Connect with us

ព័ត៌មានអន្ដរជាតិ

Microsoft ថា ក្រុម Hacker អ៊ីរ៉ង់​វាយប្រហារ​គណនី​​​មន្ត្រី​អាមេរិក មុន​ការ​បោះឆ្នោត​

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវក្រុមហ៊ុន Microsoft បាននិយាយ​កាល​ពី​ថ្ងៃ​ទី​៩​ខែ​សីហា​ថា ក្រុម Hacker ដែល​មាន​​ទំនាក់ទំនង​ជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ បានព្យាយាមលួចចូលទៅក្នុងគណនីរបស់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក ជ្រៀតជ្រែក​​​យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី​កាល​ពី​ខែមិថុនា​កន្លង​ទៅ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់​ Microsoft បាន​ដាក់​ការ​សង្ស័យ​ថា ការ​​លួច​វាយ​ប្រហារ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​​ការ​ប៉ុនប៉ង់​របស់​អ៊ីរ៉ង់ ដើម្បី​ជះ​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ប្រធានាធិបតី​​អាមេរិក​​​នា​ខែ​វិច្ឆិកា​ខាង​មុខ។ ការ​បង្ហាញ​របាយការណ៍ ធ្វើឡើង​បន្ទាប់​ពី​មាន​​​សេចក្តីថ្លែងការណ៍ថ្មីៗ​ដោយចារកម្ម​អាមេរិក​ដែលថា អ៊ីរ៉ង់បង្កើន​​ប្រើប្រាស់គណនីប្រព័ន្ធ​បណ្ដាញ​​​សង្គម​ក្លែងក្លាយ​​ជា​ច្រើន ក្នុងគោលបំណង​ព្យាយាមបង្កជម្លោះនយោបាយនៅក្នុងសហរដ្ឋអាមេរិក។

​របាយការណ៍​របស់​ Microsoft ដដែល បាន​ឲ្យ​ដឹង​​ទៀត​ថា ក្រៅ​តែ​ពី​ការ​​ប៉ុនប៉ង​វាយ​ប្រហារ​លើ​គណនី​មន្ត្រី​អាមេរិក ក្រុម​អ៊ីរ៉ង់​ក៏​បាន​បង្កើត​​វិបសាយ​​ជា​ច្រើន​ផង​ដែរ​ ដើម្បី​ចែកចាយ​នូវ​ព័ត៌មាន​​មិន​ពិត​​អុកឡុក​​ការ​បោះឆ្នោត​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​ទូត​របស់អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា សមត្ថភាពកុំព្យូទ័រ​របស់ខ្លួនគឺ សម្រាប់​ការ​ការពារ និងទប់​ទល់​នឹង​​ការគំរាមកំហែងដែលខ្លួនប្រឈមមុខ​ប៉ុណ្ណោះ តែ​ខ្លួនមិនមានគម្រោងវាយប្រហារតាម​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​ទេ។ ទូត​អ៊ីរ៉ង់ បានបន្ថែមថា៖ «ការបោះឆ្នោតប្រធានាធិបតីអាមេរិក គឺជាបញ្ហាផ្ទៃក្នុងដែលអ៊ីរ៉ង់មិនជ្រៀតជ្រែក​នោះ​​ឡើយ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម