ព័ត៌មានអន្ដរជាតិ
មន្ត្រីកំពូលៗបង់ក្លាដែស ចុះចេញពីតំណែងបណ្តាក់គ្នា ចំពេលផ្ទុះបាតុកម្ម
តាមការចុះផ្សាយរបស់ CNA កាលពីសៅរ៍ទី១០ខែសីហាឆ្នាំ២០២៤, មន្ត្រីកំពូលៗរបស់ប្រទេសបង់ក្លាដែស បានចុះចេញពីតំណែងជាបន្តបន្ទាប់ ដោយចុងក្រោយបំផុតគឺប្រធានតុលាការកំពូលនិងប្រធានធនាគារកណ្តាល ព្រោះតែក្រុមនិស្សិតដែលធ្វើបាតុកម្ម ដាក់សម្ពាធខ្លាំងពេក។

លោក Asif Nazrul ទីប្រឹក្សាក្រសួងច្បាប់ បានបង្ហោះ Facebook ថា ការសម្រេចចិត្តរបស់ប្រធានតុលាការកំពូលនិងប្រធានធនាគារកណ្តាល គឺធ្វើឡើងបន្ទាប់ពីក្រុមនិស្សិតព្រមានថា បើមិនព្រមចុះចេញទេនោះ អ្នកទាំងពីរនឹងជួបផលវិបាកធ្ងន់ធ្ងរជាក់ជាមិនខាន។
ស្របពេលជាមួយគ្នានោះ ទីប្រឹក្សាក្រសួងហិរញ្ញវត្ថុលោក Salehuddin Ahmed បានប្រាប់អ្នកយកព័ត៌មានថា ទេសាភិបាលធនាគារបង់ក្លាដែសលោក Abdur Rouf Talukder ក៏ប្រកាសលាលែងពីតំណែងផងដែរ ប៉ុន្តែសំណើចុះចេញនោះ មិនត្រូវទទួលយកឡើយព្រោះតែមុខតំណែងនេះ សំខាន់ខ្លាំងពេក។
លើសពីនេះ អភិបាលរងចំនួន៤រូប ត្រូវបានបង្ខំឲ្យលាលែងពីតំណែងដូចគ្នា ក្រោយពេលមន្ត្រីធនាគារប្រហែល៣០០ទៅ៤០០នាក់ នាំគ្នាតវ៉ាប្រឆាំង អំពើពុករលួយរបស់មន្ត្រីកំពូលៗ។

មិនត្រឹមប៉ុណ្ណឹង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Dhaka លោក ASM Maksud Kamal ក៏បានលាលែងពីតំណែងផងដែរ។
សាកលវិទ្យាល័យនេះ គឺជាចំណុចស្នូលនៃបាតុកម្មដ៏សាហាវ ដែលផ្ទុះឡើងក្នុងខែកក្កដាប្រឆាំងនឹងប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល រហូតប្រែក្លាយទៅជាយុទ្ធនាការទម្លាក់លោកស្រី Hasina ពីតំណែង។
លោកស្រី Hasina បានទៅជ្រកកោនក្នុងទីក្រុង ញូវដែលី បន្ទាប់ពីការបះបោរដែលសម្លាប់មនុស្សប្រហែល៣០០នាក់ភាគច្រើនជានិស្សិត បញ្ចប់ការគ្រប់គ្រងរយៈពេល១៥ឆ្នាំក្នុងប្រជាជាតិអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន១៧០លាននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោកស្រី Hasina នឹងត្រឡប់ទៅបង់ក្លាដែស ឈរឈ្មោះក្នុងការបោះឆ្នោតថ្មី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ