Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ថា បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា​អាច​ទៅ​រួច មុនអាណត្តិ​របស់​លោក​ត្រូវ​បញ្ចប់

បានផុស

នៅ

លោក ចូ បៃដិន បាននិយាយថា កិច្ចព្រមព្រៀង​បទ​ឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបនឹង «អាចធ្វើទៅបាន» មុនពេលបញ្ចប់អាណត្តិប្រធានាធិបតីរបស់លោក។

លោក ចូ បៃដិន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា ទោះ​សល់​ពេល​ប្រមាណ​ជា​៥​ខែ​ទៀត​មុន​បញ្ចប់​អាណត្តិ លោក​ជឿ​ជាក់​ថា បទ​​ឈប់​បាញ់​នឹង​​នៅ​តែ​អាច​ធ្វើ​ទៅ​​បាន។ ប្រធានាធិបតី​អាមេរិក​វ័យ​៨១​ឆ្នាំ​ បាន​រៀបរាប់​ថា៖ «ផែនការដែលខ្ញុំដាក់រួមគ្នា គាំទ្រដោយ G7 គាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម នៅតែអាចដំណើរការបាន»។

លោក បៃដិន បាន​បន្ត​ទៀត​ថា៖ «ខ្ញុំកំពុងធ្វើ​រឿង​នោះ​ជារៀងរាល់ថ្ងៃ ជាមួយ​ក្រុមទាំង​អស់​របស់ខ្ញុំ ដើម្បីមើលវាថាវាមិនកើនឡើងទៅជាសង្រ្គាម​នៅ​ក្នុងតំបន់»។

គួរ​​រំឭក​ថា លោក បៃដិន ធ្លាប់​បាននិយាយកាលពីថ្ងៃទី​៣១​ខែឧសភាថា អ៊ីស្រាអែលបានបង្ហាញកិច្ចព្រមព្រៀងបីដំណាក់កាល ដែលនឹងបញ្ចប់អរិភាពនៅក្នុងតំបន់ហ្គាហ្សា និងធានាការដោះលែងចំណាប់ខ្មាំង​នៅក្នុងរង្វង់ដែលឡោមព័ទ្ធ។ ផែនការ​នេះ​រួម​មាន​បទ​ឈប់​បាញ់ ការ​ដោះដូរ​ចំណាប់ខ្មាំង និង​ការ​កសាង​តំបន់​ហ្គាហ្សា​ឡើង​វិញ​។

អស់រយៈពេលជាច្រើនខែមកហើយ ដែលអេហ្ស៊ីប កាតា និងអាមេរិកបានដឹកនាំការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវ​សម្រេច​បាន​នៅ​ឡើយ​ទេ ខណៈដែលអ៊ីស្រាអែល​បានបដិសេធមិនបំពេញតាមការទាមទាររបស់ក្រុមប៉ាឡេស្ទីនក្នុងការបញ្ចប់សង្រ្គាម ដកទ័ពចេញពី​តំបន់​ហ្គាហ្សា និងអនុញ្ញាតឲ្យ​ជនជាតិ​ប៉ាឡេស្ទីន​ផ្លាស់ទីលំនៅត្រឡប់​ទៅ​តំបន់​​ភាគ​ខាង​ជើង​​វិញ។

អ៊ីស្រាអែលបានបន្តការវាយលុក​​យ៉ាង​ខ្លាំង​ក្លា​​​​​នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហាររបស់​ក្រុម​ហាម៉ាសកាលពីថ្ងៃទី៧​ខែតុលា បើទោះបីជាមានសំណើ​ពី​​​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឲ្យ​មាន​ការឈប់បាញ់ជាបន្ទាន់ក៏ដោយ។

ចាប់តាំងពីផ្ទុះ​សង្គ្រាម​ឆ្នាំ​មុន ជនជាតិប៉ាឡេស្ទីនប្រហែល ៣៩ ៨០០​នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ៩២ ០០០​នាក់បានរងរបួស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម