Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ុយក្រែន​និង​រុស្ស៊ីត្រៀម​​សង្គ្រាមធំនៅ​ Sumy និង​Kursk

បានផុស

នៅ

 អាជ្ញាធរ​​​អ៊ុយក្រែនបាន​បញ្ជា​​ឱ្យ​ជម្លៀស​ប្រជាជន​​ជាច្រើនភូមិចេញពីតំបន់ Sumy ភាគខាងជើងប្រទេស​អ៊ុយក្រែន​ ទន្ទឹម​នឹង​មាន​សេចក្តី​រាយការណ៍​ថា រុស្ស៊ី​នឹង​វាយ​​​បក​​​ក្នុងសង្គ្រាម​​​​​​ បន្ទាប់​ពី​​ការ​ប្រយុទ្ធ​ឆ្លង​ដែន​លើក​ដំបូង​របស់​អ៊ុយក្រែន​ចូល​តំបន់ Kursk​របស់​រុស្ស៊ី​។

រថយន្តយោធា​​ខូចខាត​ក្នុងការប្រយុទ្ធ​​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​នៅ Kursk។​​ Defense Force Forum
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​រាយការណ៍​ថា ប្រជាជន​ដែល​ត្រូវ​ជម្លៀស​ចេញ​ពីចំណុច​ដែល​សន្និដ្ឋាន​ថា​​នឹង​កើត​មានសង្គ្រាម​ដោយ​សារ​ការវាយ​បក​របស់​ទាហាន​រុស្ស៊ី​ ​បន្ទា​​ប់​ពីយោធា​​អ៊ុយក្រែន​​​វាយ​ចូល​​​​​​ទឹកដី​រុស្ស៊ី​កាល​ថ្ងៃទី​៦សីហា​។​

សេចក្តី​រាយការណ៍​​ក្នុង​ប៉ុន្មាន​ម៉ោង​មុន​ បាន​ឱ្យដឹង​ថា ​​កង​កម្លាំង​យោធា​និង​​យុទ្ធោបករណ៍​សឹក​របស់​​រុស្ស៊ី​បាន​ដាក់​ពង្រាយ​​​នៅ​តាមព្រំដែន​ដែល​ទំនង​បង្កើន​ការ​វាយ​បក​ចូល​ទឹកដី​អ៊ុយក្រែន​វិញ ដែល​ជាផ្នែក​មួយ​នៃការ​សងសឹក​​មក​លើ​យោធា​​អ៊ុយក្រែន​​​ដែល​បាន​រុល​ចូលទឹកដី​រុស្ស៊ី​កាល​ពីប៉ុន្មាន​ថ្ងៃមុន។​

​ទីភ្នាក់ងារ​ព័ត៌មា​នរ៉យទ័រ ​បាន​ដកស្រង់​សម្តី​ លោក Volodymyr Artiukh អភិបាលក្រុង Sumy ដែល​បានបញ្ជាឱ្យជម្លៀសភូមិចំនួន២៨​ចេញពីតំបន់ដែលមានចម្ងាយ១០គីឡូម៉ែត្រ​​ពីតំបន់​ព្រំដែន​​។

អ្នក​ស្រុក​ប្រមាណ​​២០០០០​នាក់​នឹង​ត្រូវជម្លៀស​ចេញ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម