Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីឆ្លាតខ្លាំង យករូប Fan Bingbing អង្គុយញ៉ាំទុរេន កេនទេសចរចិន បុកទៅលេងព្រមគ្នា

បានផុស

នៅ

យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា តារាសម្តែង Fan Bingbing បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផ្លែទុរេនក្នុងចំណោមភ្ញៀវទេសចរចិន ដែលមកលេងរដ្ឋ Melaka របស់ប្រទេសម៉ាឡេស៊ីនាប៉ុន្មានថ្ងៃនេះ រហូតតូបខ្លះរកលក់សឹងមិនផង។

សារព័ត៌មាន The Star រាយការណ៍ដោយដកស្រង់នូវសម្ដីរបស់លោក Low Chee Leong សមាជិកសភានីតិបញ្ញត្តិរដ្ឋ Melaka ខណៈដែលគាត់បានទៅមើលតូបលក់ទុរេននៅផ្លូវ Jalan Tun Perak ក្នុងទីក្រុង Melaka ដើម្បីសម្ភាសភ្ញៀវចិននៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ «​ម្ចាស់​តូប​ចង់​ឲ្យ​ខ្ញុំ​មើល​ឃើញ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ ដែល​មក​គាំទ្រ​តូប​នៅ​តាម​ផ្លូវ​របស់​គាត់ ​បន្ទាប់​ពី​មាន​ការ​កើនឡើង​នៃ​ការ​ផ្ទុះ​ទុរេន​ បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​របស់​តារាសម្ដែងនិងម៉ូដែលចិន Fan Bingbing »។

លោកបាននិយាយបន្ថែមទៀតថា «​យើងបានឃើញការកើនឡើងយ៉ាងខ្លាំងនៃអ្នកទេសចរមកពីប្រទេសចិន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ហើយមនុស្សជាច្រើនបានប្រាប់ខ្ញុំថា ពួកគេចង់ភ្លក់ធុរេនដូចគ្នាដែលតារាស្រីចិនបានបង្ហោះក្នុងទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង ពេលមកលេងនៅទីនេះកាលពីខែមិថុនា»។

លោក Low ក៏បានកត់សម្គាល់ពីការកើនឡើងគួរឲ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរចិន ​ដែលមកទស្សនាតូបក្នុងអំឡុងពេលថ្ងៃឈប់សម្រាករដូវក្តៅរបស់ពួកគេចាប់ពីថ្ងៃទី ០១ ខែកក្កដាដល់ខែសីហាឆ្នាំនេះ។ លោក​បាន​លើក​ឡើង​ថា សម្រាប់​អ្នក​ចូល​ចិត្ត​ធុរេន​មក​ពី​ប្រទេស​ចិន ការ​ភ្លក់​ពូជ Musang King និង Black Thorn បាន​ក្លាយ​ជា​សកម្មភាព​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​ក្នុង​ដំណើរ​កម្សាន្ត​របស់​ពួកគេ។

លើសពីនេះ លោកបានសង្កេតឃើញថា ភ្ញៀវទេសចរទាំងនេះរកឃើញថា ធូរេនមានតម្លៃសមរម្យជាងនៅក្នុងប្រទេសម៉ាឡេស៊ី បើធៀបនឹងប្រទេសចិន ហើយផ្តល់តម្លៃដល់បទពិសោធន៍រសជាតិពិសេសដែលផ្តល់ដោយពូជចម្រុះដែលមាន។ អ្នកទេសចរទាំងនេះអាចរីករាយនឹងផ្លែធុរេនស្រស់បំផុត ក្នុងពេលសម្រាកនៅទីនេះ ក៏ដូចជាការភ្លក់ផ្លែឈើក្នុងស្រុកផ្សេងៗគ្នា។

ទន្ទឹមនោះទៅទៀត ទីភ្នាក់ងារទេសចរណ៍ក្នុងស្រុក កំពុងឆ្លើយតបទៅនឹងចំណាប់អារម្មណ៍នេះ​ដោយរួមបញ្ចូលការទទួលទានធុរេននៅក្នុងការផ្តល់ជូនទេសចរណ៍របស់ពួកគេ នេះបើយោងតាមលោក ​​Low ហើយមគ្គុទ្ទេសក៍ទេសចរណ៍បានទទួលមតិកែលម្អជាវិជ្ជមាន ពីការធ្វើដំណើរទាំងនេះ។

ទោះបីជាយ៉ាងណា វាក៏មិនមែនជារឿងចម្លែកទេដែលតារាស្រីវ័យ៤២ឆ្នាំបានធ្វើឲ្យផ្លែទុរេនក្នុងប្រទេសម៉ាឡេស៊ីផ្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីបែបនេះ។ កាលពីប៉ុន្មានខែមុន នាងត្រូវបានតែងតាំងជាទូតសុឆន្ទៈទេសចរណ៍សម្រាប់ Melaka ហើយនាងត្រូវបានគេរំពឹងថានឹងបង្កើនប្រជាប្រិយភាពខ្លួនដើម្បីបង្កើនវិស័យទេសចរណ៍ក្នុងស្រុក​ ដូចដែលបានសន្យាកន្លងមកជាមួយនឹងថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ី៕

រូបភាព ហ្វាន់ ពីងពីង នៅក្នុងប្រទេសម៉ាឡេស៊ី

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Fan Bingbing ក្លាយជាឯកអគ្គរដ្ឋទូតទេសចរណ៍ ប្រចាំប្រទេស ម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវរបស់កសិករ ក្នុងស្រុកបាធាយ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ៥២% ហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ក្រុម​​អ្នកតវ៉ា​នៅស៊ែប៊ី​​នឹ​ងធ្វើ​ដំណើរ​៩០គីឡូម៉ែត្រ បង្កើន​ការ​ដាក់សម្ពាធ​​​លោក Vucic

Sokha Hotels

ព័ត៌មានពេញនិយម