Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស ថា បទ​ឈប់បាញ់​ហ្គាហ្សា​ត្រូវ​តែ​ដូច​គម្រោង​ដើមរបស់​លោក បៃដិន

បានផុស

នៅ

ក្រុមហាម៉ាស បាននិយាយថា ការបន្តកិច្ច​ចរចាបទឈប់បាញ់ឡើងវិញអំពីជម្លោះនៅតំបន់ហ្គាហ្សា គួរតែផ្អែកលើផែនការពីមុន ជាជាងរៀបចំកិច្ចចរចាថ្មី។

(រូបភាព៖ Flash90)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍មុន អ្នកសម្រុះសម្រួលអន្តរជាតិមកពីកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានជំរុញឲ្យ​អ៊ីស្រាអែល និងក្រុមហាម៉ាសចូលរួមកិច្ច​ចរចាស្តីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅថ្ងៃទី១៥​ខែសីហា។ អ៊ីស្រាអែល​បាន​ឆ្លើយតប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​និយាយ​ថា​ ខ្លួន​នឹង​បញ្ជូន​ក្រុម​អ្នក​ចរចា​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ។

កិច្ច​ចរចាររវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​បរាជ័យ​កាលពីខែ​កក្កដា បន្ទាប់ពីលក្ខខណ្ឌថ្មីត្រូវបានណែនាំទៅក្នុងក្របខ័ណ្ឌដែលបង្ហាញដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីខែឧសភា។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីសប្តាហ៍មុន ក្រុមអ្នកសម្រុះសម្រួល បាននិយាយថា កិច្ចពិភាក្សាអាចធ្វើឡើងនៅថ្ងៃទី១៥​​ខែសីហា នៅរដ្ឋធានី Doha ឬ​រដ្ឋធានី Cairo ដោយ​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល និងក្រុមហាម៉ាស «បិទចន្លោះប្រហោងដែលនៅសល់ទាំងអស់ ហើយចាប់ផ្តើមការអនុវត្តកិច្ចព្រមព្រៀងដោយគ្មានការពន្យារពេលបន្ថែមទៀត»។

សេចក្ដី​ថ្លែងការណ៍​ដដែល បានបញ្ជាក់​​​ទៀត​ថា «កិច្ចព្រមព្រៀងក្របខ័ណ្ឌ» ដោយផ្អែកលើ «គោលការណ៍» ដែលបានធ្វើ​ឡើង​ពីមុនដោយលោក បៃដិន កាលពីថ្ងៃទី៣១​ខែឧសភា បាន​បញ្ចប់​រួចរាល់ហើយ ដែល​មាន​ដូចជា​បទឈប់បាញ់ពេញលេញ និងការដោះលែងចំណាប់ខ្មាំងមួយចំនួន។

ក្រុមហាម៉ាស បានឆ្លើយតបទៅនឹងសម្ពាធពីអ្នកសម្រុះសម្រួលដោយអំពាវនាវឲ្យ​មានផែនការមួយ​បង្កើតឡើងដោយផ្អែកលើ «ចក្ខុវិស័យ» របស់លោក បៃដិន កាល​ពី​ខែឧសភា ហើយ​សំខាន់​​​ត្រូវ​យល់ព្រមបន្តកិច្ច​ចរចាពីចំណុចដែលពួកគេ​បាន​ផ្អាក​ជាជាងការផ្តួចផ្តើមគំនិតថ្មី​ដាក់​បន្ថែម​ក្នុង​កិច្ច​ចរចា។

សេចក្តីថ្លែងការណ៍របស់ហាម៉ាស បាន​ប្រកាស​ថា៖ «អ្នកសម្របសម្រួលគួរតែអនុវត្តរឿងនេះលើការវាយ​លុក​របស់អ៊ីស្រាអែល ជំនួសឲ្យ​ការបន្តកិច្ច​ចរចាបន្ថែមទៀត ឬសំណើថ្មីដែលនឹងផ្តល់ការ​ពង្រីក​ទំហំ​វាយ​លុក និងផ្តល់ពេលវេលាថែម​ទៀត ដើម្បី(ឲ្យ​អ៊ីស្រាអែល)បន្តការប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់យើង»។

(រូបភាព៖ AP)

កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបានបញ្ជាឲ្យប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់នៅ​តំបន់ Khan Younis ភាគខាងត្បូងហ្គាហ្សា ផ្លាស់ទីលំនៅទៅកន្លែងដែលខ្លួនបានកំណត់​ឬ​ហៅ​ថាជា «តំបន់មនុស្សធម៌»។

ការ​បញ្ជា​ផ្លាស់​ទី​លំនៅ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​​ទៅ​លើ​​​​អគារ​សិក្សា​មួយ​កន្លែង​​នៅ​តំបន់​ហ្គាហ្សា​កាល​ពី​ថ្ងៃ​សៅរ៍​ដែល​បាន​សម្លាប់​មនុស្ស​ជាង ៧០នាក់។

លោក Daniel Hagari អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា សាលារៀន​នោះ «បានបម្រើការជាកន្លែងសកម្មរបស់​ពួក​ហាម៉ាស និងក្រុមជីហាតអ៊ីស្លាម»។ លោក Hagari បាន​សង្កត់​ធ្ងន់​ថា ដោយ​ផ្អែក​តាម​ការ​ចង្អុល​បង្ហាញ​ពី​ភ្នាក់ងារ​សម្ងាត់ វា​មាន​ភាគរយ​ខ្ពស់​ដែល​​មេ​បញ្ជាការ​កងពល​តូច​​ម្នាក់​របស់​ក្រុម​ជីហាត​អ៊ីស្លាម លោក Ashraf Juda ក៏​ស្ថិត​នៅ​ក្នុង​​អគារ​សាលា​ដែល​រង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​ផង​ដែរ។ ប៉ុន្តែ លោក Hagari បាន​​ប្រាប់​ថា វា​មិន​ទាន់​ច្បាស់​ទេ​ថា​មេ​បញ្ជាការ​រូប​នោះ​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

ការវាយប្រហារតាមផ្លូវអាកាស​របស់​អ៊ីស្រាអែល ត្រូវបានរិះគន់ដោយមហាអំណាចលោកខាងលិច​និងក្នុងតំបន់។ ប្រទេស​អេហ្ស៊ីប បាននិយាយថា អ៊ីស្រាអែលគ្មានបំណងចង់ឈានដល់បទឈប់បាញ់ ឬបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សានោះឡើយ។

យ៉ាង​ណា អ៊ីស្រាអែល​ បាន​អះអាងថា ក្រុមហាម៉ាសកំពុងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដើម្បីរៀបចំផែនការ និងធ្វើការវាយប្រហារ ហើយនោះជាមូលហេតុដែលខ្លួនបាននិងកំពុងកំណត់គោលដៅលើមន្ទីរពេទ្យ និងសាលារៀន ដែលជាកន្លែងដែលត្រូវបានការពារក្រោមច្បាប់អន្តរជាតិ។ ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ដូច្នោះ ហាម៉ាស​បាន​បដិសេធ​ជានិច្ច​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

សូម​បញ្ជាក់​សាជា​ថ្មី​ម្ដង​​ទៀត​ថា ក្រុមហាម៉ាសបានសម្លាប់មនុស្សប្រហែល ១២០០​នាក់នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧​ខែតុលា ហើយ​បាន​ចាប់​​មនុស្ស​ ២៥១​នាក់ផ្សេងទៀតទៅកាន់ហ្គាហ្សា​ធ្វើ​ជាចំណាប់ខ្មាំង។ ចំណែក​ឯ​ការ​វាយ​សងសឹក​របស់​អ៊ីស្រាអែល​​នៅ​​តំបន់​ហ្គាហ្សា បាន​ឆក់​យក​ជីវិត​មនុស្ស​មិន​តិច​ជាង ៣៩ ៧៩០​នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ៩២ ០០០​នាក់បានរងរបួស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ២២ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម