ព័ត៌មានអន្ដរជាតិ
ទើបផុតរញ្ជួយដី ពេលនេះជប៉ុន ត្រូវជួបគ្រោះធម្មជាតិធំមួយទៀត
រញ្ជួយដីកម្រិត៧.១រ៉ិចទ័រទើបតែកន្លងផុត ពេលនេះប្រទេសជប៉ុន ត្រូវត្រៀមខ្លួនប្រឈមមុខជាមួយគ្រោះធម្មជាតិដ៏ធំមួយទៀត នោះគឺ ព្យុះត្រូពិក ម៉ារីយ៉ា។

តាមការចុះផ្សាយរបស់ NHK ដោយដកស្រង់ប្រភពពីមន្ត្រីឧតុនិយម, ព្យុះត្រូពិកធ្ងន់ធ្ងរនេះ អាចបង្កឲ្យមានបំណាក់ដីនៅតំបន់ Tohoku ភាគឦសាន នៅថ្ងៃចន្ទ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ព្យុះនេះអាចនាំមកនូវទឹកភ្លៀង ដែលឈានដល់កម្រិតខ្ពស់។
ស្របពេលជាមួយគ្នានោះដែរ ដោយសារតែហានិភ័យនៃគ្រោះមហន្តរាយ ប្រជាជនត្រូវបានណែនាំឲ្យប្រុងប្រៀបខ្លួន ដើម្បីការពារសុវត្ថិភាព មុនពេលព្យុះបង្កើនឥទ្ធិពលខ្លាំង។

តាមការព្យាករ ទឹកភ្លៀងអាចឈានដល់កម្រិត ៣០០មិល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ខណៈខេត្ត Niigata និង Hokkaido ក៏អាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ រួមជាមួយខ្យល់បក់ខ្លាំងចាប់ពីថ្ងៃចន្ទដល់ថ្ងៃអង្គារ។
មិនត្រឹមប៉ុណ្ណឹង ទឹករលកអាចឡើងដល់កម្ពស់៧ម៉ែត្រនៅឆ្នេរសមុទ្រ Tohoku ហើយមន្ត្រីអាកាសធាតុ ក៏ចេញការព្រមានអំពីបំណាក់ដី និងទឹកជំនន់នៅតំបន់ទំនាបផងដែរ។
ពាក់ព័ន្ធគ្រោះធម្មជាតិនេះ ប្រជាជនត្រូវបានណែនាំឲ្យតាមដានព័ត៌មាននិងពិនិត្យមើលផែនទីដែលបង្ហាញពីតំបន់គ្រោះថ្នាក់ ព្រមទាំងរកកន្លែងជម្លៀសខ្លួន ហើយត្រូវវេចខ្ចប់របស់របរចាំបាច់ឲ្យហើយ ដើម្បីជាវិធានការការពារទុកជាមុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជប៉ុន ព្រមានថា មហាគ្រោះរញ្ជួយដីនាពេលអនាគត អាចសម្លាប់មនុស្សដល់ទៅជាង ២៣ម៉ឺននាក់ ឯណោះ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?