Connect with us

ព័ត៌មានអន្ដរជាតិ

រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទទី១២ខែសីហាឆ្នាំ២០២៤, រោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុបគឺ Zaporozhye Nuclear Power Plant (ZNPP) ត្រូវបានអគ្គិភ័យឆាបឆេះ ខណៈរុស្ស៊ីនិងអ៊ុយក្រែន បានស្តីបន្ទោសដាក់គ្នាចំពោះហេតុការណ៍នេះ។

រោងចក្រនុយក្លេអ៊ែរ Zaporozhye ត្រូវអគ្គិភ័យឆាបឆេះ (រូបថត៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រនេះ មានទីតាំងស្ថិតនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន ប៉ុន្តែត្រូវកងកម្លាំងរុស្ស៊ីកាន់កាប់ក្នុងឆ្នាំ២០២២, ៤ថ្ងៃបន្ទាប់ពីទីក្រុងមូស្គូ បើកប្រតិបត្តិការសឹក ហើយ៦ខែក្រោយមកZaporozhye ក៏បានបោះឆ្នោតធ្វើប្រជាមតិ ដាក់បញ្ចូលជារបស់រុស្ស៊ីតែម្តង។

តាមការបញ្ជាក់ពីអភិបាលតំបន់គឺលោក Evgeny Balitsky, អគ្គិភ័យ បានប៉ះពាល់ដល់ប្រព័ន្ធត្រជាក់របស់រោងចក្រ ខណៈម៉ាស៊ីនរ៉េអាក់ទ័រទាំងប្រាំមួយរបស់ខ្លួន ត្រូវបិទ ជាវិធានការការពារ។

រុស្ស៊ីបានចោទប្រកាន់ថា អគ្គិភ័យគឺបណ្តាលមលពីការបាញ់ផ្លោងរបស់អ៊ុយក្រែន ប៉ុន្តែពេលនេះវាគ្រប់គ្រងបានហើយ និងមិនគំរាមកំហែងដល់ប្រជាជនរស់នៅក្បែរនោះទេ ខណៈភាគីអ៊ុយក្រែន បានចោទបកទៅវិញថា រុស្ស៊ីទេ ដែលជាអ្នកបញ្ឆេះភ្លើងនៅទីនោះ។

រោងចក្រនុយក្លេអ៊ែរ Zaporozhye (រូបថត៖ Sputnik)

ក្នុងសេចក្តីថ្លែងការណ៍នៅលើ X, ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា អ្នកជំនាញរបស់ខ្លួនបានឃើញផ្សែងខ្មៅខ្មួលខ្មាញ់ ហុយចេញពីរោងចក្រនេះ បន្ទាប់ពីឮស្នូរផ្ទុះ។

ហេតុការណ៍នេះកើតឡើង ក្រោយពេលរដ្ឋាភិបាលទីក្រុងមូស្គូ ទទួលស្គាល់ថា កងទ័ពអ៊ុយក្រែន បានវាយចូលក្នុងដីរុស្ស៊ីដល់ទៅ៣០គីឡូម៉ែត្រ ហើយនេះគឺជាការវាយលុកចូលជ្រៅបំផុតក្នុងដីរុស្ស៊ី ចាប់តាំងពីប្រតិបត្តិការសឹកទ្រង់ទ្រាយធំនៅអ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។ 

ទន្ទឹមនោះ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួន បានប្រយុទ្ធជាមួយទាហានអ៊ុយក្រែននៅជិតភូមិ Tolpino និង Obshchy Kolodez ខណៈការវាយលុកក្នុងតំបន់ Kursk ឈានចូលដល់ថ្ងៃទី៦ហើយ។ ពាក់ព័ន្ធរឿងនេះ រុស្ស៊ី អះអាងថា មនុស្សប្រមាណ៧៦ ០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នានានៅតាមព្រំដែន ហើយតំបន់ Kursk ក៏ត្រូវប្រកាសអាសន្នដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ UN ព្រួយបារម្ភខ្លាំង ខណៈរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន រងការបាញ់ផ្លោងជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរសង្កាត់ចោមចៅទី១ ដាក់គ្រឿងចក្រស្តារប្រឡាយប្រវែង១៥០០ម៉ែត្រដើម្បីរំដោះទឹក

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនពលរដ្ឋនៅក្រុងរុនតាឯក

សេដ្ឋកិច្ច៦ ម៉ោង មុន

សិប្បកម្មកែច្នៃកៅស៊ូសន្លឹក នៅខេត្តកំពង់ចាម មានសមត្ថភាពផលិតកៅស៊ូសន្លឹក ១០០ តោន

សន្តិសុខសង្គម៧ ម៉ោង មុន

ក្រុមហ៊ុនចំនួន២ដាក់គ្រឿងចក្រជួសជុលផ្លូវគ្រួសក្រហមមួយខ្សែ បន្ទាប់ពីសន្យាជាមួយអាជ្ញាធរ និងពលរដ្ឋ

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តនៅសង្កាត់ផ្សារដេប៉ូទី១ ខូចខាតសម្ភារៈមួយចំនួន

សន្តិសុខសង្គម៧ ម៉ោង មុន

ក្រុមហ៊ុនចំនួន២ដាក់គ្រឿងចក្រជួសជុលផ្លូវគ្រួសក្រហមមួយខ្សែ បន្ទាប់ពីសន្យាជាមួយអាជ្ញាធរ និងពលរដ្ឋ

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តនៅសង្កាត់ផ្សារដេប៉ូទី១ ខូចខាតសម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​អង់គ្លេស​ទំនង​​អនុញ្ញា​ត​ឲ្យ​អ៊ុយក្រែន​ប្រើ​មីស៊ីល​ចម្ងាយឆ្ងាយ​បាញ់ចូលរុស្ស៊ី​​

សេដ្ឋកិច្ច៦ ម៉ោង មុន

សិប្បកម្មកែច្នៃកៅស៊ូសន្លឹក នៅខេត្តកំពង់ចាម មានសមត្ថភាពផលិតកៅស៊ូសន្លឹក ១០០ តោន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វេណេហ្ស៊ុយអេឡាចាប់ខ្លួនជនជាតិអេស្ប៉ាញ អាមេរិក និងឆេក ពីបទ«បង្កឱ្យ​មាន​អស្ថិរភាព»

Sokha Hotels

ព័ត៌មានពេញនិយម