ព័ត៌មានអន្ដរជាតិ
អង្គការសហប្រជាជាតិប្រាប់ឲ្យយោធាមីយ៉ាន់ម៉ាឈប់សម្លាប់អ្នកតវ៉ា
យ៉ាងហោចណាស់មនុស្ស៥៤នាក់ហើយត្រូវបានសម្លាប់ និងជាង១៧០០នាក់ត្រូវនាមឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ ខែកុម្ភៈ។ នេះបើការឲ្យដឹងពីប្រធានអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ដោយបានទាមទារឲ្យយោធាមីយ៉ាន់ម៉ាឈប់សម្លាប់អ្នកគាំទ្រ។
ការអត្ថាធិប្បាយធ្វើឡើង បន្ទាប់ពីថ្ងៃថ្លុកឈាមនៃការតវ៉ាកើតមាននៅប្រទេសមីយ៉ាន់ម៉ាដែលបណ្តាលឲ្យមនុស្សហោចណាស់៣៨នាក់បានស្លាប់កាលពីថ្ងៃពុធនៅក្នុងការប៉ះទង្គិចដែលកម្លាំងសន្តិសសុខបើកការបាញ់រះលើហ្វូងបាតុករ។
ប្រធានអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានជំរុញឲ្យកម្លាំងសន្តិសុខ«បញ្ឈប់ការបង្ក្រាបដ៏កាចសាហាវលើក្រុមបាតុករដោយសន្តិវិធី»។ យោធាមីយ៉ាន់ម៉ាត្រូវតែឈប់សម្លាប់ និងដាក់គុកអ្នកតវ៉ា។
លោកស្រីថា ៖«វាគួរឲ្យស្អប់ខ្ពើមណាស់ដែលកម្លាំងសន្តិសុខបាញ់រះគ្រាប់ពិតប្រឆាំងទៅក្រុមតវ៉ាដោយសន្តិវិធីទូទាំងប្រទេស»។
លោកស្រីមានការរន្ធត់ចិត្តចំពោះការវាយប្រហារដែលត្រូវបានរាយការណ៍គឺធ្វើទុក្ខបុកម្នេញទៅលើក្រុមបុគ្គលិកពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ដែលពួកគាត់បានព្យាយាមជួយជួយសង្គ្រោះដល់អ្នករបួស។
ការិយាយអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា ខ្លួនមានព័ត៌មានដែលជាកិច្ចសហប្រតិបត្តិការគឺយ៉ាងហោចណាស់មនុស្ស៥៤នាក់ហើយត្រូវបានសម្លាប់ដោយប៉ូលិស និងយោធារបស់មីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈមក។
អង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិសង្កត់ធ្ងន់ថា ៖«ទោះបីជាយ៉ាងណា តួលេខអ្នកស្លាប់អាចខ្ពស់ជាងនេះ ព្រោះថានេះជាចំនួនដែលខ្លួនអាចផ្ទៀតផ្ទាត់បានប៉ុណ្ណោះ»។
ការសម្លាប់នេះបានកើតឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អង្គការសិទ្ធិមនុស្សបានបញ្ជាក់អ្នកស្លាប់៣០នាក់ក្នុងចំណោម៣៨នាក់ត្រូវបានរាយការណ៍ដោយអង្គភាពអង្គការសហប្រជាជាតិផ្សេងៗកាលពីថ្ងៃពុធ ដោយនិយាយថា ការសម្លាប់ដោយកម្លាំងសន្តិសុខបានកើកឡើងនៅទីក្រុងយ៉ាំហ្គោន ម៉ាន់ដាឡាយ សាហ្គាំង ម៉ាហ្គវេ និងម៉ុន។
មនុស្សម្នាក់ទៀតដែលបានរាយការណ៍គឺត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ និង១៨នាក់ទៀតត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ជាមួយនឹង៥នាក់មុន។
ស្ថាប័នសិទ្ធិមនុស្សដដែលនិយាយថា ខ្លួនពិតជាលំបាកខ្លាំងក្នុងការកត់ត្រាពីចំនួនអ្នករបួស ប៉ុន្តែថា ហោចណាស់ មានមនុស្សរាប់រយនាក់បានរបួសកំឡុងពេលតវ៉ា។
របាយការណ៍និយាយថា ចាប់តាំងពីរដ្ឋប្រហារមក មនុស្សជាង១៧០០នាក់ត្រូវចាប់ខ្លួន និងឃុំឃាំងដោយចេតនាពាក់ព័ន្ធនឹងការចូលរួមរបស់ពួកគេក្នុងការតវ៉ា ឬពាក់ព័ន្ធនឹងសកម្មភាពនយោបាយ។
យ៉ាងហោចណាស់មនុស្ស៧០០នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃពុព ដែលតាមសេចក្តីរាយការណ៍ថា ភាគច្រើនពួកគេត្រូវបានចាប់ខ្លួននៅពេលប៉ូលិសស និងយោធាធ្វើការស្រាវជ្រាវតាមផ្ទះ។
សេចក្តីរាយការណ៍បាននិយាយថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះរាប់បញ្ចូលទាំងសមាជិកសភា សកម្មជននយោបាយ និងសិទ្ធិមនុស្ស មន្ត្រីបោះឆ្នោត គ្រូបង្រៀន បុគ្គលិកសុខាភិបាល អ្នកកាសែត និងព្រះសង្ឃ។
លោកស្រី Bachelet បានព្រមានថា ការចាប់ខ្លួន និងឃុំខ្លួនជាច្រើនដែលបានធ្វើឡើងតាំងពីថ្ងៃទី១ ខែកុម្ភៈអាចជាការបាត់ខ្លួនដោយបង្ខំ និងបានអំពាវនាវឲ្យដោះលែងជាបន្ទាន់នូវរាល់អ្នកដែលបានចាប់ខ្លួន និងឃុំខ្លួនទាំងអស់។
តំណាងអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏បានសម្តែងការព្រួយបារម្ភចំពោះគោលដៅអ្នកសារព័ត៌មានដែលហោចណាស់២៩នាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្នុងចំណោមពួកគេមាន៨នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរាប់បញ្ចូលទាំងការញុះញង់ឲ្យមានការប្រឆាំង ឬស្អប់រដ្ឋាភិបាល និងការជួបជុំដោយខុសច្បាប់។
លោកស្រី Bachelet បាននិយាយថា ៖«ខ្ញុំជំរុញដល់អ្នកទាំងឡាយដែលមានព័ត៌មាន និងឥទ្ធិពល សូមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីឲ្យមេដឹកនាំយោធាទទួលខុសត្រូវចំពោះការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរដែលបានប្រព្រឹត្តទាំងបច្ចុប្បន្ន និងពីអតីតកាល។ ពេលនេះគឺជាពេលដែលត្រូវបង្វែតុឆ្ពោះទៅរកយុត្តិធម៌ និងបញ្ឈប់ភាពច្របូកច្របល់របស់យោធាលើលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក