ព័ត៌មានអន្ដរជាតិ
អាមេរិក តឿនឲ្យពន្លឿនការបញ្ជូននាវាចម្បាំងទៅមជ្ឈិមបូព៌ា
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃអាទិត្យបានបញ្ជាឲ្យនាវាមុជទឹកបំពាក់មីស៊ីលកំណត់គោលដៅរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ា ហើយកំពុងតឿនឲ្យនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ធ្វើដំណើរឲ្យកាន់តែឆាប់រហ័សជាងមុនទៅកាន់តំបន់ ខណៈភាពតានតឹងកំពុងកើនឡើងខ្លាំង។

ចំណាត់ការនេះធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ជំរុញឲ្យអ៊ីស្រាអែលនិងក្រុមហាម៉ាសសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលអាចជួយបន្ថយភាពតានតឹងក្នុងតំបន់ បន្ទាប់ពីការធ្វើឃាតមេដឹកនាំកំពូលក្រុមហាម៉ាស លោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ និងមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា នៅទីក្រុង Beirut។
ពិភពលោកកំពុងរង់ចាំមើលការវាយប្រហារសងសឹកពីប្រទេសអ៊ីរ៉ង់ និងក្រុមហេសបូឡា ហើយសហរដ្ឋអាមេរិកវិញកំពុងញាប់ដៃញាប់ជើងខ្លាំងក្នុងការបង្កើនវត្តមានរបស់ខ្លួននៅក្នុងមជ្ឈិមបូព៌ា។
ឧត្តមសេនីយទោលោក Pat Ryder លេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណ បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin បាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant នៅព្រឹកថ្ងៃអាទិត្យ ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាមេរិក «ក្នុងការចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារអ៊ីស្រាអែល និងបានកត់សម្គាល់ពីការពង្រឹងឥរិយាបថកម្លាំងយោធារបស់សហរដ្ឋអាមេរិក និងសមត្ថភាពនៅទូទាំងមជ្ឈិមបូព៌ា ព្រោះតែការកើនឡើងនៃភាពតានតឹងក្នុងតំបន់»។

នាវាដឹកយន្តហោះចម្បាំង Lincoln ដែលស្ថិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងត្រូវចូលទៅជំនួសនាវាចម្បាំង USS Theodore Roosevelt ដែលកំពុងនៅមជ្ឈិមបូព៌ា។ លោក Austin កាលពីសប្ដាហ៍មុនបាននិយាយថា នាវា Lincoln នឹងអាចទៅដល់មជ្ឈិមបូព៌ានៅចុងខែសីហា។ លើនាវា Lincoln មានផ្ទុកយន្តហោះចម្បាំង F-35 និងយន្តហោះចម្បាំង F/A-18។ គេនៅមិនទាន់ដឹងទេថា នាវា Lincoln និងនាវាមុជទឹក USS Georgia នឹងអាចទៅដល់មជ្ឈិមបូព៌ាលឿនជាងការគ្រោងទុកដែរឬក៏យ៉ាងណា បន្ទាប់ពីការតឿនរបស់លោក Austin កាលពីថ្ងៃអាទិត្យ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ