ្ពស់។ មូលហេតុដែលគាត់ធ្វើការសម្រេចចិត្តនេះ មួយផ្នែកគឺមកពីការរំពឹងទុករបស់ឪពុកម្តាយចំពោះកូន ហើយមួយផ្នែកគឺគាត់ចង់ធ្វើតាមគំរូរបស់គ្រួសារ។

បុរសចំណាស់រូបនេះបាននិយាយថា គាត់គឺជាចៅទួតរបស់ Chen Qubing ដែលជាកវីដ៏ល្បីល្បាញនៅក្នុងប្រទេសចិនសម័យទំនើប។ ក្នុង​អំឡុង​ពេល​នៃ​ភាព​ចលាចល​ជាច្រើន​ឆ្នាំ ដើម្បី​ជួយ​ដល់​លោក Chen Qubing គ្រួសារ​នេះ​ ថែម​ទាំង​បាន​លក់​ផ្លូវ​ទាំង​មូល​ក្នុង​ទីក្រុង Suzhou ទៀត​ផង។

យ៉ាងណាក៏ដោយ ដោយ​សារ​ឥទ្ធិពល​នៃ​ប្រពៃណី​គ្រួសារ​កាល​នៅ​ក្មេង លោក Chen ក៏​មាន​មហិច្ឆតា​ធំ​ដែរ។ លោក កើតនៅទីក្រុងសៀងហៃ ហើយបានរៀបការនៅអាយុ ២៥ ឆ្នាំ។ ដោយសារតែការជួយរបស់ឪពុកម្តាយ​ ទើបរូបគាត់ទទួលបានការងារដែលមានស្ថេរភាព បន្ទាប់ពី ១០ ឆ្នាំអ្វីគ្រប់យ៉ាងគឺល្អឥតខ្ចោះបំផុត។

នៅឆ្នាំ ១៩៩៣ លោកបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន​ ដោយទទួលបានប្រាក់ចំណេញចំនួន ៤០០,០០០ Yuan ក្នុងរយៈពេល ២៥ថ្ងៃ។ នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើននៅពេលនោះ​ ក្រោយលោក​បាន​បង្កើត​ក្រុមហ៊ុន​សំណង់​មួយ ហើយ​បាន​ទិញ​ផ្ទះ​២​ខ្នង​ជាប់​គ្នា​ក្នុង​ទីក្រុង​សៀងហៃ។

ទោះបីជាយ៉ាងនេះក្ដី បុរសវ័យ៧០ឆ្នាំរូបនេះបានធ្វើការសម្រេចចិត្តខុស។ ជាច្រើនឆ្នាំកន្លងទៅ ជីតារបស់លោក Chen បានធ្វើអន្តោប្រវេសន៍ទៅអាមេរិក។ បន្ទាប់​មក អ្នក​រាល់​គ្នា​ក្នុង​គ្រួសារ​ឪពុក​ម្តាយ​ក៏​ប្តូរ​វេន​គ្នា​ទៅ​អាមេរិក។ លោកនៅ​ពេល​នោះ​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ​ដែល​ស្ទាក់​ស្ទើរ​មិន​ចង់​ចាក​ចេញ​ពី​ស្រុក​កំណើត។ ប៉ុន្តែនៅទីបញ្ចប់ គាត់មិនអាចទប់ទល់នឹងការបញ្ចុះបញ្ចូលរបស់គ្រួសារ និងជឿជាក់លើការអប់រំរបស់អាមេរិកដែលមានគុណភាពខ្ពស់នោះទេ។ ដើម្បីឲ្យកូនប្រុសរបស់គាត់ចូលរៀននៅសកលវិទ្យាល័យកំពូល គាត់បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរជីវិត។​

ដើម្បីទៅសហរដ្ឋអាមេរិក អតីតចៅហ្វាយដ៏ល្បីម្នាក់នេះបានបង្ខំបំផ្លាញឯកសារទាំងអស់របស់គាត់ ដែលមានន័យថាបោះបង់សិទ្ធិទាំងអស់របស់ខ្លួននៅក្នុងប្រទេសចិន។ ពេលនោះលោកហាក់មិនស្ទាក់ស្ទើរទាល់តែសោះ ដើម្បីអនាគតកូន គាត់នាំលុយទាំងអស់និងគ្រួសារផ្លាស់ទៅអាមេរិក។

១១ឆ្នាំបានកន្លងផុតទៅ គាត់នៅតែមិនអាចសម្របខ្លួនទៅនឹងជីវិតនៅអាមេរិកបាន មិនមានអារម្មណ៍ថាខ្លួនបាននៅទីនេះទេ។ នៅពេលដែលគាត់បានឃើញមនុស្សចាស់នៅអាមេរិកដែលរស់នៅតែម្នាក់ឯង គាត់ខ្លាចខ្លួនឯងនឹងដូចគ្នាដែរ។

ក្រោយមក ក្នុងឆ្នាំ ២០១២ លោក Chen ដែលពេលនោះមានអាយុ ៥៨ ឆ្នាំបានត្រឡប់ទៅប្រទេសចិនយ៉ាងស្ងាត់ស្ងៀមតែម្នាក់ឯង ដោយមិនបានប្រាប់សមាជិកគ្រួសារណាមួយឡើយ។ គាត់បានព្យាយាមស្វែងរកមកវិញនូវរបស់ដែលគាត់បានបាត់បង់អស់រយៈពេល ១០ឆ្នាំ។ ប៉ុន្តែ ការត្រលប់មកវិញមិនងាយស្រួលទេ នៅពេលដែលគាត់ធ្វើអន្តោប្រវេសន៍ទៅអាមេរិកគាត់បានបំផ្លាញឯកសារពាក់ព័ន្ធទាំងអស់។ ដោយ​សារ​គាត់​មិន​មាន​ការ​ចុះ​បញ្ជី​គ្រួសារ គាត់​មិន​ទទួល​បាន​សិទ្ធិ​ដូច​ពលរដ្ឋ​ចិន​ស្រប​ច្បាប់។

បន្ទាប់ពី​ចាយ​លុយ​អស់​ហើយ គាត់​ត្រូវ​រស់​នៅ​វង្វេង​ដេក​តាម​ផ្លូវ​ ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​រើស​សំរាម និង​លក់​អេតចាយ។ នៅថ្ងៃខ្លះក៏មានសំណាងរកបាន២០Yuan បើមិនដូច្នេះទេ លុយនោះគ្រប់គ្រាន់ដើម្បីញ៉ាំនំប៉ាវចំហុយមួយប៉ុណ្ណោះ។ អំឡុង​ពេល​កន្លង​មក លោកបាន​គេង​ក្នុង​សួន​ឧទ្យាន​ក្នុង​រដូវក្តៅ ហើយ​បាន​ទៅ​ស្ថានីយ​រថភ្លើង​ដើម្បី​ស្នាក់នៅ​ក្នុង​រដូវរងា។

ក្នុងជីវិតបច្ចុប្បន្ននាឆ្នាំនេះ លោក Chen មាន​អាយុ​ជាង ៧០​ឆ្នាំ ស្គមស្គាំង ខ្វះ​អាហារូបត្ថម្ភ បាត់​ធ្មេញ រូបរាង​ស្រវាំង ភ្នែក​ជ្រៅ។ តែគាត់​មិន​ដែល​សុំ​ជំនួយ​ពី​គ្រួសារ​គាត់​នៅ​អាមេរិក​ទេ។

លោក​បាន​បង្ហើប​ថា ភរិយា​លោក​មិន​ទទួល​យក​ភាព​អសមត្ថភាព​របស់​លោក​ទេ ក្រោយ​មក​ដល់​អាមេរិក ដូច្នេះ​ពួក​គេ​បាន​លែង​លះ​គ្នា​ជា​យូរ​មក​ហើយ។ អំពីកូនប្រុសរបស់គាត់ គាត់បានចែករំលែកថា៖ «គាត់បានសិក្សាផ្នែកគំនូរជីវចល រៀបការ និងចាប់ផ្តើមអាជីវកម្មនៅអាមេរិក។ ជីវិតរបស់គាត់ល្អណាស់ ប៉ុន្តែគាត់មិនទាក់ទងខ្ញុំឥឡូវនេះទេ។ ខ្ញុំ​ក៏​មិន​រក​ដែរ»។

គេ​មិន​ដឹង​ថា​មាន​ជម្លោះ​អ្វី​កើត​ឡើង​រវាង​ឪពុក​និង​កូន ប៉ុន្តែ​ពួក​គេ​មិន​បាន​ទាក់ទង​គ្នា​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។ កូន​ប្រុស​ក៏​មិន​ដែល​លូក​ដៃ​ចូល​ក្នុង​ជីវិត​ឪពុក​ដែរ ហើយ​ក៏​មិន​បាន​ផ្តល់​ប្រាក់​ផង​ដែរ។

យ៉ាងណាមិញ លោក Chen បានមានប្រសាសន៍ថា បំណងប្រាថ្នាដ៏ធំបំផុតរបស់គាត់នៅពេលនេះ គឺដើម្បីស្ដារការចុះបញ្ជីគ្រួសាររបស់គាត់នៅក្នុងប្រទេសចិន។ គាត់បានស្វែងរកជំនួយគ្រប់ទីកន្លែង ប៉ុន្តែជួបប្រទះនឹងឧបសគ្គ ហើយកន្លែងខ្លះថែមទាំងបដិសេធគាត់ដោយហេតុផលស្នាក់នៅខុសច្បាប់៕

រូបភាព៖ tintuconlin

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សម្ពាធការងារ​ខ្លាំង​ពេក យុវជន​ ចិន​ កំពុង​ប្រជែងអ្នកឯកទេសមកបន្លប់ឲ្យគេងលក់ស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

តារាថៃជាប់រឿងក្ដី Icon ២រូប ត្រូវដោះលែងឲ្យមានសេរីភាព ក្រោយជាប់ពន្ធនាគារ ៨៤ ថ្ងៃ

ជីវិតកម្សាន្ដ៨ នាទីutes មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

ព័ត៌មានជាតិ១១ នាទីutes មុន

ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០២៥ រំលេច​គម្រោង​អាទិភាព​​សាង​សង់​​​ផ្លូវជាតិលេខ ៥០ សេ និង​ស្ពាន​ឆ្លង​ទន្លេ​ ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ទៅខេត្តកំពង់ធំ

ព័ត៌មានជាតិ១៤ នាទីutes មុន

​អេស៊ីលីដានឹងធ្វើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំដើម្បីកៀរគរទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន

កីឡា១៤ នាទីutes មុន

លោក Jose Munoz លើក​ឡើង​ថា ក្រុមលោក​ត្រូវ​ការ​បញ្ចប់​ទី​ឲ្យ​ច្បាស់​ថែម​ទៀត

ព័ត៌មានជាតិ១៥ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

Sokha Hotels

ព័ត៌មានពេញនិយម