Connect with us

ព័ត៌មានអន្ដរជាតិ

ពេលនេះ ទ័ពអ៊ុយក្រែន វាយចូលដីរុស្ស៊ីជ្រៅបំផុត ដល់ទៅ ៣០គីឡូម៉ែត្រ

បានផុស

នៅ

រដ្ឋាភិបាលទីក្រុងមូស្គូ បានចេញមុខទទួលស្គាល់ថា កងទ័ពអ៊ុយក្រែន បានវាយចូលក្នុងដីរុស្ស៊ីដល់ទៅ៣០គីឡូម៉ែត្រហើយនេះគឺជាការវាយលុកចូលជ្រៅបំផុតក្នុងដីរុស្ស៊ី ចាប់តាំងពីប្រតិបត្តិការសឹកទ្រង់ទ្រាយធំនៅអ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់​ Euro News កាលពីថ្ងៃអាទិត្យទី១១ខែសីហាឆ្នាំ២០២៤។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួន បានប្រយុទ្ធជាមួយទាហានអ៊ុយក្រែននៅជិតភូមិ Tolpino និង Obshchy Kolodez ខណៈការវាយលុកក្នុងតំបន់ Kursk ឈានចូលដល់ថ្ងៃទី៦ហើយ។

ស្របពេលជាមួយគ្នានោះ លោក Volodymyr Zelensky និយាយថា «នៅរដូវក្តៅនេះ រុស្ស៊ី បានបើកការវាយប្រហារឆ្លងដែនចេញពីតំបន់ Kursk ចំនួន ២ ០០០លើក មានទាំងកាំភ្លើងធំ កាំភ្លើងត្បាល់ ដ្រូននិងមីស៊ីល។ ដូច្នេះ ការវាយប្រហារទាំងនេះ ពិតជាសមនឹងទទួលបានការឆ្លើយតបណាស់»។

លោក Volodymyr Zelensky (រូបថត៖ AP)

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ទាហានរាប់ពាន់នាក់បានចូលរួមក្នុងប្រតិបត្តិការនេះ ហើយប្រតិបត្តិការនៅ Kursk គឺជាការវាយប្រហារបណ្តាក់គ្នាដ៏ធំបំផុតរបស់កងទ័ពអ៊ុយក្រែននៅលើទឹកដីរុស្ស៊ី។

ក្នុងការវាយលុកនេះ ទាហាន​អ៊ុយក្រែន ​បាន​អះអាងពីការ​ដណ្តើម​យកទឹកដីជាច្រើន​ក្នុង​តំបន់ Kursk។ ជាក់ស្តែងនៅភូមិ Guevo, ទាហានអ៊ុយក្រែន បានបង្ហាញរូបថតដកទង់ជាតិរុស្ស៊ីចេញពីអគាររដ្ឋបាល ហើយអគាររដ្ឋបាលនៅ Sverdlikovo និង Poroz ក៏ត្រូវអ៊ុយក្រែនគ្រប់គ្រងបានផងដែរ។

(រូបថត៖ EPA)

ពាក់ព័ន្ធរឿងនេះ រុស្ស៊ី អះអាងថា មនុស្សប្រមាណ៧៦ ០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នានានៅតាមព្រំដែន ហើយតំបន់ Kursk ក៏ត្រូវប្រកាសអាសន្នដែរ។

តាមការបញ្ជាក់ពីអភិបាលតំបន់ស្តីទី លោក Aleksei Smirnov, ជនស៊ីវិល១៥នាក់បានរងរបួសកាលពីល្ងាចថ្ងៃសៅរ៍ នៅពេលបំណែកមីស៊ីលអ៊ុយក្រែន ធ្លាក់លើអគារក្នុងតំបន់ Kursk។

តំបន់ Kursk គ្របដណ្តប់លើផ្ទៃដីជិត ៣០ ០០០ គីឡូម៉ែត្រការ៉េនិងមានប្រជាជនជាងមួយលាននាក់ ដែលមានទីតាំងស្ថិតនៅភាគខាងលិចប្រទេសរុស្ស៊ី ជាប់នឹងតំបន់ Sumy Oblast របស់អ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទ័ពអ៊ុយក្រែន ១ពាន់នាក់ សម្រុកឆ្លងដែន ចូលបាញ់ក្នុងដីរុស្ស៊ី មិនធ្លាប់មានសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម