Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញប្រអប់ខ្មៅរបស់យន្តហោះប្រេស៊ីល ដែលធ្លាក់ស្លាប់មនុស្ស ៦២នាក់

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអាទិត្យទី១១ខែសីហាឆ្នាំ២០២៤, ពេលនេះ អាជ្ញាធរប្រេស៊ីល បានរកឃើញប្រអប់ខ្មៅនៃយន្តហោះ ATR 72-500 ដែលធ្លាក់សម្លាប់មនុស្សចំនួន៦២នាក់ហើយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ការពិនិត្យទិន្នន័យមិនទាន់ត្រូវបានធ្វើឡើងនោះទេ ដូច្នេះគេនៅតែមិនទាន់ដឹងថាតើ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Voepass ធ្លាក់ដោយសារអ្វី។

ស្របពេលជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ពីអាជ្ញាធរ, សាកសពទាំងអស់ត្រូវបានរកឃើញនៅកន្លែងធ្លាក់ក្នុងរដ្ឋ São Paulo ខណៈក្រុមការងារកំពុងវិភាគដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះដែលមានបុរស៣៤នាក់ និងស្រ្តី២៨នាក់។ 

(រូបថត៖ X)

សូមបញ្ជាក់ថា យន្តហោះ ATR 72-500 បានធ្លាក់នៅទីក្រុង Vinhedo កាលពីថ្ងៃសុក្រទី៩ខែសីហាឆ្នាំ២០២៤ ក្រោយពេលហោះចេញពីទីក្រុង Cascavel នៃរដ្ឋ Parana។

ហេតុការណ៍នេះ គឺជាហេតុការណ៍ធ្លាក់យន្តហោះដ៏អាក្រក់បំផុតរបស់ប្រទេសប្រេស៊ីលចាប់តាំងពីឆ្នាំ ២០០៧មក នៅពេលយន្តហោះរបស់ក្រុមហ៊ុន TAM Express បានធ្លាក់និងផ្ទុះឆេះក្នុងអាកាសយានដ្ឋាន Congonhas នៃរដ្ឋ São Paulo ដោយសម្លាប់មនុស្សទាំងអស់១៩៩នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មនុស្ស​ស្លាប់​៦១​នាក់ ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​​ប្រេស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម